អាហារ
ផ្លែចេក និងប័រល្អចំពោះ សុខភាពណាស់ តែបើអ្នកញុំាច្រើន ល្អអាចប្រែមកអាក្រក់វិញបាន
Thida Pet
August 25 2023
5.4 K views

មានការសិក្សាជាច្រើន បានធ្វើការណែនាំថា ការញុំាបន្លែផ្លែឈើប្រចាំថ្ងៃល្អចំពោះសុខភាព។ ព្រោះតែបន្លែផ្លែឈើ សម្បូរជាតិសរសៃ​វីតាមីន សារធាតុរ៉ែជាច្រើន ដែលមានប្រយោនជ៍ជួយសុខភាពរបស់មនុស្ស។ ទោះជាយ៉ាងនេះក្ដី ការញុំា តែបន្លែផ្លែឈើ សុទ្ធរាល់ថ្ងៃក៏មិនបានផ្ដល់ផលល្អដល់រាងកាយរបស់អ្នកគ្រប់គ្រាន់នោះទេ​ជាពិសេសប្រសិនណាអ្នកកំពុងតែមានជំងឺប្រចាំកាយទៀត គឺកាន់តែប្រយ័ត្ន។

ជាក់ស្ដែង ដូចក្នុងករណីមួយនេះ ស្រ្តីជនជាតិរុស្សីម្នាក់ឈ្មោះថា Zhanna Samsonova តារាលើបណ្ដាញសង្គមមួយរូប ដែលតែងតែផុស សកម្មភាព របបអាហារប្រចាំថ្ងៃរបស់នាង តែឥឡូវនាង បានស្លាប់​កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយសារខ្វះអាហាររូបត្ថម្ភនេះបើយោងតាមរយៈប្រភព telegraph ។ នាងត្រូវបានគេស្គាល់ថា ជាអ្នកតមអាហារ ចូលចិត្តញុំអាហារបួស ញុំាតែបន្លែផ្លែឈើរាល់ថ្ងៃហើយនាងក៏មានទម្លាប់១គឺផឹកតែទឹកបន្លែផ្លែឈើស្រស់ៗផឹករាល់ថ្ងៃ រយៈពេល៦ឆ្នាំមកហើយ ដោយមិនផឹកទឹកទាល់តែសោះ។ នេះសបញ្ជាក់ឱ្យដឹងថា របបអាហារញុំាតែផ្លែឈើ បន្លែសុទ្ធមិនត្រឹមត្រូវនោះទេ។របបអាហារដែលត្រឹមត្រូវគឺជារបបអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ដូចករណីការញុំាផ្លែចេក និងផ្លែប័រ ក្រុមផ្លែនេះ គឺសម្បូរវីតាមីននិងសារធាតុចិញ្ចឹមជួយដល់រាងកាយច្រើនណាស់ ដូចជាបេះដូង លើសឈាម ស្រ្តេស តានតឹង ខួរក្បាល រួមទាំងសុខភាពផ្លូវភេទផងដែរ។ ​ក៏ប៉ុន្ដែផ្លែឈើទាំងនេះសម្បូរដោយ ជាតិសូដ្យូមច្រើនណាស់ ហើយត្រូវបានហាមញុំាឬក៏កាត់បន្ថយញុំាប្រសិនណាអ្នកកំពុងមានបញ្ហាតម្រងនោម។ ព្រោះអាចបង្កជាផលប៉ះពាល់ តម្រងនោមកាន់តែលឿនជាងធម្មតា នេះបើយោងតាមរយៈប្រភព verywellhealth-com៕

អត្ថបទដោយ៖ ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia