យោងតាមប្រភព healthline.com បានស្តែងឱ្យដឹងដោយផ្អែកលើការសិក្សាស្រាវជ្រាវចំណីអាហារ និងសុខភាព រកឃើញថា ទំពាំងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដោយផ្ទុកនូវសារធាតុរួមមាន៖ ជាតិសរសៃខ្ពស់ វីតាមីន B1 គ្មានជាតិខ្លាញ់ សារធាតុរ៉ែផ្សេងៗដូចជា ប៉ូតាស្យូម (សម្រាប់បេះដូងមានសុខភាពល្អ និងរក្សាសម្ពាធឈាមធម្មតា) សារធាតុប្រឆាំងនឹងបាក់តេរី និងប្រឆាំងវីរុសនៅក្នុងខ្លួន។ ខាងក្រោមនេះជា អត្ថប្រយោជន៍ខ្លឹមៗទាំង៣នៃរុក្ខជាតិទំពាំងជួយសុខភាព៖
១. អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល៖ ការសិក្សាមួយចំនួនបង្ហាញថា ទំពាំងអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួនរបស់មនុស្ស ដើម្បីធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង។ ជាឧទាហរណ៍ជាក់ស្តែង៖ ការសិក្សាតូចមួយកាលពីឆ្នាំ ២០០៩ ក្នុងចំណោមស្ត្រីមានសុខភាពល្អចំនួន ៨នាក់ ទទួលទានទំពាំងចំនួន ១២,៧ អោន (៣៦០ ក្រាម) បានថយចុះកម្រិតកូលេស្តេរ៉ុលក្នុងខ្លួន និងមានដំណើរគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អ ក្នុងរយៈពេល ៦ ថ្ងៃបន្ទាប់ពីបានទទួលទានទំពាំង។ នេះអាចបណ្តាលមកពី ជាតិសរសៃរលាយដែលមាននៅក្នុងទំពាំង ដោយជាតិសរសៃរលាយស្រូបយកទឹកនៅក្នុងពោះវៀនហើយត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។
២. ជម្រុញសុខភាពពោះវៀន៖ ទំពាំង ជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលអាចការពារសុខភាពប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងការប្រឈមមុខនឹងជំងឺ ដូចជាឬសដូងបាត ជំងឺរលាកបំពង់ក និងមហារីកពោះវៀនធំ។ យោងតាមការស្រាវជ្រាវក្នុងដំណើរការតេស្តរុក្ខជាតិអាហារ ទំពាំងអាចដើរតួជាថ្នាំ prebiotic ដែរមានន័យថា សមាសធាតុរបស់ទំពាំងអាចជួយសម្រួលដល់ការរំលាយអាហារពោះវៀន និងលាងបាក់តេរី។ បន្ថែមពីនេះទៅទៀត អតិសុខុមប្រាណក្នុងពោះវៀន អាចដើរតួយ៉ាងសំខាន់ អាចជួយការពារស្ថានភាពជំងឺផ្សេងទៀត ដូចជាជំងឺបេះដូងមហារីកប្រភេទទី២ ជំងឺទឹកនោមផ្អែម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺធាត់ ។
ដោយឡែក ផ្ទុយនឹងគុណសម្បត្តិខាងលើ ការទទួលទានទំពាំងក៏អាចបង្ករឱ្យជំងឺមួយចំនួនវិវត្តន៍អាការកាន់តែធ្ងន់ធ្ងរផងដែរ ដោយហេតុថា ទំពាំងស្រស់មានផ្ទុកជាតិពុលម្យ៉ាងដែលគេឱ្យឈ្មោះថា cyanide taxiphyllin។ ហេតុដូច្នេះហើយទើបបានគេហាមប្រាមអ្នកមាន ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺរលាកក្រពះ និងជំងឺផ្លូវដង្ហើម មិនឱ្យទទួលទានទំពាំងជាសាច់ខាត ប្រសិនណាបើមិនចង់ឱ្យជំងឺរបស់ខ្លួវិវត្តន៍កាន់តែធ្ងន់ធ្ងរទេ។
គូសបញ្ជាក់ឱ្យដឹងបន្ថែមដែរថា ជាវិធីសាស្រ្តកែច្នៃខុសៗគ្នា ដើម្បីកាត់បន្ថយបរិមាណសារធាតុពុលក្នុងទំពាំង និងសម្រួលដល់ការទទួលទាបប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សទូទៅ គេច្រើនតែយកទំពាំងទៅសម្ងួត រងាស់ ឬដាក់សារធាតុបន្សាបជាតិពុលនៅក្នុងចំណីអាហារ ជាកត្តាធ្វើឱ្យសមិទ្ធផលទំពាំងកែច្នៃមានសុវត្ថិភាពជាងទំពាំងស្រស់ៗ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី