កុមារ
ទារកក្រោម១២ខែ ដែលញ៉ាំទឹកដោះគោ​ប្រភេទនេះ នឹងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ

ការយល់ដឹងពីរបៀបចិញ្ចឹមកូន ជាពិសេសទារកដែលមានអាយុក្រោម១២ខែ គឺជារឿងដ៏សំខាន់ ព្រោះវាទាក់ទងជាមួយសុវត្ថិភាព និងការលូតលាស់របស់ក្មេង​ ជាពិសេសការលូតលាស់ផ្នែកខួរក្បាល ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំជាដើម​។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយគឺជាជម្រើសដ៏ល្អបំផុត ខណៈពេលការប្រើប្រាស់ម្សៅទឹកដោះគោ(infant formula) ដែលត្រូវបានផ្សំឡើងតាមរូបមន្តក៏ជារឿងដ៏ត្រឹមត្រូវផងដែរ ។

យោងតាមគ្រូពេទ្យជំនាញខាងកុមារ របស់សហរដ្ឋអាមេរិក ក្មេងដែលមានអាយុក្រោម១២ខែ មិនគួរឲ្យញ៉ាំទឹកដោះធម្មតានោះទេ(ទឹកដោះគោ សម្រាប់ក្មេងធំ ឬមនុស្សទូទៅ) ។ ទឹកដោះគោធម្មតា សម្បូរដោយប្រូតេអីន ដែលជាហេតុនាំឲ្យមានការលំបាក ចំពោះការរំលាយ ព្រោះប្រព័​ន្ធរំលាយអាហារ តម្រងនោម និងប្រព័ន្ធភាពស៊ាំរបស់ក្មេងដែលមានអាយុក្រោម១២ខែ នៅមិនទាន់ពេញវ័យ រឹងមាំនៅឡើយទេ ។ ម៉្យាងវិញទៀត ទឹកដោះគោធម្មតាមិនសម្បូរវីតាមីន និងសារធាតុរ៉ែសំខាន់ៗដូចជា ជាតិដែក ដែលទារកត្រូវការជាចាំបាច់ ក្នុងការលូតលាស់នោះទេ ។

កំហាប់ដ៏ខ្ពស់នៃប្រូតេអីន និងសារធាតុរ៉ែផ្សេងៗ ដែលមានក្នុងទឹកដោះគោធម្មតា អាចបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្រងនោម   និងប្រព័ន្ធរំលាយអាហារដែលមិនទាន់ពេញវ័យរបស់ទារក ។ ករណីធ្ងន់ធ្ងរ គឺអាចនាំឲ្យមានការបង្ករោគតាមប្រព័ន្ធ រំលាយអាហារ ដែលនាំឲ្យទារក រាកញឹកញាប់​ នាំឲ្យក្ដៅខ្លួន រលាកពោះវៀន មានហូរឈាមតាមប្រព័ន្ធរំលាយអាហារ និងបង្កឲ្យទារកមានភាពស្លេកស្លាំងធ្ងន់ធ្ងរផងដែរ ។

ចំពោះក្មេងដែលមានអាយុចន្លោះពី ៤ទៅ៥ខែ មានហានិភ័យទាបជាងទារក ដែលមានអាយុតិចជាងនេះ ព្រោះ​ប្រព័ន្ធរំលាយអាហារ តម្រងនោម និងប្រព័ន្ធភាពស៊ាំ មានភាពរឹងមាំ ងាយទទួលសារធាតុផ្សេងៗ ដែលមាននៅក្នុងទឹកដោះគោធម្មតា ។​

សរុបសេចក្ដីមក ការចិញ្ចឹមកូនដោយទឹកដោះម្ដាយគឺជាជម្រើសដ៏ល្អបំផុត ខណៈពេលការប្រើប្រាស់ម្សៅទឹកដោះគោដែលត្រូវបានផ្សំឡើងតាមរូបមន្ត គឺជារឿងត្រឹមត្រូវ ។ ហើយទារកដែលមានអាយុក្រោម១២ខែ មិនត្រូវឲ្យញ៉ាំទឹកដោះគោធម្មតា ដូចក្មេងធំនោះទេ ៕

 

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ livescience

 

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
423 views

#កុមារ

ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
201 views

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
316 views

#កុមារ

អាថ៌កំបាំង ៣នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត មានសុខភាពល្អ និងមានវិន័យក្នុងងខ្លួនពីក្មេង
Tror Sopheap
August 9 2024
1.2 K views

#កុមារ

អាយុ៣ឆ្នាំ អាចរកចំណូលពីយូធូបចន្លោះ២លានដុល្លារ/ឆ្នាំ ពីជំនាញ១នេះ
Mourn Kunthea
August 7 2024
697 views

#កុមារ

ឪពុកម្ដាយគួរដឹង! វិធីជួយឱ្យខួរក្បាលកូនខ្លាំង មានការចងចាំល្អ
Senghong Kong
August 2 2024
1.1 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 29 2024
ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
#ចិត្តសាស្ត្រNovember 29 2024
ពេលផ្លូវចិត្តចុះខ្សោយ តើគួរធ្វើបែបណា ទាញចិត្តរបស់អ្នកឱ្យងើបមកវិញ?
#ចិត្តសាស្ត្រNovember 28 2024
ជាក្បួនបន្តអាយុជប៉ុន ឱ្យអ្នករស់នៅគ្មានជំងឺ មានអាយុវែង និងខួរក្បាលគ្មានស្រ្តេសទេ
#ចិត្តសាស្ត្រNovember 28 2024
៦ទម្លាប់ពេលព្រឹកនេះ កុំឱ្យអារម្មណ៍អ្នកស្ពឹកៗ មានអារម្មណ៍រីករាយទាំងការងារ និងជីវិត
#ចិត្តសាស្ត្រNovember 27 2024
អ្នកជំនាញបញ្ជាក់ថា នេះជាសញ្ញាអ្នកមានបញ្ហាបាក់ទឹកចិត្ត ព្រោះតែអារម្មណ៍ ១នេះ
#ចិត្តសាស្ត្រNovember 27 2024
៣ផ្នត់គំនិត ឱ្យអ្នកមានអំណាចលើខ្លួនឯង យកឈ្នះបញ្ហាបាក់ទឹកចិត្ត និងភាពតានតឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia