ផ្លែប័រ(Avocado) ត្រូវបានគេចាត់ទុកថា ជាផ្លែ ដែលមានប្រយោជន៍ជួយសុខភាពធំមួយ។ ផ្លែប័រត្រូវបានប្រើប្រាស់នៅលើពិភពលោកនៅឆ្នាំ 2021 មានចំនួនប្រហែល 8.69 លានតោន ដែលកើនឡើង និងពេញនិយមក្នុងការញុំាច្រើនជាង ឆ្នាំ២០២០ដែលមានចំនួន 8.1 លានតោនក្នុង១ឆ្នាំ។
តើមានអ្វីកើតឡើងនៅពេលអ្នកញុំាផ្លែប័រជារៀងរាល់ថ្ងៃ? តើផ្លែប័រជជួយរាងកាយរបស់អ្នកបែបណាខ្លះ ផ្នែកណាខ្លះ គួរញុំាផ្លែប័រឬក៏អត់។ ក្រុមការងារចាបបៃតងនឹងបកស្រាយពីអត្ថប្រយោជន៍របស់ផ្លែនេះថាវាជួយអ្វីខ្លះ ញុំាបែបណាល្អចំពោះសុខភាព នេះយោងតាមរយៈប្រភពeatingwell.com។
១.ជួយសម្រកទម្ងន់៖ យោងតាមរយៈការសិក្សាបានសង្កេតឃើញថាមនុស្សដែលញ៉ាំផ្លែបឺរមួយក្នុងមួយថ្ងៃសម្រាប់រយៈពេល៦ខែជាប់ គឺអាចជួយរក្សាបាននូវទម្ងន់រាងកាយថេរ និងមិនធ្វើឱ្យអ្នកឡើងគីឡូទៀតនេះបើយោងតាមរយៈការសិក្សានៅក្នុងឆ្នាំ២០១៩។ ពិសេសជាងនេះទៀតការសិក្សារកឃើញនៅក្នុងឆ្នាំ២០២១គេបានរកឃើញថា ការទទួលទានផ្លែប័រក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមលើស្រ្តីដែលបានញុំា ល្អជាងស្រ្តីដែលមិនបានញុំាផ្លែប័រ។
២.ការពារជំងឺបេះដូង៖ ជំងឺបេះដូងគឺជាជំងឺមួយដែលងាយនិងកើត ហើយក៏ងាយនិងប្រឈមស្លាប់លឿនផងដែរ។ តាមរយៈ ការសិក្សាឆ្នាំ 2022 នៅក្នុង Journal of the American Heart Association បានរកឃើញថា ការទទួលទានផ្លែប័រត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃឈាមបេះដូងពី 16% ទៅ 22% ។
៣.ជំនួយខួរក្បាល៖ យោងតាមការសិក្សាឆ្នាំ 2020 នៅក្នុង International Journal of Psychology ផ្លែប័រមានផ្ទុកសារធាតុ lutein ដែលឆ្លងកាត់របាំងឈាម និងខួរក្បាល ហើយអាចធ្វើឱ្យមុខងារនៃការយល់ដឹងកាន់តែប្រសើរឡើង ជំនួយដល់ខួរក្បាល បង្កើនការចងចាំ។ ដូច្នេះក្រុមមនុស្សចាស់ដែលញុំាផ្លែប័រ ឃើញថាសុខភាពខួរក្បាលរបស់គាត់ប្រសើរឡើងជាងមិនញុំា។
សរុបមកវិញសម្រាប់អ្នកចង់សម្រកគីឡូ អាចញុំាផ្លែប័រ ឬក៏លាយជាផ្លែឈើ ផ្សរងទៀតដែលអ្នកចូលចិត្ត រយៈពេល៦ខែ ជាប់អាចជួយសម្រកគីឡូ រក្សាទម្ងន់ រួមទាំងជួយសុខភាពផ្នែកផ្សេងៗជាច្រើនទៀត ដូចបានរៀបរាប់ខាងលើ៕
អត្ថបទដោយ៖ ប៉ែត ធីតា