សម្រស់
មិនធ្លាប់ដឹងសោះ! នេះជាក្បួនកក់សក់ជាមួយផ្លែប៊ឺរ ជួយបំបាត់សក់ជ្រុះ បែកចុង សក់ដុះលឿនខ្លាំង

ច្បាស់ណាស់ថា អ្នកដែលមានបញ្ហាសក់ជ្រុះខ្លាំង សក់បែកចុង សក់គ្មានទម្ងន់ប្រាកដជាកំពុងមានកង្វក់នៅក្នុងចិត្ត មិនដឹងត្រូវធ្វើយ៉ាងណាទើបសក់ឈប់ជ្រុះ ហើយសក់រលោងស្អាតដូចគេ។ ព្យាយាមកក់សាប៊ូច្រើនមកហើយនៅតែមិនបាត់សក់ជ្រុះសក់ ថ្ងៃនេះក្រុមការងារយើងនឹងមកណែនាំពីរបៀបធ្វើឱ្យសក់ធ្វើយ៉ាងណាឱ្យសក់របស់អ្នកឈប់ជ្រុះ និងដុះមកវិញបានលឿន។

ជាការពិតណាស់ អ្នកដែលជ្រុះសក់ខ្លាំង សក់បែងចុង និងសក់គ្មានទម្ងន់គឺមកពីបញ្ហាស្បែកក្បាលស្ងួត ស្បែកក្បាលខ្វះជាតិប្រេង និងស្បែកក្បាលក្តៅ។ សរសៃសក់មិនខុសអីពីដំណាំដែលយើងដាំនោះទេប្រសិនជាយើងមិនបានស្រោចទឹកដាក់ជីឱ្យបានគ្រប់គ្រាន់ដំណាំនោះនឹងស្វិតរលួយ ងាប់អស់មិនខាន។ សរសៃសក់មនុស្សយើងក៏ដូចគ្នា កាលណាយើងមិនបានផ្តល់សំណើម ផ្តល់ជាតិប្រេងទៅដល់ស្បែកក្បាល និងផ្តល់វីតាមីនឱ្យបានគ្រប់គ្រាន់សរសៃសក់របស់យើងវានឹងជ្រុះអស់មិនខាន ហើយមិនងាយនឹងដុះមកវិញនោះទេ។

យ៉ាងណាមិញអ្នកជំនាញផ្នែកសរសៃសក់ អ្នកស្រី គង់ សូដានី បានប្រាប់មក Healthy Cambodia ថានៅក្នុងសារធាតុផ្សំជួយថែរក្សាស្បែកក្បាល និងសរសៃសក់ទាំងអស់គឺ ផ្លែប៊ឺ ជាពិសេសផ្លែប៊ែរដែលដាំដុះនៅប្រទេសអូស្រ្តាលី ត្រូវបានគេរកឃើញថាវាមានផ្ទុកជាមួយវីតាមីន A C និងវីតាមីន E ច្រើនជាងគេបំផុត ទៅចិញ្ចឹមស្បែកក្បាលនៅស្រទាប់ខាងក្នុង ធ្វើឱ្យស្បែកក្បាលមានសំណើមគ្រប់គ្រាន់។ ហើយសារធាតុ Protein ដែលមាននៅក្នុងផ្លែប៊ឺរ គឺជួយជម្រុះកោសិកាចាស់ បង្កើតកោសិកាថ្មីដែលមានសភាពរឹងមាំជាងមុន ជួយឱ្យគល់សក់រឹងមាំ សុខភាពល្អ ទប់ស្កាត់ការជ្រុះសក់បានយ៉ាងមានប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ ផ្លែប៊ឺរតែមួយមុខក៏មិនអាចជួយសរសៃសក់ឱ្យមានសុខភាពល្អនោះដែរ ទាល់តែមានសារធាតុប្រេងមកជំនួយទើសសរសៃសក់នោះមានសុខភាពល្អ និងរឹងមាំ។ ក្នុងនោះដែរប្រេងដែលចម្រាញ់ចេញពីរុក្ខជាតិ Rosemary គឺវាមានតួនាទីសំខាន់ណាស់សម្រាប់ចូលទៅព្យាបាលស្បែកក្បាលដែលស្ងួតខ្លាំងឱ្យមានសំណើមឡើងមកវិញ។ មួយវិញទៀតគឺវាជួយឱ្យកូនសក់តូចៗឆាប់ដុះឡើងមកវិញជំនួសឱ្យសរសៃសក់ដែលធ្លាប់ជ្រុះពីមុន។

បន្ទាប់ពីបានដឹងពីអត្ថប្រយោជន៍របស់ផ្លែប៊ឺរ ជាមួយនឹងប្រេងធម្មជាតិ Rosemary ហើយមកអ្នកប្រាកដជាចង់ដឹងហើយថាតើអ្នកអាចកក់សក់ជាមួយផ្លែប៊ឺរ និងប្រេង​ Rosemary នេះបានដោយរបៀបណា?

កាន់តែងាយស្រួលចំពោះអ្នក សព្វថ្ងៃនេះក្រុមហ៊ុន De Emili Cambodia ដែលមាន អ្នកស្រី គង់ សូដានី ជាស្ថាបនិក បាននាំចូលសាប៊ូកក់សក់ដែលផលិតចេញពីអូស្រ្តាលី ផ្សំពីផ្លែប៊ឺរអូស្រ្តាលី ជាមួយនិងប្រេងធម្មជាតិ Rosemary ដើម្បីមកជួយដោះស្រាយបញ្ហាសរសៃសក់និងស្បែកក្បាលរបស់អ្នកដែលមានបញ្ហាឱ្យកាន់តែល្អប្រសើរឡើងយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

សាប៊ូ De Emili ផលិតឡើងមកក្នុងគោលបំណងជួយដោះស្រាយរាល់បញ្ហាសក់ ជួយបណ្តុះកូនសក់ កាត់បន្ថយសក់ជ្រុះ និងជួយឱ្យសក់វែងលឿន។ មួយវិញទៀត ជួយបំបាត់រាល់បញ្ហាអង្គែរ សក់បែកចុង និងធ្វើឱ្យស្បែកក្បាលត្រជាក់សុខភាពល្អផងដែរ។ ចំពោះរបៀបនៃការកក់សាប៊ូ De Emili ដែលផ្សំពីផ្លែប៊ឺរអូស្រ្តាលី និងប្រេង Rosemary នេះគឺអ្នកត្រូវកក់សក់ឱ្យបានរៀងរាល់ថ្ងៃ ហើយកក់សក់នៅពេលព្រឹកគឺល្អបំផុត។ អ្នកកំពុងមានបញ្ហាសក់ជ្រុះខ្លាំង អ្នកគួរតែកក់សក់ជាមួយសាប៊ូ De Emili ឱ្យបានរៀងរាល់ព្រឹក ហើយបន្ទន់សក់នៅរៀងរាល់ ២ថ្ងៃម្តង។ អ្នកនឹងឃើញថាសក់របស់អ្នកមានសុខភាពល្អ មានសំណើម និងកាត់បន្ថយជ្រុះបានច្រើន បន្ទាប់ពីកក់បានតៀងទាត់រយៈពេលចាប់ពី ៤សប្តាហ៍ឡើងទៅ៕

May be an image of 1 person and text that says 'De Emili 安 រូបមន្តបែប Organic ពីប្រទេសអូស្រ្តាលី 100% ជួយបណ្តុះកូនសក់ និងដុះវែងលឿន កាត់បន្ថយសក់ច្រុះ សក់សំពោង បំបាត់អង្គែលើស្បែកក្បាល ធ្វើអោយសក់មានទំងន់ បាត់បែកចុង សសៃសក់រឹងមាំ កាត់បន្ថយការឡើងប្រេង ធ្វើអោយស្បែកក្បាលត្រជាក់ មានសុខភាពល្អ សសៃសក់ទន់ល្មើយ DeEmili De Emili eEmili 1 CONDITIONER SHAMPO0 하'

May be an image of cosmetics and text

May be an image of 1 person

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.7 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia