សម្រស់
លាបឡេស្ទើរពាក់កណ្តាលជីវិតហើយ ធ្លាប់ដឹងអត់ឡេគេលាបរបៀបណាទើបឃើញលទ្ធផលលឿន
Mourn Kunthea
July 11 2022
7.7 K views

ជឿថាមានបងប្អូនជាច្រើនមិនថាតែស្រ្តីឬបុរសទេ ពួកគាត់តែងយល់ថាគ្រាន់តែការលាបឡេសោះមានអ្វីពិបាក នរណាៗក៏គេចេះលាបដែរ ឱ្យតែទិញឡេល្អ ឡេថ្លៃ ឡេដែលលាបត្រូវជាមួយស្បែករបស់យើង លាបលើស្បែកឱ្យបានរាល់ថ្ងៃ ពាក់អាវដៃវែង ខោជើងវែងឱ្យជិតៗទៅសហើយ។ ប៉ុន្តែជាក់ស្តែង វាមិនមែនដូចការគិតនោះទេ ការលាបឡេដែលទទួលបានលទ្ធផលលឿន និងលទ្ធផលពិតៗគឺមិនស្ថិតលើឡេថ្លៃឬថោកទេ ស្ថិតលើអ្នកលាបៗត្រូវតាមក្បួន ទើបទទួលបានលទ្ធ។

ឡេលាបស្បែក គឺជាជាតិសំណើមដែលត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ពាសពេញរាងកាយរបស់មនុស្ស។ ឡេលាបស្បែកមានច្រើនប្រភេទដូចជា ប្រភេទក្រែមលាបស្បែក ក្រែមទឹកដោះគោ ក្រែមស្រាល ឬប្រេងផ្តល់សំណើម។ ហើយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដូចជា ជួយឱ្យស្បែកមានសំណើម ទន់រលោង ការពារស្បែក ជួសជុលស្បែកដែលខូច បណ្តុះកោសិកាថ្មីឱ្យស្បែក និងកែប្រែស្បែកពីស្រអាប់មកភ្លឺរលោងបាន។

អ្នកដែលប្រើប្រាស់ឡេគ្រប់គ្នាស្ទើរតែ ៩៩% គឺសុទ្ធតែចង់ឱ្យស្បែករបស់ពួកគេស្អាត ចង់ឱ្យស្បែកសភ្លឺរលោងមានសំណើម និងចំណាយពេលខ្លីឃើញផលពិតៗ។ យោងតាមណែនាំពីគេហទំព័រ Nivea បានបញ្ជាក់ច្បាស់ៗពីរបៀបក្នុងការលាបឡេ ឱ្យឃើញលទ្ធផលលឿនតាមវិធីខាងក្រោម៖

១. ជំហានទីមួយ៖ អ្នកត្រូវជ្រើសឡេលាបស្បែកប្រភេទណាក៏បានដែលមានស្តង់ដារ មានការទទួលស្គាល់ ហើយលាបត្រូវជាមួយប្រភេទស្បែកអ្នក។

២. លាបឡេមួយថ្ងៃ១ដង៖ មនុស្សជាច្រើនចូលចិត្តលាបឡេច្រើនដងក្នុងមួយថ្ងៃ អ្នកខ្លះលាបឡេ ៣ ឬ ៤ ដងក្នុងមួយថ្ងៃពីព្រោះពួកគេគិតថាការលាបឡេញឹកញាប់ធ្វើឱ្យស្បែករបស់ពួកគេមានសំណើម និងសលឿន។ ប៉ុន្តែជាក់ស្តែងការលាបឡេញឹកញាប់វាមិនបានជួយឱ្យអ្នកសលឿននោះទេ គឺមានតែធ្វើអ្នកខាតថវិកាថែមទៀតផង។ អ្នកជំនាញណែនាំឱ្យលាបឡេ១ថ្ងៃតែ១ដងបានហើយនៅពេលយប់បន្ទាប់ពីងូតទឹករួច។

៣. កុំលាបឡេនៅពេលស្បែកស្ងួត៖ ឡេដែលលាបទៅឃើញលទ្ធផលលឿន គឺលាបបន្ទាប់ពីងូតទឹករួច ពេលដែលស្បែករបស់យើងត្រជាក់ មានសំណើមជាតិទឹកតិច យើងគួរលាបឡេដើម្បីឱ្យវាជ្រាបចូលទៅក្នុងស្បែកបានលឿន និងព្យាបាលស្បែកបានល្អ។ កុំលាបឡេនៅពេលស្បែកអ្នកស្ងួត ឬមុនពេលងូតទឹកឱ្យសោះ។

៤. របៀបលាប៖ ជាដំបូងអ្នកត្រូវច្របាច់ ឬចាក់មកលើបាតដៃហើយឈ្លីឱ្យសព្វបាតដៃរួចលាបឬម៉ាស្សាលើស្បែលរបស់អ្នកពីលើចុះក្រោមរាងជារង្វង់ ការធ្វើបែបនេះធ្វើឱ្យសាច់ឡេជ្រាបចូលទៅក្នុងកោសិការស្បែកបានលឿន សព្វល្អ និងព្យាបាលស្បែកបានយ៉ាងល្អផងដែរ។ ចំណុចពិសេសដែលអ្នកត្រូវយកចិត្តទុកដាក់នៅពេលលាប គឺត្រង់ កែងដៃ ជង្គង់ ក ប្រអប់ជើង ប្រអប់ដៃ ព្រោះវាជាកន្លែងដែលទទួលរងនៅការខូចខាតខ្លាំងជាងគេ អ្នកត្រូវចំណាយពេលលាបត្រង់ចំណុចសំខាន់ទាំងនេះយ៉ាងយកចិត្តទុកដាក់។

សរុបមកវិញ ក្បួនក្នុងការលាបឡេដែលត្រឹមត្រូវនឹងទទួលបានលទ្ធផលលឿនគឺទីមួយអ្នកត្រូវលាបឡេនៅពេលយប់ចន្លោះម៉ោង ៦ ដល់ម៉ោង ៩ បន្ទាប់ពីងូតទឹក។ ចៀសវាងដាច់ខាតកុំលាបឡេនៅពេលស្បែកស្ងួតគ្មានជាតិទឹក ឬស្បែកក្តៅ កុំលាបឡេញឹកញាប់ពេកមួយថ្ងៃលាប១ដងបានហើយដើម្បីកុំឱ្យចំណាយថវិកាច្រើន និងសន្សំសំចៃឡេរបស់អ្នកកុំឱ្យឆាប់អស់ផងដែរ។ ចំណុចសំខាន់មួយទៀតដែលខានមិនបានគឺត្រូវលាបយ៉ាងយកចិត្តទុកដាក់ លាបពីលើចុះក្រោម អូសជារាងរង្វង់ ហើយអ្នកអាចចំណាយពេល១០នាទីទៅសម្រាប់លាបឡេសព្វមួយតួខ្លួនដើម្បីមានពេលយកចិត្តទុកដាក់។ កុំលាបឡេបែបប្រញាប់ប្រញាល់ កុំលាបឡេឱ្យតែបានលាប កុំលាបឡេដើម្បីបង្រ្គប់ថ្ងៃ ព្រោះការលាបបែបនេះមិនធ្វើឱ្យអ្នកទទួលបានផលទេ ទោះខំលាបដល់ស្លាប់ទៀតក៏មិនសដែរ៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
620 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia