កោសិកាឈាមក្រហម ធ្វើចរាចរក្នុងសរសៃឈាម ដើម្បីបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងសរីរាង្គទាំងអស់ក្នុងរាងកាយ។ ដើម្បីដឹកកាបូនឌីអុកស៊ីតពីកោសិកា ទៅកាន់ សួត។ អុកស៊ីសែនមានសារៈសំខាន់បំផុតសម្រាប់ថាមពល និងការរស់រានមានជីវិតនៃគ្រប់កោសិកាក្នុងរាងកាយរបស់មនុស្ស។
ប្រសិនបើ កោសិកាឈាមក្រហមចុះទាប ឬខ្វះ វាបណ្តាលឱ្យថាមពលចុះខ្សោយ និង ប៉ះពាល់ដល់រាងកាយរបស់អ្នក។ វេជ្ជបណ្ឌិតបានបន្ថែមថា ជាទូទៅនៅពេលមនុស្សណាម្នាក់ដែលខ្វះគ្រាប់ឈាមក្រហមគឺតែងតែមានអាការដូចជា៖ កង្វះថាមពល ងងុយគេង ស្បែកស្លេក ឈឺក្បាល វិលមុខ ឆាប់ខឹង មានបញ្ហាក្នុងការផ្តោតអារម្មណ៍ ចង្វាក់បេះដូងលោតញាប់ (tachycardia) សម្ពាធឈាមទាប (hypotension)...ជាដើម។ ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យអ្នកជំងឺ ដួលសន្លប់ ដកដង្ហើមខ្លី ខ្សោយបេះដូង និងខូចសរីរាង្គកាយខាងក្នុងភ្លាមៗ។
បើតាមការបញ្ជាក់បន្ថែមពីគេហទំព័រ medicalnewstoday លោកវេជ្ជបណ្ឌិត jon johnson បានឱ្យដឹងថា បានបន្ថែមថា ជំងឺខ្វះគ្រាប់ឈាមក្រហមនេះប្រឈមមុខខ្លាំងទៅលើបុគ្គលដែលមានការប្រែប្រួលអរម៉ូនខុសប្រក្រតី ជាពិសេសគឺអ្នកដែលមានផ្ទុកជំងឺ តម្រងនោម ទឹកនោមផ្អែម មហារីក។ អ្នកជំងឺ៣ប្រភេទនេះមានការប្រែប្រួលប្រួលអរម៉ូនខុសធម្មតា ជាពិសេសកើតទៅលើស្រ្តី។
ដូច្នេះដើម្បីការពារ និងទប់ស្កាត់ទុកមុនពេលកើតជំងឺខ្វះគ្រាប់ឈាមក្រហម អ្នកត្រូវពិនិត្យសុខភាពឱ្យបានទៀតទាត់ ជាពិសេសគឺពិនិត្យទៅលើកោសិកាឈាមក្រហម។ ជាទូទៅ កោសិកាឈាមក្រហមដែលប្រក្រតីមានបរិមាណចន្លោះ៖
· ៤.៧-៦.១ លានកោសិកាក្នុងមួយមីក្រូឈាម ( (µL)
· សម្រាប់បុរស, ៤.២-៥.៤ លានកោសិកាក្នុងមួយលីបឈាម សម្រាប់ស្ត្រី
· ៤-៥-៥.៥ លានកោសិកាក្នុងមួយលីឈាម សម្រាប់កុមារ
ប្រសិនករណីអ្នកត្រួតពិនិត្យឃើញចំនួនតិចជាងនេះ មានន័យថាអ្នកកំពុងខ្វះគ្រាប់ឈាមប្រហមប្រញាប់ព្យាបាល ទាន់នៅស្រាល ទៅចាំដល់ចេញអាការ ស្លេកស្លាំង អស់កម្លាំង វាអាចធ្ងន់ធ្ងរទៅជាសន្លប់បាន៕
អត្ថបទដោយ៖ មឿន គន្ធា