ជំងឺអាឡែហ្សីច្រមុះគឺជាជំងឺមួយប្រភេទ ដែលមិនអាចព្យាបាលឱ្យជាសះស្បើយដាច់ឡើយ នេះបើតាមសម្ដីរបស់វេជ្ជបណ្ឌិត ជិន មករា ឯក ទេស ត្រចៀក ច្រមុះ បំពង់ក ទទួលសញ្ញាសញ្ញាបត្រ វះកាត់ ច្រមុះ ពីប្រទសជប៉ុន និងសញ្ញាបត្រ វះកាត់ ត្រចៀក ច្រមុះ. បំពង់ក និង ក្បាល ប្រទេស នេប៉ាល់ បច្ចុប្បន្ន បំរេីការជាគ្រូពេទ្យវះកាត់ ផ្នែក ត្រចៀក ច្រមុះ បំពង់ក និង ក្បាល នៅមន្ទីរពេទ្យ ព្រះអង្គឌួង
គ្រូ បង្ហាត់ ទ្រឹស្តី និង អនុវត្តន៍ នៃ សាកលវិទ្យាលយ័ វិទ្យាសាស្រ្ត សុខាភិបាល បានធ្វើការចែករំលែក មកកាន់ក្រុមការងារចាបបៃតង ទាក់ទងនឹងជំងឺអាឡែហ្សីច្រមុះដោយបញ្ជាក់ថា ជំងឺអាឡែហ្សីច្រមុះនេះគឺជាការរលាក ភ្នាស់សាច់ច្រមុះ ដែលកើតឡើងពីការប្រឆាំង ឆ្លើយតបទៅនិងប្រព័ន្ធភាពសុំា (antiboby)នៅក្នុងច្រមុះទៅនឹង សារធាតុខាងក្រៅ១ហៅថា (allergen) ហើយជំងឺអាឡែហ្សីច្រមុះនេះទៀត សោត គឺមានជួបច្រើន ណាស់នៅមន្ទីរពេទ្យអង្គដួង។
តួយ៉ាងលោកវេជ្ជបណ្ឌិតបាន រៀបរាប់បន្តថា អ្នកវិទ្យាសាស្រ្តមិនទាន់រកឃើញមូលហេតុច្បាស់លាស់ទេទាក់ទងនឹងជំងឺអាឡែហ្សីជាឧទាហរណ៍ អ្នកខ្លះគាត់មានបញ្ហា អាឡែហ្សីជាមួយគ្រឿងសមុទ្រ ចំណែកអ្នកខ្លះទៀតមិនមាន អាចញុំាបានធម្មតា ។ ដោយហេតុថាអ្នកវិទ្យាសាស្រ្ត អាចតរកឃើញ បុគ្គលដែលប្រឈមកើតអាឡែហ្សី ដែលក្រុមបុគ្គលទាំងនោះមានដូចជា៖
១.កត្តាតំណរពូជgene ៖ ចំពោះបុគ្គលដែលមានប្រវត្តិគ្រួសារកើតជំងឺអាឡែហ្សីច្រមុះ អាចមានភាគរយខ្ពស់កើតជំងឺអាឡែហ្សីច្រមុះជាងអ្នកធម្មតា រហូតដល់ ៣ទៅ៦ដងឯណ្ណោះ។
២.ការប៉ះពាល់ញឹកជាប់ជាមួយសារធាតុបង្កអាឡែហ្សី៖ ប្រភេទសារធាតុដែលបង្កជាអាឡែហ្សីមានដូចជាពពួកសត្វ
-សង្កើច
-ប្រភេទរោមសត្វឆ្មារ កន្លាត កណ្ដុរ
-កម្ទេចកម្ទីលើកម្រាលព្រំ ពូក ភួយ ខ្នើយ ជាដើម។
៣.កត្តាក្មេងមិនបានទទួលការបំបៅដោះ៖ មានន័យថាក្មេងតូចៗ ដែលមិនបានទទួលការបំបៅដោះផ្ទាល់ពីម្ដាយរយៈពេល៦ខែ តែបែរជាបំបៅដោយទឹកដោះគោសុទ្ធ អាចមានហានិភ័យជាមួយជំងឺអាឡែហ្សីច្រមុះ ។
រោគសញ្ញាជំងឺអាឡឺហ្សីច្រមុះ៖
-តឹងច្រមុះ
-ហៀរសំបោរថ្លាៗ
-រមាស់ច្រមុះ។ ចំពោះរោគសញ្ញាផ្សេងៗទៀត មានដូចជា
-រមាស់ភ្នែក ច្រចៀក បំពង់ក
-ក្អកវុំារ៉ៃ
-អស់ម្លាំង ឈឺក្បាល
ផលវិបាកនៃជំងឺអាឡែហ្សីច្រមុះពេលមិនបានព្យាបាលជំងឺអាឡែហ្សីត្រឹមត្រូវមាន ៖
- បង្ករអោយមាន ខ្ទុះ ក្នុង ប្រអប់ឆ្នឹងច្រមុះ
- បង្ករអោយកេីត រឹសដូងច្រមុះ
- ទឹកដក់ក្នុងត្រចៀកកណ្តាល
- ធ្វេីអោយមានជំងឺ ស្ទះដាច់ដង្ហេីម ពេលយប់ ជាពិសេស កេីតលេីក្មេង ៗ ( sleep apnea syndrome )
វិធីព្យាបាលជំងឺអាឡែហ្សីច្រមុះ៖
-កត់ចំណាំ ប្រភេទអាហារឬសារធាតុដែលធ្វើឱ្យអ្នកកើតមានអាឡែហ្សី ហើយព្យាយាមចៀសវាង។
-ប្រើប្រាស់ថ្នាំ (medication)
-ការវះកាត់ក៏អាចជួយបន្ថយបញ្ហាអាឡែហ្សីបានខ្លះៗផងដែរ។
ជាចុងក្រោយវេជ្ជបណ្ឌិតក៏បាន ណែនាំនិងផ្ដាំផ្ញើមកថា សម្រាប់អ្នកមានបញ្ហាអាឡែហ្សីគួរតែចៀសវាង អាហារដែលខ្លួនមានបញ្ហាជាមួយ ព្យាយាមហាត់ប្រាណក៏ជួយបានខ្លះដែរ មួយវិញទៀតព្យាយាមបំបៅដោះកូន យ៉ាងតិចឱ្យបាន៦ខែ កុំព្យាយាមបំបៅដោយប្រើម្សៅទឹកដោះគោ លឿនពេក ហើយបើមានការសង្ស័យថា ខ្លួនមានបញ្ហា អាឡែហ្សីគួរតែទៅជួបពេទ្យឯកទេសព្យាបាលជំងឺ ច្រមុះ បំពង់ក ឱ្យបានលឿនចៀសវាងមានបញ្ហាអាឡែហ្សីកាន់តែធ្ងន់ៗទៅៗ៕
លេខតេលេក្រាមទំនាក់ទំនងដុកទ័រផ្ទាល់៖ 093887707
អត្ថបទដោយ៖ ប៉ែត ធីតា