ជំងឺ
ស្រាបង្កហានិភ័យស្រួចស្រាល២សំខាន់ក្នុងជីវិតអ្នក មិនថាអ្នកញៀននឹងស្រាឬផឹកច្រើនម្ដងម្កាលទេ
Phoak Mary
April 8 2022
442 views

បងប្អូនបានដឹងហើយថាក្នុងពេលបច្ចុប្បន្ននេះមាន បងប្អូនភាគច្រើនចូលចិត្តញុំាស្រាទាំងក្មេងទាំងចាស់ ព្រោះតែងតែមានការជួបជុំ គ្រប់កម្មវិធីនិងម្ចាស់កម្មវិធីចង់បានភាពសប្បាយ​ ជួបជុំមិត្តចាស់ថ្មីជាដើម ។ ប៉ុន្តែស្រារអាចបង្កអោយមានជំងឺកើនឡើនជារឿយៗ ។

តាមការឱ្យដឹងរបស់CDCអាមេរិកបានឱ្យដឹងថាជាទូទៅស្រាអាចជះឥទ្ធិពលផ្សេងៗក៏ដូចជាជំងឺ ២ផ្នែកដែលរួមមាន៖

១.ហានិភ័យសុខភាពរយៈពេលវែង ៖ យូរៗទៅ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណអាចនាំទៅរកការវិវត្តនៃជំងឺរ៉ាំរ៉ៃ និងបញ្ហាធ្ងន់ធ្ងរផ្សេងទៀតរួមមាន «ជំងឺលើសឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថ្លើម និងបញ្ហារំលាយអាហារ មហារីកសុដន់ មហារីកមាត់ បំពង់ក បំពង់អាហារ ប្រអប់សំឡេង ថ្លើម ក្រពះ ពោះវៀនធំ និងរន្ធគូថផងដែរ។បន្ថែមពីនេះក៏មាន ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ បង្កើនឱកាសនៃការឈឺនិងងាយឆ្លងជំងឺផ្សេងៗ ប៉ះពាល់ដល់ការរៀនសូត្រ និងការចងចាំ រួមទាំងជំងឺវង្វេង ថែមទៀតផង។មួយវិញទៀតបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ បញ្ហាសង្គម រួមទាំងបញ្ហាគ្រួសារ បញ្ហាការងារ និងភាពអត់ការងារធ្វើក៏អាចដោយសារស្រានេះដែរ។

២.ហានិភ័យរយៈពេលខ្លី ៖​ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណមានផលប៉ះពាល់ភ្លាមៗ​ដែលបង្កើនហានិភ័យនៃស្ថានភាពសុខភាពដែលបង្កគ្រោះថ្នាក់ជាច្រើនដូចជា របួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ការលង់ទឹក អគ្គីភ័យ អំពើហិង្សា រួមទាំងការធ្វើអត្តឃាត ការរំលោភផ្លូវភេទ និងអំពើហិង្សាពីដៃគូជិតស្និទ្ធផឹកស៊ីជាមួយគ្នាផងដែរ។​ ពេលខ្លះក៏មានការពុលស្រាភ្លាមៗ ដែលត្រូវជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តដែលបណ្តាលមកពីកម្រិតជាតិអាល់កុលក្នុងឈាមខ្ពស់។​អាកប្បកិរិយាផ្លូវភេទដោយមិនដឹងខ្លួន ដែលមានហានិភ័យ រួមទាំងការរួមភេទដោយមិនបានការពារបង្កជាជំងឺឆ្លង ​ឬ​ការរួមភេទជាមួយដៃគូច្រើន។ហើយអាកប្បកិរិយាទាំងនេះអាចបណ្តាលឱ្យមានផ្ទៃពោះដោយអចេតនា ឬជំងឺកាមរោគ រួមទាំងមេរោគអេដស៍ផងដែរទាំងនេះគឺដោយសារតែការវង្វេងស្មារតី មួយភ្លែតដោយគ្មានការគតពិចារណាពេលស្រាចូលខ្លួន ។

បងប្អូនមិនគួរ ផឹកស្រាច្រើនពេក ការផឹកស្រាខ្លាំង ការផឹកដោយចង់យកឈ្នះគ្នា និងការផឹកស្រាពេលកំពុងពពោះ ឬមនុស្សដែលមានអាយុតិចជាង ២១ គឺប្រឈមបញ្ហាខ្ពស់ណាស់។

ជារួមមកការ មិនផឹកស្រារច្រើន អ្នកអាចកាត់បន្ថយហានិភ័យនៃសុខភាពរយៈពេលខ្លី និងរយៈពេលវែងដូចបានរៀបរាប់ខាងលើ ។ហើយវាមិនសូវឱ្យបងប្អូនចំណាយលុយកាក់ច្រើន ហើយកាន់តែល្អបើបងប្អូនកុំញុំាគ្រឿងស្រវឹង គឺវាជួយដល់បងប្អូនច្រើន ទាំងចំណាយពេលវេលា ទាំងការចំណាយនិងមិនប៉ះពាល់ចំណូលរបស់បងប្អូនផងដែរ  ។​ 

ប្រភព ៖ www.cdc.gov

អត្ថបទដោយ ៖ ជុជ ណាឃីម

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
320 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
191 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.7 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia