សម្រស់
មុនប្រភេទណាក៏បាត់អស់! វេជ្ជបណ្ឌិតប្រាប់ ក្បួនមុខរលោងស្អាតមិនបាច់ចំណាយលុយច្រើន
Mourn Kunthea
June 17 2022
1.6 K views

បងប្អូនណាខ្លះកំពុងមានបញ្ហាមុខមុន មិនរលោងស្អាត ខំទិញម្សៅទិញឡេលាបអស់រាប់រយដុល្លារនៅតែមិនបាត់ ហើយថែមទាំងឡើងលើសដើមទៀត។ ខាងក្រោមនេះជាវិធីសាមញ្ញៗអនុវត្តជាប្រចាំថ្ងៃ ធានាទោះមុខអ្នកមុនកម្រិតណាក៏រាបអស់ ហើយមិនចាំបាច់ចំណាយលុយច្រើននោះទេ។

ជាការពិតណាស់យោងតាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការណែនាំអំពីវិធីងាយៗ ដើម្បីធ្វើឱ្យស្បែកមុខស្អាត រលោង គ្មានមុន និងបំបាត់ស្នាម​ ជាពិសេសទៀតនោះ​ បងប្អូនមិនចាំបាច់ចំណាយលុយច្រើនទៀតផង ជាក់ស្ដែងវិធីទាំងអស់នោះរួមមាន៖

១.ញ៉ាំទឹកឱ្យបាន ៨ ទៅ ៩ដប(ប្រហែលចន្លោះពី ៣លីត្រកន្លះ ទៅ៤លីត្រ) ក្នុងមួយថ្ងៃ

វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ចង់មានស្បែកមុខស្អាត ស្បែកមុខរលោង គ្មានមុនស្នាម ឬ​បញ្ហាផ្សេងនោះទេ សូមញ៉ាំទឹកមួយថ្ងៃឱ្យបានចន្លោះពី៨ ទៅ៩ដបក្នុងមួយថ្ងៃ ដើម្បីជួយឱ្យស្បែកត្រជាក់ និងមានសំណើមគ្រប់គ្រាន់ ធ្វើឱ្យស្បែកភ្លឺរលោង។ វេជ្ជបណ្ឌិត បានបន្ថែមថា ប្រសិនបើអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់នោះទេ ទោះធ្វើអ្វីផ្សេងដើម្បីឱ្យផ្ទៃមុខស្អាត ក៏គ្មានប្រសិទ្ធភាពនោះដែរ។

២.ហាមយកដៃស្ទាបមុខ ឬក៏កេះមុខ

វេជ្ជបណ្ឌិត បានបញ្ជាក់ថានៅពេលយើងយកដៃមកស្ទាប ឬអង្អែលនៅលើផ្ទៃមុខ វាធ្វើឱ្យជាតិដី ធូលីនៅលើផ្ទៃមុខទៅគល់រោម ធ្វើឱ្យស្ទះគល់រោមបណ្ដាលឱ្យកើតមុន ក្បាលខ្មៅ និងស្នាមនៅលើផ្ទៃមុខជាដើម។ ហាមដាច់ខាតយកដៃទៅកេះមុន ឬស្នាមនៅលើផ្ទៃមុខ ពីព្រោះចរន្តឈាមនៅលើផ្ទៃមុខមិនមានទ្វារបិទការចម្លងមេរោគនោះទេ។ ដូចនេះ នៅពេលដែលយើងយកដៃទៅកេះ ដែលបង្កឱ្យមានស្នាម ឬក៏ឈាម ជាហេតុធ្វើឱ្យមេរោគកាន់តែជ្រាបចូលស្បែកមុខពីមួយកន្លែងទៅមួយកន្លែង ហើយបណ្ដាលឱ្យកើតមុនកាន់តែច្រើន។

៣.បោកកម្រាលពួក ភួយ និងស្រោមខ្នើយមួយអាទិត្យម្ដង

ស្រោមខ្នើយ ស្រោមពូក ភួយ គឺជាកន្លែងដែលសម្បូរដោយមេរោគ និងធូលីជាច្រើនបំផុត។ ហេតុដូច្នេះ សូមអ្នកទាំងអស់គ្នាឧស្សាហ៍បោកកម្រាលពូក ភួយនិងខ្នើយឱ្យបានញឹកញាប់ផង។ បើកាលណាដែលធូលីដីបង្កឡើងកាន់តែច្រើន នោះនៅពេលដែលអ្នកគេង វាធ្វើឱ្យផ្ទៃមុខរបស់អ្នកនឹងប៉ះជាមួយមេរោគ និងធូលីដែលនៅលើភួយ ឬក៏ស្រោមខ្នើយរបស់អ្នក ហើយមេរោគទាំងអស់នេះនឹងបង្កឱ្យមានការចម្លងចូលទៅក្នុងស្បែកមុខរបស់អ្នកជាមិនខាន។

៤.កក់សក់ឱ្យបានរៀងរាល់ថ្ងៃ

មនុស្សជាច្រើនគិតថា ការកក់សក់រៀងរាល់ថ្ងៃធ្វើឱ្យសក់ជ្រុះ ក៏ប៉ុន្តែវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា ការកក់សក់ជារៀងរាល់ថ្ងៃ គឺមិនបណ្ដាលឱ្យជ្រុះសក់នោះទេ ថែមទាំងធ្វើឱ្យសក់ដុះកាន់តែច្រើនទៀតផង ពីព្រោះក្អែល សារធាតុខ្លាញ់កខ្វក់ និងធូលីដី ដែលធ្វើឱ្យស្បែកក្បាលរបស់អ្នករមាស់ ឡើងប្រេង និងបង្កងាប់គល់សក់ជាដើម។ បន្ថែមពីនេះ ការអ្នកគេងទាំងមិនកក់សក់ ដែលធ្វើឱ្យផ្ទៃមុខរបស់អ្នក ប៉ះញីជាមួយនឹងសក់ ដែលបណ្ដាលឱ្យបណ្ដុំមេរោគ ឬក៏បាក់តេរីបង្កបញ្ហាដូចជា ធ្វើឱ្យផ្ទៃមុខឆ្លងមេរោគចូលក្នុងស្បែកដែលបណ្ដាលឱ្យមុខរមាស់ រោល ស្ទះគល់រោម ដែលបង្កឱ្យកើតជាមុន ស្នាម និងបញ្ហាស្បែកមុខជាច្រើន។

៥. កុំលុបមុខពេលមកពីក្រៅ

ធ្វើការហាលក្តៅ ជិះម៉ូតូត្រូវក្តៅ ឬមកពីដើរលេង ហើយពេលចូលផ្ទះភ្លាមហាមរត់ទៅលុបមុខដាច់ខាត ពីព្រោះការលុបមុខនៅពេលដែលមុខកំពុងក្តៅធ្វើឱ្យមុខរបស់អ្នកជាំ មានស្នាមអុចខ្មៅ និងកើតមុនកាន់តែខ្លាំង។ ដូច្នេះអ្នកត្រូវរងចាំ ១០ ទៅ ១៥នាទីទុកមុខរបស់អ្នកឱ្យត្រជាក់សិន ចាំទៅលាងសម្អាតមុខ។

លើសពីនេះទៀត យោងតាមការចុះផ្សាយរបស់គេហទំព័រ healthline បានប្រាប់ថា អាហារដែលអ្នកត្រូវតែញ៉ាំជារៀងរាល់ថ្ងៃ ជួយឱ្យមុននៅលើមុខរបស់អ្នកឆាប់រាប និងស៊ីមុននៅលើមុខរបស់អ្នកបានល្អនោះគឺមាន ២ ប្រភេទ៖

ទីមួយ ការបរិភោគអាហារអូមេហ្គា៣ដែលមានដូចជា សាច់ត្រី ត្រីសាម៉ុង សាច់គោធម្មជាតិ ស៊ុតមាន់ ខាត់ណា និងគ្រាប់ធញ្ញជាតិ ជារៀងរាល់ថ្ងៃគឺជួយធ្វើឱ្យមុនរបស់អ្នកឆាប់ជាសះស្បើយ និងរលាយបាត់ពីមុខ។ ពីព្រោះសារធាតុអូមេហ្គា៣ វាមានតួនាទីប្រឆាំងទៅនឹងការរលាក ជាពិសេសគឺគ្រាប់មុន ដូច្នេះប្រសិនជាអ្នកកំពុងតែមានបញ្ហាមុខកើតមុនច្រើន អ្នកត្រូវតែញ៉ាំអាហារដែលមានអូមេហ្គា៣ឱ្យបានច្រើន។

ទីពីរ  អាហារជាតិសរសៃដូចជា ដំឡូង ខាត់ណាខៀវ សណ្តែក ផ្លែប៊ឺរ ផ្លែប៉ោម ពោត ជាដើម វាជួយអ្នកក្នុងការរំលាយអាហារ និងបញ្ចេញសារធាតុដែលបង្ក ឱ្យកើតមុន និងស្បែកក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិសរសៃអាចជួយកាត់បន្ថយការស្រូបយកជាតិខ្លាញ់នៅកម្រិតពោះវៀន ជួយការពារស្បែកកុំឱ្យឡើងខ្លាញ់ ជួយកាត់បន្ថយការរលាកដែលបណ្តាលមកពីមុន ជួយប្រព័ន្ធរំលាយអាហារក្នុងការដុតកាកសំណល់ និងជាតិពុល ជួយរក្សាតុល្យភាពអ័រម៉ូន និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។

គូសបញ្ជាក់ផងដែរថា វិធីទាំង ៥ដែលអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំ រួមជាមួយនឹងការញ៉ាំអាហារ ២ប្រភេទខាងលើគឺជាជម្រើសដ៏ល្អបំផុតជួយកែខៃរាល់បញ្ហាមុនគ្រប់ប្រភេទនៅលើមុខរបស់អ្នក ជួយឱ្យស្បែកមុខសុខភាពល្អ និងស្អាតរយៈពេលវែង ហើយក្បួនទាំងនេះក៏មិនត្រូវការចំណាយលុយច្រើននោះដែរ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
617 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia