សម្រស់
មុខស្ងួត មុខមុន មុខរោល សូមអានដំបូន្មាន ក ខ គ អានរួចលាហើយបញ្ហាផ្ទៃមុខ
Sitha Tek
November 2 2021
6.6 K views

 ផ្ទៃមុខស្រអាប់មិនស្រស់ថ្លា គ្មាននរណាម្នាក់ប្រាថ្នាចង់បាននោះទេ ជាពិសេសមនុស្សស្រីតែងតែចង់បានស្បែកមុខរលោងស្អាត ដូច្នេះថ្ងៃនេះក្រុមការងារចាបបៃតងកម្ពុជា សូមផ្ដល់ដំបូន្មានខ្លះពាក់ព័ន្ធនឹងការថែរក្សាផ្ទៃមុខ ដែលមិត្តៗនារី ក៏ជាសុភាពបុរសទាំងអស់គួរតែអនុវត្តតាម។

 ដោយផ្អែកតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ប៊ិត សុខទេពី ជាវេជ្ជបណ្ឌិតឯកទេសរោគសើស្បែក បច្ចុប្បន្នកំពុងបម្រើការងារនៅគ្លីនិកTepy Skin Care បានឱ្យដឹងថា ត្បិតតែយើងមិនអាចសន្មត់ថាមុនបង្កមកពីអ្វីឱ្យពិតប្រាកដ ក៏ប៉ុន្តែមានកត្តាធំមួយដែលគេកត់សម្គាល់នោះ គឺកត្តាបម្រែបម្រួលអរម៉ូន។ ក្រៅពីកត្តាបម្រែបម្រួលអរម៉ូន វេជ្ជបណ្ឌិត បានបន្ថែមថាមានកត្តាផ្សេងៗជាច្រើនទៀតដូចជា កត្តារស់នៅ ដែលមានន័យថា ទម្លាប់រស់នៅកង្វះអនាម័យគឺ បង្កហានិភ័យដល់សុខភាពរបស់អ្នកគ្រប់ផ្នែកទាំងអស់។ ជាពិសេសគឺ ការកង្វះអនាម័យនៅកន្លែងគេងរបស់អ្នក នៅពេល​អ្នកមិនបានកក់សក់ទៀងទាត់ រួមទាំងកម្រាលគេង ស្រោមខ្នើយ ភួយ របស់អ្នកមិនបានបោកសម្អាតបានត្រឹមត្រូវទៀតនោះ ធ្វើឱ្យមេរោគ បាក់តេរី ធូលីដីទាំងអស់នោះវានឹងមកទុំលើស្បែកមុខរបស់អ្នក ហើយវាបង្កឱ្យកកស្ទះក្នុងក្រពេញរន្ធញើសលើផ្ទៃមុខ ឬខ្នង ហើយធ្វើឱ្យរលាក់ក្រពេញញើសបង្កកើតជាមុនផងដែរ។

ជាមួយគ្នាផ្អែកតាមការសិក្សាស្រាវ ក៏ដូចជាផ្អែកតាមប្រសាសន៍វេជ្ជបណ្ឌិត នេះជាដំបូន្មានសំខាន់ៗដែលយុវវ័យក៏ដូចជាលោកអ្នក គួរតែធ្វើតាមដើម្បីកុំឱ្យផ្ទៃមុខមានបញ្ហា៖

ក.កុំ

1. កុំប្រើស្ក្រាប់ពេលកំពុងមានមុន ព្រោះវាអាចនឹងធ្វើឱ្យស្បែកងាយរងប្រតិកម្ម

2. កុំប្រើពពួកអាស៊ីតក្នុង skincare mix ចូលគ្នាច្រើនពេក ព្រោះសារធាតុខ្លះអាចនឹងឆាប់ប្រតិកម្ម

3. កុំញិចមុន កេះមុន ប៉ះមុខ ព្រោះដៃរបស់អ្នកអាចនឹងសម្បូរមេរោគ

4. កុំលាងមុខដោយប្រើសាច់ហ្វូមដុសផ្ទាល់ជាមួយមុខ ! ញីយកពពុះសិនចាំយកមកលាង

5. កុំប្រើក្រមួន ឬប្រេងលាងមុខយូរពេក ធ្វើឲ្យងាយស្ទះរន្ធរោម បើអ្នកអនុវត្តការលាងមុខ ២ តង់

6. កុំប្រើច្រើនជាន់ពេក ព្រោះអាចនឹងធ្វើឱ្យកកស្ទះរន្ធរោម

7. កុំព្យាយាមបង្ខំស្បែកដោយប្រើបរិមាណ skincare ច្រើនៗ ព្រោះវាអាចនឹងធ្វើឱ្យឆាប់រលាក ឬក្រហមរោល ងាយប្រតិកម្ម ស្ដើងស្បែក

ខ. ខំ

1. ផ្ដល់ជាតិទឹកឲ្យស្បែកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូច្នេះមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចបំផុត២,៥លីត្រ

2.លាបឡេការពារកម្ដៅថ្ងៃគ្រប់ពេល មិនថាអ្នកនៅផ្ទះ ឬចេញក្រៅនោះទេ ព្រោះឡេការពារកម្ដៅថ្ងៃជួយការពារស្បែកបានល្អណាស់ និងត្រូវលាបរៀងរាល់៣-៤ម៉ោងម្ដង

3. គេងឱ្យបានគ្រប់គ្រាន់ ជាពិសេសពេលយប់ ព្រោះបើអ្នកមិនគេងស្បែករបស់អ្នកនឹងស្ងួត ស្លក់ក្រោមភ្នែក ស្បែកឆាប់ជ្រួញខ្លាំងណាស់

4. លាបទេផ្ដល់សំណើមដល់ស្បែក ឬក៏បិទម៉ាសយ៉ាងតិច៣ដងក្នុងមួយសប្ដាហ៍

5. ញុំាបន្លែផ្លែឈើដែលសម្បូរវីតាមីនស៊ីដូចជាក្រូចឆ្មា ផ្លែផាសិន គីវី ល្ហុងចេក និង ម្ហូបអាហារមានជីវជាតិ

គ. គួរ

1. គួរលាងសម្អាតផ្ទៃមុខដោយយកចិត្តទុកដាក់លាងថ្នមៗកុំយកក្រចកដៃកោសត្រដុសស្បែកខ្លាំងៗ ប្រសិនបើស្បែកអ្នកខ្លាញ់ខ្លាំង គួរតែលាង២ដង ដើម្បីជម្រះមេរោគ (ត្រូវលាងសម្អាតមុខយ៉ាងតិច៣ដងក្នុងមួយថ្ងៃ ជាពិសេសមុនចូលគេង)

2. ពេលផ្ទៃមុខមានស្នាម មុខឡើងមុន សូមប្រើឡេផ្ដល់សំណើមលាប ឬពពួកគ្រីមដែលត្រជាក់ៗដូចជាពពួកប្រទាលកន្ទុយក្រពើ ពីព្រោះវាអាចជួយឱ្យផ្ទៃមុខត្រជាក់ និងក្រាបមុនលឿន

3. ប្រសិនបើមុខកើតមុនធំៗ មុនខ្ទុះ មុនដំបូក អ្នកគួរតែទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីរកដំណោះស្រាយបន្ថែម មិនមែនដេកលាបតែផលិតផលនោះទេ។

4. រើសផលិតផលផ្អែកលើធាតុផ្សំ និងតម្រូវការស្បែកមិនមែនលើភាពល្បីល្បាញ

5. ប្រើ skincare ដែលមានប្រភពច្បាស់លាស់ និងការណែនាំពីរបៀបប្រើប្រាស់ និងទុកដាក់ត្រឹមត្រូវ

  ជាមួយគ្នានេះ វេជ្ជបណ្ឌិត សុខទេពី បានបង្ហើបបន្ថែមថា កត្តាចំណីអាហារក៏ជាផ្នែកមួយដែលធ្វើឱ្យ ស្បែកឆាប់ឡើងមុនផងដែរ។ ពោល គឺពពួកអាហារផ្អាប់ អាហារដែលមានជាតិហឹលខ្លាំង អាហារដែលមានជាតិផ្អែមឬ​ ប្រៃខ្លាំង និងពពួកគ្រឿងស្រវឹងជាដើម។ នៅពេលអ្នកហូបអាហារទាំងអស់នេះ ញឹកញាប់ វាធ្វើឱ្យក្នុងរាងកាយរបស់អ្នកទទួលបានជាតិស្ករ ជាតិអំបិល និងជាតិផ្អាប់ស្អុយលើសលប់ពេក ស្បែករបស់អ្នកឆាប់រោល ក្រហម ហើយវាជះផលអាក្រក់ធ្វើឱ្យស្បែកស្រអាប់ ស្បែកបាត់បង់សំណើម កើតមុន ស្បែកចាស់មុនអាយុជាដើម។ យ៉ាងណាមិញ ការលាងសម្អាតផ្ទៃមុខមិនជ្រះល្អ ក៏ជាកត្តាធ្វើឱ្យស្បែកងាយនឹងឡើងមុនផងដែរ ដូច្នេះមិនថាមុនចូលគេង ឬ ពេលអ្នកមកពីខាងក្រៅនោះទេ អ្នកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកឱ្យបានស្អាត ជាពិសេស ការរស់នៅក្នុងសម័យកូវីដ ដែលអ្នកតែងតែពាក់ម៉ាស ហើយក្នុងម៉ាសរបស់អ្នកគឺ សម្បូរដោយបាក់តេរី មេរោគ ធូលីជាច្រើនដែលអ្នកមើលមិនឃើញ។ ដូច្នេះ ត្រូវលាងសម្អាតផ្ទៃមុខឱ្យបានស្អាត ឱ្យអស់បាក់តេរី ជាតិប្រេងរលើបរលោងលើផ្ទៃមុខ។ បន្ថែមពីនេះអ្នកគួរប្រើ ហ្វូម ឬសាប៊ូដែលមានPHសមល្មមនឹងស្រទាប់ស្បែករបស់អ្នក ចៀសវាងប្រើសាប៊ូមានPHខ្ពស់ ប្រយ័ត្នរលាក់ស្បែកមុខ។

អត្ថបទដោយ៖ តឹក​ ស៊ីថា 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#សម្រស់

ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ
Pov Saru
October 23 2025
1.4 K views

#សម្រស់

មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
Pov Saru
October 22 2025
598 views

#សម្រស់

ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
Pov Saru
October 22 2025
1.4 K views

#សម្រស់

សម្រស់មើលទៅក្មេង ញ៉ាំអាហារ ២មុខនេះ គេចទម្លាប់ ២នេះ
Tror Sopheap
October 15 2025
1 K views

#សម្រស់

ចង់បានស្បែកស្អាតបែបធម្មជាតិ អស់លុយតិច សាកល្បងវិធី ៨ នេះ
Pov Saru
October 14 2025
239 views

#សម្រស់

តារាស្រី Hye-kyo វ័យ៤៣ ប្រាប់ ២ទម្លាប់ថែសម្រស់កុំឱ្យចាស់តាមវ័យ
Tror Sopheap
October 13 2025
557 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.7 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ជំងឺOctober 25 2025
ត្រីល្អសម្រាប់សុខភាព តែប្រយ័ត្ន! ត្រីប្រភេទនេះ ញុំាហើយកើតមហារីកអត់ដឹងខ្លួន
#ជំងឺOctober 24 2025
ប្រយ័ត្នអ្នកចូលចិត្តលេងទូរស័ព្ទច្រើន៖ អ្នកជំនាញប្រាប់ពីហានិភ័យនឹកស្មានមិនដល់ បើចង់បញ្ជៀសត្រូវអនុវត្តរឿង ២ នេះ
#ចិត្តសាស្ត្រOctober 24 2025
បើអ្នកគិតថាខ្លួនគ្មានសមត្ថភាព នេះជាគំរូស្រ្តីតស៊ូពីបាត់ទទេ ក្លាយជាបុគ្គលមានតម្លៃក្នុងពិភពលោក
#ជំងឺOctober 24 2025
ប្រយ័ត្ន! អ្នកមានរោគសញ្ញា ៣នេះភ្លាមៗ ជាជំងឺស្ទះសរសៃឈាមខួរក្បាល ប្រញាប់ទៅពេទ្យឱ្យលឿន
#ជំងឺOctober 24 2025
ពេលព្រឹកគេងមិនចង់ក្រោក ថ្ងៃឡើងអង្គុយស្ងាប កុំច្រឡំថាជាអាការៈអ្នកខ្ជិល តែនេះអាចរោគសញ្ញនៃជំងឺគេងដ៏កម្រមួយ
#សម្រស់October 23 2025
ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia