កុមារ
អ្នកគ្រូ អ៉ីវ គិមឡែន បង្ហើបពីវិធីសាស្រ្ត ៧ យ៉ាង បង្រៀនក្មេងយ៉ាងមានប្រសិទ្ធភាព ទោះរៀនតាមប្រព័ន្ធអនឡាញ

អ្នកគ្រូ អ៉ីវ គិមឡែន បច្ចុប្បន្នជានាយិការង ទទួលបន្ទុកគ្រប់គ្រងកម្មវិធីអប់រំអន្តរជាតិបីភាសា (ខ្មែរ-អង់គ្លេស-ចិន) (International Trilingual Education Program) នៃសាលារៀនបញ្ញវន្តអង្គរ សាខាតក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កុមារតូចៗគ្រប់រូបពិតជាត្រូវការ ការអភិវឌ្ឍពេញលេញគ្រប់ជ្រុងជ្រោយ ទាំងផ្នែកបញ្ញា ស្មារតី អារម្មណ៍ ទំនាក់ទំនង ការគិត សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ដូច្នេះហើយបានជាសាលារៀនក្នុងបណ្តាប្រទេសអភិវឌ្ឍ ក៏ដូចជាសាលារៀនបញ្ញវន្តអង្គរ (The Angkor Intellectual Academy) បានដាក់បញ្ចូលនូវកម្មវិធីអប់រំដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ (well-rounded education) ទៅដល់កុមារចាប់ពីកម្រិតទារកដ្ឋានដល់កម្រិតមធ្យមសិក្សា(ថ្នាក់ទី១២)

យ៉ាងណាមិញ អ្នកគ្រូ អ៉ីវ គិមឡែន បានមានប្រសាសន៍បន្ថែមថា ដោយសារតែកូវីដ‑១៩ សាលារៀនស្ទើរគ្រប់កម្រិតសិក្សាទាំងអស់ជុំវិញពិភព លោកបានធ្វើការផ្លាស់ប្តូរពីការបង្រៀន និងរៀនតាមបែបបុរាណ (ជួបផ្ទាល់ក្នុងថ្នាក់រៀន) ទៅជាប្រព័ន្ធអនឡាញវិញ។

នៅក្នុងនោះដែរ អ្នកគ្រូ អ៉ីវ គិមឡែន បានប្រាប់មកកាន់ស្ថាប័នចាបបៃតងថា អំឡុងពេលអ្នកគ្រូផ្ទាល់បង្រៀនកុមារតាមប្រព័ន្ធអនឡាញ អ្នកគ្រូតែងតែអនុវត្តវិធីសាស្ត្រមួយចំនួនដែលរៀបចំឡើងដោយ សាលារៀនបញ្ញវន្តអង្គរ ដែលធ្វើឱ្យការបង្រៀនតាមអនឡាញកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរជាងមុន ដែលក្នុងនោះរួមមាន៖

១‑ការរៀបចំខ្លឹមសារមេរៀន៖ កិច្ចតែងការបង្រៀន និងផែនការការបង្រៀន ពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរការបង្រៀន រួមមានការកំណត់បញ្ញត្តិខ្លឹមសារមេរៀន ការផលិតសម្ភារឧបទេស ពង្រាងអន្តរសកម្មភាពរវាងគ្រូ-សិស្សតាមជំហាននីមួយៗ កិច្ចការធ្វើនៅផ្ទះ និងបញ្ហាប្រឈមដែលអាចនឹងកើតមានឡើងក្នុងដំណើរការបង្រៀនតាមប្រព័ន្ធអនឡាញ។

២‑ការផលិតវីដេអូមេរៀន៖ នេះជាជំហាន សំខាន់ក្នុងការបង្រៀនអនឡាញតាមបែបចម្រុះតាមកម្មវិធី flip classroom។ វីដេអូនេះត្រូវបានផលិតឡើងតែរយៈពេលចន្លោះពី ៧ ទៅ១០នាទី ដោយផ្តោតសំខាន់ក្នុងជំហានទី៣ នៃកិច្ចតែងការបង្រៀន។ នេះមានន័យថាជាការថតខ្លឹមសារស្នូលនៃមេរៀនថ្មី ដែលឆ្លើយតបទៅនឹងវត្ថុបំណងមេរៀន តាមរយៈសំណួរគន្លឹះ។

៣‑ការចែកចាយវីដេអូ៖ លោកគ្រូ អ្នកគ្រូត្រូវបង្ហោះវីដេអូមេរៀននេះឱ្យសិស្សមើលជាមុនទៅតាមកម្រិតចំណេះដឹង និងពេលវេលាជាក់ស្ដែងរបស់ពួកគេ។ ប្រសិនបើគេមើលលើកទីមួយមិនយល់ពួកគេអាចមើលលើកទីពីរ ឬលើកទីបីរហូតដល់គេយល់ខ្លឹមសារ។ បន្ទាប់មកពួកគេធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យ។ នេះមានន័យថាសិស្សជាអ្នកដឹកនាំសកម្មភាពសិក្សាដោយខ្លួនឯង ក្រោមការចង្អុលបង្ហាញខ្លះៗពីលោកគ្រូអ្នកគ្រូ។ តាមរយៈសកម្មភាពនេះ យើងអាចបណ្ដុះទម្លាប់នៃការស្វ័យសិក្សា និងវប្បធម៌នៃការសិក្សាពេញមួយជីវិតរបស់ពួកគេ។

៤‑ការបង្ហាត់បង្ហាញដោយផ្ទាល់៖ ត្រង់ចំណុចនេះកុមារមានឱកាសជួបជាមួយលោកគ្រូអ្នកគ្រូផ្ទាល់ ដើម្បីសាកសួរបន្ថែមទៅលើចំណុចដែលពួកគេមិនទាន់យល់ច្បាស់ បន្ទាប់ពីពួកគេមើលវីដេអូ និងជជែកពិភាក្សាជាមួយមិត្តរួមថ្នាក់របស់ពួកគេ តាមកម្មវិធី ZOOM, GOOGLE MEETS ឬ MICROSOFT TEAM ជាដើម។

៥‑ការពិភាក្សាក្រុម៖ គ្រូបែងចែកសិស្សជាក្រុមតូចៗ ដើម្បីឱ្យពួកគេពិភាក្សាសំណួរដែលលោកគ្រូ អ្នកគ្រូដាក់ឱ្យដើម្បីបញ្ជាក់ការយល់ដឹងរបស់ពួកគេ ជាពិសេសឆ្លើយតបទៅនឹងសំណួរគន្លឹះ និងវត្ថុបំណងមេរៀន។ សម្រាប់កម្មវិធីZOOM ការពិភាក្សាក្រុមអាចធ្វើក្នុង Breakout Room ដើម្បីឱ្យកុមារមានឱការអភិវឌ្ឍការគិត ទំនាក់ទំនង ការងារក្រុម ទំនួលខុសត្រូវ និងជាពិសេសភាពជាអ្នកដឹកនាំ ដែលចាប់ផ្តើមពីខ្លួនឯង និងក្រុមតូចៗឡើងទៅ។

៦‑កិច្ចការផ្ទះ៖ បន្ទាប់ពីជួបជាមួយគ្រូដោយផ្ទាល់ លោកគ្រូ អ្នកគ្រូត្រូវដាក់កិច្ចការឱ្យកុមារអនុវត្ត និង សិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯងទៅលើអ្វីដែលគាត់បានរៀន។ សកម្មភាពនេះអនុញ្ញាតឱ្យកុមារចេះដឹកនាំរៀន ចាត់ចែងពេលវេលា និងធ្វើកិច្ចការដោយខ្លួនឯង ដើម្បី ឱ្យពួកគេក្លាយជាកុមារមានឯករាជ្យភាព ទំនុកចិត្តលើខ្លួនឯង និងមានទំនួលខុសត្រូវ។

៧‑សកម្មភាពប្រតិបត្តិប្រចាំថ្ងៃ៖ សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងដើម្បីបណ្ដុះឱ្យកុមារមានទម្លាប់ល្អប្រចាំថ្ងៃ ទោះបីជាពួកគេនៅផ្ទះក៏ ដោយ។ សកម្មភាពទាំងនោះរួមមាន៖

‑សកម្មភាពទី១៖ជាសកម្មភាព 5S និងKaizen តាមទស្សនវិជ្ជាអប់រំបែបជប៉ុន ដែលផ្តោតទៅលើការចេះរៀបចំទុកដាក់សម្ភារសិក្សាដោយខ្លួនឯង រៀបចំកន្លែងរៀន ក្រៅពីនេះក៏អាចជួយការងារផ្ទះតិចតួចតាមតែអាចធ្វើទៅបាន។

‑សកម្មភាពទី២៖ជាសកម្មភាពអំណាន (Raz-kids Interactive Online Reading Program) ដែលពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការបង្កើតទម្លាប់នៃការអានសៀវភៅ និងការសិក្សារៀនសូត្រពេញមួយជីវិត។

‑សកម្មភាពទី៣៖ជាសកម្មភាពសមាធិ (Guided Meditation) ដែលផ្តោតលើការអភិវឌ្ឍផ្លូវអារម្មណ៍ ថែរក្សាសុខភាពផ្លូវចិត្ត កាត់បន្ថយភាពតានតឹង និងចេះដឹងគុណ និងតបគុណចំពោះខ្លួនឯង និងអ្នកដទៃ។

‑សកម្មភាពទី៤៖ផ្តោតលើអាហារសុខភាព ដែលជួយឱ្យកុមារដឹងពីរបបអាហារដែលគួរ និងមិនគួរបរិភោគ ហើយវាពិតជាមានសារសំខាន់ដល់ការ លូតលាស់រាងកាយ និងខួរក្បាលរបស់កុមារ។

‑សកម្មភាពចុងក្រោយ គឺការហាត់ប្រាណ (At-home workout) ដែលជួយឱ្យកុមារមានសុខភាពល្អ មានស្មារតីមាំមួន និងជាពិសេសបណ្ដុះឱ្យពួកស្រលាញ់ និងចូលចិត្តកីឡា ដោយចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ កុំឱ្យចាញ់កូវីដ‑១៩! អ្នកគ្រូ ឆ្លម វត្តី បង្ហើបក្បួន ៥ យ៉ាង បង្រៀនកូននៅផ្ទះ ឪពុកម្ដាយអាចធ្វើបានដោយមិនមានគ្រូ

យ៉ាងណាមិញ អ្នកគ្រូ អ៊ីវ គិមឡែន បានបញ្ជាក់ថា នៅក្នុងរបត់នៃការផ្លាស់ប្តូរយ៉ាងលឿនដោយសារកូវីដ-១៩នេះ លោកគ្រូ អ្នកគ្រូជួបប្រទះនូវ ផលវិបាកមួយចំនួនដូចជា ការប្រើប្រាស់បច្ចេកវិទ្យាដែលវាពិតជាថ្មីសន្លាងក្នុងវិស័យអប់រំ ការចូលរួមពីអ្នកអាណាព្យាបាលសិស្ស ដោយសារតែពួកគាត់មិនទាន់ឱ្យតម្លៃខ្លាំងទៅលើការសិក្សាពីចម្ងាយនេះ ដែលមូលហេតុនេះហើយធ្វើឱ្យប៉ះពាល់ដល់ការចូលរួមរបស់សិស្សានុសិស្សដូចគ្នាដែរ។

ជាចុងក្រោយ អ្នកគ្រូ អ៉ីវ គិមឡែន លើកឡើងថា អំឡុងពេលកូវីដ-១៩ជាពេលដែលការអប់រំត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងខ្លាំងក្លា ដែលអ្នកអប់រំគ្រប់រូបបានព្យាយាម ខិតខំប្រឹងប្រែងដើម្បីឱ្យការអប់រំពីចម្ងាយនៅតែមានប្រសិទ្ធភាព ដោយត្រូវការការចូលរួមយ៉ាងសកម្មសំណាក់មាតាបិតាខ្លាំងជាងពេលណាៗទាំងអស់ទៅលើការសិក្សារបស់កូនៗ។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាទេ ដែលអាចធ្វើឱ្យការអប់រំនៅតែបន្តមិនថាក្នុងលក្ខខណ្ឌណាក៏ដោយ៕ លោកស្រី សែម ចាន់ថុន៖ អំឡុងកូវីដ កូនមិនបានទៅសាលា ឳពុកម្ដាយត្រូវធ្វើរឿងសំខាន់ ៤ នេះ

អំឡុងពេលបិទខ្ទប់! លោកស្រី សែម ចាន់ថុន បង្ហើប ២ ចំណុចឳពុកម្ដាយត្រូវធ្វើ កុំឱ្យកូននៅផ្ទះស្ដ្រេស



អត្ថបទដោយ៖ ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
371 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
590 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
289 views

#កុមារ

ឪពុកម្ដាយចិញ្ចឹមកូន តាមវិធី ៣យ៉ាងនេះ ធ្វើឱ្យកូនមានសមត្ថភាពឆ្នើម
Tror Sopheap
March 22 2026
486 views

#កុមារ

សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
Tror Sopheap
March 20 2026
252 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
Tror Sopheap
March 19 2026
1.5 K views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia