កុមារ
អំឡុងពេលបិទខ្ទប់! លោកស្រី សែម ចាន់ថុន បង្ហើប ២ ចំណុចឳពុកម្ដាយត្រូវធ្វើ កុំឱ្យកូននៅផ្ទះស្ដ្រេស

យើងសង្កេតឃើញថា ឳពុកម្តាយដែលមានកូនអាយុ ៣ ទៅ ៦ឆ្នាំដែលបានបញ្ចូនកូនទៅសាលារៀនមុនពេល សាលារៀនទាំងអស់ត្រូវបានបិទជាបណ្តោះអាសន្ន ភាគច្រើនបានសម្រេចចិត្តឱ្យកូនឈប់សិក្សាជាបណ្ដោះអាសន្ន ដោយសារកត្តាមួយចំនួនដូចជា ពុំមានពេលវេលានៅជាមួយកូនកំឡុងពេលរៀនអនឡាញ, កត្តាជីវភាព, មិនចង់ឱ្យកូនប្រើប្រាស់អេក្រង់ (Screen time) ច្រើន ដែលជាហេតុធ្វើឱ្យប៉ះពាល់ភ្នែកជាដើម។

បើទោះបីជាឪពុកម្តាយសម្រេចចិត្តឱ្យកូនរៀនតាមអនឡាញ ឬមិនរៀនក៏ដោយ ប៉ុន្ដែការជួយកូននៅផ្ទះពិតជាមានសារៈសំខាន់ណាស់ពិសេសសម្រាប់កុមារតូចដែលមានអាយុក្រោម ៦ឆ្នាំ។

តើឪពុកម្តាយគួរជួយអ្វីខ្លះដល់កូនតូចៗ ដើម្បីឱ្យពួកគេបានរៀន និងរីករាយក្នុងពេលពួកគេនៅផ្ទះអំឡុងពេលបិទខ្ទប់?

ជាការពិត លោកស្រី សែម ចាន់ថុន ដែលជាសហស្ថាបនិក និងនាយិកាសាលារៀនផ្លេបេសត៍លើននីង (Play-based Learning Academy) មានប្រសាសន៍ថា ការបិទខ្ទប់បានធ្វើឱ្យឳពុកម្តាយជាច្រើនមានភាពមមាញឹកយ៉ាងខ្លាំងលើ ការធ្វើការតាមអនឡាញ ការធ្វើការងារផ្ទះ ការបង្រៀន និងថែទាំកូន។ ឪពុកម្តាយគ្រប់រូប អាចចាប់ផ្តើមពីការបែងចែកពេលវេលាធ្វើការអនឡាញរបស់ខ្លួន និងសកម្មភាពនៅផ្ទះដោយ៖

១‑រៀបចំសកម្មភាពតូចៗដែលត្រូវធ្វើស្របនឹងការអភិវឌ្ឍផ្នែកទាំង ៤ របស់កុមារតូច ឱ្យមានលក្ខណៈសប្បាយ និងមានសុវត្ថិភាព។ ការអភិវឌ្ឍទាំង ៤ រួមមានៈ

ក.ការអភិវឌ្ឍរូបរាងកាយ និងសុខភាព

ខ.ការអភិវឌ្ឍសង្គម និងអារម្មណ៍

គ.ការអភិវឌ្ឍភាសា និងការទំនាក់ទំនង

ឃ.ការអភិវឌ្ឍការយល់ដឹង

លោកស្រី សែម ចាន់ថុន៖ អំឡុងកូវីដ កូនមិនបានទៅសាលា ឪពុកម្ដាយត្រូវធ្វើរឿង ៤សំខាន់នេះ

២‑បញ្ចូលសកម្មភាពតូចៗទាំងនោះចូលក្នុងកាលវិភាគប្រចាំថ្ងៃរបស់ខ្លួន និងកូន ហើយអនុវត្តវាឱ្យទៅជាទម្លាប់

ដូចដែលយើងបានដឹងហើយថាកុមារតូចត្រូវ ការរចនាសម្ព័ន្ធ និងដែនកំណត់ ពិសេសក្នុងពេលបិទខ្ទប់ក្នុងអំឡុងពេលកូវីដ-១៩ (Lockdown)។ ការរៀបចំកាលវិភាគ និងធ្វើឱ្យវាក្លាយទៅជាទម្លាប់តាមយៈការធ្វើផែនការប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍ រួមបញ្ចូលគ្នាក៏បាន ហើយឱ្យអនុញ្ញាតឱ្យកុមារតូច បញ្ចូលផែនការរបស់ខ្លួនផងដែរដូចជា ពេលរៀន ពេលញុំា ពេលសម្រាក ពេលជួយការងារផ្ទះ និងពេលលេងជាដើម។ នេះជាគំរូកាលវិភាគ មួយក្នុងចំណោមកាលវិភាគដ៏ល្អជាច្រើន សម្រាប់ឪពុកម្តាយ ឬអ្នកថែ ទាំប្រើប្រាស់សម្រាប់រៀបចំផែនការសកម្មភាពក្នុងកាលវិភាគរបស់ខ្លួន។ កាលវិភាគដែលល្អ គឺជាបញ្ចូលគ្នារវាងគំនិតឳពុកម្តាយ និងកូន និងតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។ ភាពបត់បែន និងកែតម្រូវ ពិតជាមាន នៅពេលអនុវត្តផ្ទាល់ មានតែឪពុកម្តាយ និងកូនៗទេទើបដឹងថា តើសកម្មភាពអ្វីដែលល្អបំផុតក្នុងការអនុវត្ត។ កុមារដែលមានផែនការសកម្មភាពប្រចាំថ្ងៃនឹងក្លាយជាកុមារដែលត្រៀមលក្ខណៈសម្រាប់ចូលរៀន នៅសាលា ងាយសម្របសម្រួល ចូលរួមសកម្មភាពសិក្សាបានល្អ មានការផ្តោតអារម្មណ៍ បានល្អ មានទំនួលខុសត្រូវ មានឯករាជ្យភាព និងមានអាកប្បកិរិយាវិជ្ជមាន។

ជាចុងក្រោយ, លោកស្រី សែម ចាន់ថុន ក៏បានផ្ញើសារជូនឪពុកម្តាយដែលមានកូនតូចទាំងអស់ថា ២០០០ថ្ងៃដំបូងក្នុងជីវិតកុមារគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ជាពិសេសលើការអភិវឌ្ឍកោសិកាប្រាសាទ (កោសិកាខួរក្បាល) របស់កុមាររហូតដល់ ៩០% លើគ្រប់វ័យរបស់មនុស្ស។ បរិយាកាស និងបទពិសោធន៍វិជ្ជមាន ដែលកុមារតូចជួបប្រទះ នឹងធ្វើឱ្យគេក្លាយជាមនុស្សពេញវ័យ ដែលមានភាពរីករាយ មានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត មានភាពឆ្លាតវៃ មានទំនុកចិត្តលើខ្លួនឯង មានការតស៊ូ និងមានឯករាជ្យភាព។

សូមប្រែក្លាយឱកាសបិទខ្ទប់ អំឡុងពេលកូវីដ-១៩ (Lockdown) នេះទៅជា ពេលវេលាមាស ពេលវេលាប្រាក់សម្រាប់បង្កើត និងបង្កើនទំនាក់ទំនងល្អៗ និងជួយកុមារឱ្យអភិអឌ្ឍបានល្អ ដើម្បីត្រៀមលក្ខណៈសម្រាប់ថ្ងៃអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។



អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
371 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
590 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
289 views

#កុមារ

ឪពុកម្ដាយចិញ្ចឹមកូន តាមវិធី ៣យ៉ាងនេះ ធ្វើឱ្យកូនមានសមត្ថភាពឆ្នើម
Tror Sopheap
March 22 2026
487 views

#កុមារ

សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
Tror Sopheap
March 20 2026
252 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
Tror Sopheap
March 19 2026
1.5 K views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia