កុមារ
លោកស្រី សែម ចាន់ថុន៖ អំឡុងកូវីដ កូនមិនបានទៅសាលា ឳពុកម្ដាយត្រូវធ្វើរឿងសំខាន់ ៤ នេះ

បើទោះបីជាឪពុកម្តាយសម្រេចចិត្តឱ្យកូនរៀនតាមអនឡាញ ឬមិនរៀនក៏ដោយ ប៉ុន្ដែការរៀបចំផែនការច្បាស់លាស់ ជួយកូននៅផ្ទះពិតជាមានសារៈសំខាន់ណាស់ពិសេសសម្រាប់កុមារតូចដែលមានអាយុក្រោម ៦ឆ្នាំ។

ដើម្បីឱ្យកាន់តែយល់ច្បាល់ពីការរៀបចំផែនការសកម្មភាពដែលអាចជួយកុមារតូចៗ ឱ្យមានការអភិវឌ្ឍបានគ្រប់ជ្រង់ជ្រោយ ដូច្នេះលោកស្រី សែម ចាន់ថុន ដែលជាសហស្ថាបនិក និងនាយិកាសាលារៀនផ្លេបេសត៍លើននីង (Play-based Learning Academy) បានបញ្ជាក់ថា សកម្មភាពតូចៗដែលត្រូវធ្វើស្របនឹងការអភិវឌ្ឍផ្នែកទាំង ៤ របស់កុមារតូច ឱ្យមានលក្ខណៈសប្បាយ និងមានសុវត្ថិភាព។ ការអភិវឌ្ឍទាំង រួមមានៈ

១. ការអភិវឌ្ឍរូបរាងកាយ និងសុខភាព គឺជាផ្នែកសំខាន់ និងចាំបាច់បំផុតសម្រាប់កុមារ កុមារដែលមាន កាយសម្បទារឹងមាំ មានសុខភាពល្អ គឺជាកុមារដែលអាចអភិវឌ្ឍលើផ្នែកដទៃទៀតបានល្អ និងឆាប់រហ័ស។ សកម្មភាពទាំងនោះរួមមាន ការបំបៅដោះកូនយ៉ាងហោចណាស់ឱ្យបាន ៦ ខែ ការទទួលបានការចាក់វ៉ាក់សាំងទៅតាមអាយុ ការទទួលបានអាហារូបតម្ភដែលមានគុណភាពខ្ពស់ ការគេងឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ការអនុវត្តបំណិនជីវិតប្រចាំថ្ងៃកុមារ និងការធ្វើចលនាសាច់ដុំធំ និងសាច់ដុំតូច។ ឧទាហរណ៍ៈ ការរៀបចំកន្លែងគេង ការងូតទឹក ការលាងដៃ ការរៀបចំតុអាហារ ការជួយធ្វើម្ហូប ការជួយសម្អាត ការញុំាអាហារ ការរៀនប្រើប្រាស់បង្អន់ ការរៀនស្លៀកពាក់ ការអានរឿងនិទានមុនពេលគេង (Extensive Reading) ការរត់ ឡើង លោត តោង បោះ ចាប់ ដោត ប្រមៀល ផ្គូរផ្គង តម្រៀប ជាដើម។ សម្ភារដែលអាចជួយកុមារអនុវត្តសកម្មភាពទាំងនោះគឺជាអ្វីដែលមានស្រាប់ និងអាចរកបាននៅក្នុងផ្ទះ។

២. ការអភិវឌ្ឍសង្គម និងអារម្មណ៍ គឺជាផ្នែកមួយដែលឳពុកម្តាយត្រូវយកចិត្តទុកដាក់បំផុត ប្រសិនបើឪពុកម្តាយចង់ឱ្យកូនតូចៗ ក្លាយជាមនុស្សដែលមានសុខភាពផ្លូវចិត្តល្អ មានភាពរីករាយ មានទំនាក់ទំនងល្អ មានទំនុកចិត្តលើខ្លួនឯង មានភាពជោគជ័យទៅថ្ងៃអនាគត។ សកម្មភាពទាំងនោះរួមមាន ការផ្តល់ការស្រលាញ់ ឱប ថើប សរសើរ លើកទឹកចិត្ត ការយល់ពីអារម្មណ៍ ការបង្រៀនឱ្យកុមារតូចស្គាល់ខ្លួនឯង ក្រុមគ្រួសារ សង្គម ភាពមានព្រំដែន និងដែនកំណត់។ តាមរយៈ ភាពជាគំរូរបស់ឪពុកម្តាយ ឬអ្នកថែទាំ ទាំងកាយវិការ ទឹកមុខ ពាក្យសម្តី គឺជាទុនយ៉ាងសំខាន់សម្រាប់កសាងទំនុកចិត្តដល់កុមារ ជួយឱ្យកុមាររៀនគ្រប់គ្រងខ្លួនឯង ជួយឱ្យកុមាររៀនស្គាល់ពីអារម្មណ៍ខ្លួនឯង និងមានទំនាក់ទំនង ល្អជាមួយអ្នកដទៃ។ ឧទាហរណ៍ៈ សរសើរកូននៅពេលធ្វើអ្វីមួយបានល្អ និយាយថាស្រលាញ់កូន និង      ឱបកូនជារៀងរាល់ថ្ងៃ អានសៀវភៅ ឬមើលរូបភាពដែលបង្ហាញពីអារម្មណ៍ (Social Story) និងដំណោះស្រាយពេលមានអារម្មណ៍មិនល្អ ស្គាល់ឈ្មោះខ្លួនឯង សមាជិកគ្រួសារ ទីកន្លែងក្នុងសហគមន៍ ស្គាល់ផ្នែកនៃរូបរាងកាយរបស់ខ្លួន លេងជាមួយគ្រួសារ អ្នកដទៃ យល់ពីរបៀបលេង ចេះរងចាំវេនរបស់ខ្លួន។ ដោយសារការបិទខ្ទប់ សមាជិកគ្រួសារដើរតួយ៉ាងសំខាន់ក្នុងការជួយកុមារ ស្វែងយល់ពីកត្តាទាំងនេះ ដោយការលេង ប្រាប់ពីរបៀបលេង និងរៀនទទួលស្គាល់ ល្បែងទាំងនោះរួមមាន លេងបិទពួន រាំស្កុប រាំដណ្តើមកៅអី លេងភ្លើងក្រហម លឿង បៃតង ជាដើម...។ល។

៣.ការអភិវឌ្ឍភាសា និងការទំនាក់ទំនង កុមារដែលមានអន្តរកម្មភាសាច្រើន ច្រើនជាកុមារដែលអាចឆាប់ចេះនិយាយ យល់ពីភាសា មានទំនាក់ទំនងជាមួយអ្នកដទៃ និងបង្ហាញជំនាញអក្ខរកម្មបានប្រសើរ។ ការអភិវឌ្ឍនេះមានមុន ពេលកុមារចេះនិយាយពាក្យដំបូងមកម៉្លេះ។ ឳពុកម្ដាយ ឬអ្នកមើលថែអាចជួយកុមារឱ្យមានការអភិវឌ្ឍភាសា និងការទំនាក់ទំនងបានល្អដោយការនិយាយពីជីវភាពប្រចាំថ្ងៃកុមារ វត្ថុដែលនៅជុំវិញខ្លួនគេ អារម្មណ៍ពួកគេ ការអានសៀវភៅជាប្រចាំ។ ឧទាហរណ៍ៈ តាមរយៈការនិយាយ កុមារនឹងឆ្លើយតបតាម រយៈកាយវិការ ទឹកមុខ ពាក្យសម្ដី (មួយពាក្យ ពីរពាក្យ ឬច្រើនពាក្យ អាស្រ័យទៅតាមអាយុ និងការជួយពីគ្រួសារ) ការច្រៀងចម្រៀង ការស្តាប់រឿងនិទាន ការលេង ការសម្ដែង ការសន្ទនាខ្លីៗ រវាងកុមារ និងអ្នកជុំវិញ ការសួរសំណួរ ការប្រាប់ឈ្មោះវត្ថុ សត្វ ឬសមាជិកគ្រួសារ ជាដើម ...។ល។

៤.ការអភិវឌ្ឍការយល់ដឹង បង្ហាញនូវសមត្ថភាពក្នុងការស្វែងយល់អំពីពិភពជុំវិញពួកគេ ការដោះស្រាយបញ្ហា ការចងចាំ និងផ្ទុកព័ត៌មាន និងការលេងដោយប្រើការស្រមើលស្រមៃ។ បទពិសោធន៍វិជ្ជមានក្នុងជីវិតកុមារតូចនឹងធ្វើឱ្យ កុមារអភិវឌ្ឍការយល់ដឹងយូរអង្វែង ការចង់ដឹង ចង់ឃើញ ការតស៊ូ និងមានឯករាជ្យភាព។

កុមាររៀនតាមរយៈការប្រើប្រាស់ញាណដើម្បីស្វែងយល់ពីពិភពខាងក្រៅ ការលេង ការសួរសំណួរ ការច្រៀង ការនិទានរឿង ការសង្កេត និងអនុវត្តផ្ទាល់ ដោយមានការផ្តល់ពេលវេលា សម្ភារ ទីកន្លែងសុវត្ថិភាព ជំនួយ និងការលើកទឹកចិត្តពួកគេ។ ឧទាហរណ៍ៈ ការរៀនលាក់របស់ និងស្វែងរក ការរៀនលាយពណ៌ ការបែងចែកពណ៌ រូបរាង ឬវត្ថុផ្សេងៗគ្នា ការរៀនស្គាល់ក្លិន ការទាយពីសម្លេង ការផ្កូផ្គង ការទាយដោយការស្ទាប ការរាប់ចំនួន ការសម្តែង ការនិទានរឿង ការស្គាល់អក្សរ ឬស្រៈ និងសម្លេង ការយល់ដឹងពីទំនាក់ទំនងសម្លេង និងតួអក្សរ។

ជាចុងក្រោយ, លោកស្រី សែម ចាន់ថុន ក៏បានផ្ញើសារជូនឪពុកម្តាយដែលមានកូនតូចទាំងអស់ថា ២០០០ថ្ងៃដំបូងក្នុងជីវិតកុមារគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ជាពិសេសលើការអភិវឌ្ឍកោសិកាប្រាសាទ (កោសិកាខួរក្បាល) របស់កុមាររហូតដល់ ៩០% លើគ្រប់វ័យរបស់មនុស្ស។ បរិយាកាស និងបទពិសោធន៍វិជ្ជមាន ដែលកុមារតូចជួបប្រទះ នឹងធ្វើឱ្យគេក្លាយជាមនុស្សពេញវ័យ ដែលមានភាពរីករាយ មានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត មានភាពឆ្លាតវៃ មានទំនុកចិត្តលើខ្លួនឯង មានការតស៊ូ និងមានឯករាជ្យភាព។

សូមប្រែក្លាយឱកាសបិទខ្ទប់ អំឡុងពេលកូវីដ-១៩ (Lockdown) នេះទៅជា ពេលវេលាមាស ពេលវេលាប្រាក់សម្រាប់បង្កើត និងបង្កើនទំនាក់ទំនងល្អៗ និងជួយកុមារឱ្យអភិអឌ្ឍបានល្អ ដើម្បីត្រៀមលក្ខណៈសម្រាប់ថ្ងៃអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។



អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
371 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
590 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
289 views

#កុមារ

ឪពុកម្ដាយចិញ្ចឹមកូន តាមវិធី ៣យ៉ាងនេះ ធ្វើឱ្យកូនមានសមត្ថភាពឆ្នើម
Tror Sopheap
March 22 2026
487 views

#កុមារ

សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
Tror Sopheap
March 20 2026
252 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
Tror Sopheap
March 19 2026
1.5 K views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia