ជំងឺ
គន្លឹះថែសួត ការពារជំងឺរលាកសួត មហារីកសួត ជំងឺផ្លូវដង្ហើម ធ្ងន់ធ្ងរដោយសារឆ្លងរោគ
Thida Pet
December 22 2022
104 views

នាពេលបច្ចុប្បន្ននេះ ការរីកចម្រើ​រោងចក្រ ការខូចខាតរបស់ធម្មជាតិ ការប្រើប្រាស់សារធាតុគីមីដាក់ក្នុងចំណីអាហារខ្វះស្ដង់ដារ ការប្រើប្រាស់គ្មានមូលដ្ឋានត្រឹមត្រូវ ជាហេតុនាំឱ្យមនុស្សងាយប្រឈមជាមួយជំងឺកាចសាហាវជាច្រើន ដូចជាជំងឺមហារីកសួត រលាកសួត និងប្រភេទជំងឺជាច្រើនទៀត។

អាស្រ័យហេតុនេះហើយដើម្បីជាក្បួននៅក្នុងកាថែសួតឱ្យចៀសពីជំងឺបងប្អូនគួរតែរស់នៅដោយមានការប្រុងប្រយ័ត្ន ដោយហេតុថា​ ទាំងរបបអាហារនិងទីលំនៅប្រចាំថ្ងៃព្រោះជាកត្តានាំឱ្សសួតខូចលែងដំណើរការ បង្កជាគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិត នេះបើយោងតាមរយៈគេហទំព័រ lung.org។

១. នៅឱ្យឆ្ងាយពីកន្លែងមានជាតិពុល៖ ប្រសិនណាមានកន្លែងដែរសម្បូរដោយជាតិពុលអាក្រក់ ដូចជាកន្លែងចោលសម្រាមផ្ដេសផ្ដាស កន្លែងលំហូរកាកសំណល់គីមី កន្លែងមានផ្សែងពុលចេញពីរោគចក្រផ្សេងៗ បងប្អូនគួរតែ នៅឱ្យឆ្ងាយពីទីកន្លែងនោះ មានន័យថា បើនៅក៏ត្រូវតែព្យាយាម ការពារដូចជាពាក់ម៉ាសជាដើម។

២.កុំជក់បារី៖ មូលហេតុចម្បងនៃជំងឺមហារីកសួត រលាកទងសួត​ រលាកសួតរុំារ៉ៃ ត្រូវបានគេរកឃើញថា ភាគរយច្រើនមកពីកត្តានៃការប្រើប្រាស់បារីជាប្រចាំថ្ងៃ ហើយចំពោះអ្នកដែលស្រូបផ្សែងបារីពីអ្នកជក់ ក៏ប្រឈមគ្រោះថ្នាក់ដូ​​ចគ្នា។ អាស្រ័យហេតុនេះហើយដើម្បីការពារសួតសូមកុំជក់បារី សម្រាប់អ្នកដែលមិនជក់ព្យាយាមនៅឱ្យឆ្ងាយពីអ្នកជក់ព្រោះអាចស្រូបផ្សែងដោយប្រយោលមកប៉ះពាល់សុខភាពយើងបាន។ 

៣.អនាម័យ៖ ត្រង់ចំណុចអនាម័យនេះ សួតងាយនឹងប៉ះពាល់ដោយសារការ ស្រូបដី ស្រូបធូលី​ ផ្សែង ផ្សេងៗមក ដូច្នេះ អ្នកគួរតែសម្អាតកន្លែងគេងឱ្យបានស្អាតល្អ បោកមុង ភួយ ខ្នើយឱ្យបានទៀងទាត់ កុំឱ្យមានធូលីដី​ សត្វល្អិត ផ្សេងៗព្រោះអាចមានហានិភ័យដល់សួតបាន។

៤.ពិនិត្យសុខភាពសួត៖ ការពិនិត្យសុខភាពសួត និងការចាក់វ៉ាក់សាំងការពារជំងឺសួតគឺជារឿងមួយដែលត្រូវតែធ្វើ ព្រោះវ៉ាក់សាំងអាចជួយការពាសួតអ្នកចៀសពីជំងឺកាចសាហាវបានច្រើន តែប្រសិនណាអ្នកទុកសួតឱ្យមានជំងឺដូចជារលាកធ្ងន់ធ្ងរ មហារីកជាច្រើន អាចហួសពេលក្នុងការព្យាបាលបាន។

គូសបញ្ជាក់ឱ្យដឹងផងដែរថា ក្បួនខាងលើគឺជាវិធីជួយឱ្យសួតអ្នកមានសុខភាពល្អចៀសពីជំងឺរុំារ៉ៃ ជំងឺកាចសាហាវ ដែលអាចប៉ះពាល់ដល់អាយុជីវិតអ្នកនៅថ្ងៃខាងមុខបាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1261

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia