កូឡាជេន គឺប្រូតេអ៊ីនដែលសំខាន់បំផុតសម្រាប់ស្បែក ជួយឱ្យស្បែកតឹង ស្បែកភ្លឺថ្លា មិនជ្រីវជ្រួញឡើងមក។ ប្រូតេអ៊ីនមានក្នុងសន្លាក់ ឆ្អឹង ឈាម សាច់ដុំផងដែរ។ ក៏ប៉ុន្ដែនៅពេលរាងកាយរបស់មនុស្សកាន់តែចាស់ទៅ ការផលិតកូឡាជេនរបស់រាងកាយ ចាប់ផ្ដើមថយចុះ ជាហេតុធ្វើឱ្យស្បែករបស់មនុស្សយើងក៏ចាប់ផ្ដើម លែងស្អាត លែងភ្លឺថ្លា ប្រែជាស្រអាប់ជ្រីវជ្រួញដូចគ្រប់គ្នាឃើញរូបរាង នឹងស្បែករបស់មនុស្សចាស់អ៊ីចឹង។
ជាការពិតណាស់ យើងមិនអាចហាមឃាត់ធម្មជាតិ បាននោះទេ ឱ្យតែពេលយើងចាស់ ច្បាស់ណាស់ ថាអ្វីៗនឹងប្រែប្រួលហើយ មិនថារូបរាង ស្បែក ខួរក្បាល ភ្នែកជាដើម សុទ្ធតែទ្រុឌទ្រោមលែងដូចពីក្មេង ។ ទោះជាយ៉ាងនេះក្ដីយើងមិនអាចហាមឃាត់ធម្មជាតិ បានក៏ពិត មែន តែមិនមែនមានន័យថាយើងមិនអាចធ្វើឱ្យរូបរាងរបស់យើងឆាប់ចាស់ បានតើ។ ក៏ប៉ុន្តែត្រូវការ ការថែទាំ ញុំារបបអាដហារប្រចាំថ្ងៃដែលសម្បូរកូឡាជេន អាចជួយរងកាយរបស់អ្នក មានកូឡាជេនគ្រប់គ្រាប់ ដែលអាចជួយទប់ស្កាត់ និងកាត់បន្ថយស្បែកពីភាពពជ្រីវជ្រួញ ធ្វើឱ្យស្បែកនៅតែតឹងណែន ភ្លឺថ្លា ទោះអាយុច្រើន។
ខាងក្រោមនេះគឺជាបន្លែ៤ប្រភេទ ដែលសម្បូរកូឡាជេនខ្លាំងបំផុត ដែលអ្នកចង់បំប៉នកូឡាជេនឱ្យស្បែកមិនគួរមិនញុំានោះទេ។
១ខាត់ណាខៀវ៖ គឺជាបន្លែដែលមានផ្ទុកដោយ វីតាមីនស៊ី ខាត់ណាខៀវក៏មានសារធាតុ ជួយប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ sulforaphane ដែលជួយលើកកម្ពស់ការសំយោគកូឡាជែន និងការពារស្បែករបស់យើងពីការខូចខាតផ្សេងៗ។ អាស្រ័យហេតុនេះហើយ បន្លែជួយដល់ការសំយោគកូឡាជេន១ប្រភេទនេះអ្នកមិនគួររំលងមិនញុំានោះឡើយ។
២ដំឡូង៖ ក៏សម្បូរដោយវីតាមីនស៊ីផងដែរ ជាពិសេសដំឡូងក៏មានសមត្ថភាពជួយដល់ស្បែករបស់អ្នកញុំា ដូចគ្នា គឺជួយឱ្យស្បែកភ្លឺថ្លា មានសំណើម បន្តិងស្បែក ការពារស្បែកខូច។ ដូច្នេះ របបអាហារដែលល្អសម្រាប់សុខភាពស្បែក ដូចដំឡូងអ្នកមិនគួររំលងនោះទេ។
៣ការ៉ុត៖ បើនិយាយពីបន្លែការ៉ុតវិញ មិនបាច់និយាយច្រើនទេ បងប្អូនគ្រប់គ្នាប្រាកដជាដឹងបានច្រើនហើយ ពីអត្ថប្រយោជន៍អ្នកមើមការ៉ុត។ ការ៉ុតសម្បូរដោយ វីតាមីនអេ beta carotene។ សារធាតុទាំងនេះបានចូលរួមរាងកាយឱ្យផលិតកូឡាជេន កាន់តែប្រសើរ និងជួយឱ្យឈាមរត់ទៅកាន់ស្បែកបានល្អ។
៤ម្ទេសប្លោក៖ គឺជាប្រភពបន្លែដែលជួយដល់ការផលិតកូឡាជេនជួយស្បែក។ ជាពិសេសគឺម្ទេសប្លោកពណ៌ក្រហម ម្ទេសកាន់តែចាស់ កាន់តែហឹរគឺកាន់តែសម្បូរដោយវីតាមីនស៊ីច្រើន។ ក្រៅពីនេះម្ទេសក៏មានប្រយោជន៍ច្រើនជួយសដល់សុខភាពរបស់ភ្នែក ប្រឆាំងជំងឺមហារីកផងដែរ។
ជាចុងក្រោយក្រុមបន្លែខាងលើនេះគឺជាប្រភពបន្លែសម្បូរកូឡាជេនជួយជម្រុញការផលិតកូឡាជេនជួយស្បែករបស់អ្នកឱ្យកាន់តែប្រសើរ ការពារភាពជ្រីវជ្រួញ ធ្វើឱ្យស្បែកភ្លឺថ្លា តឹងណែន៕
អត្ថបទដោយ៖ ធីតា
ឯកសារយោង៖ https://food.ndtv.com/health/5-collagen-rich-vegetables-that-may-promote-healthy-and-glowing-skin-3899853