ជំងឺ
ទម្លាប់ល្អទាំង៣ ដែលយុវជនអនុវត្តហើយ មានសុខភាពល្អ និងឆ្លាតវៃជាលំដាប់ មិនបារម្ភធ្លាក់ខ្លួនឈឺ
Vuthea Morn
November 16 2020
4.1 K views

យុវជនមានកម្លាំងរឹងមាំខ្លាំង ងាយស្រួលក្នុងការបំពេញកិច្ចការងារផ្សេងៗបានលឿន និងមានប្រសិទ្ធភាពខ្ពស់ តែមានយុវជនមួយចំនួន​មានទម្លាប់រស់នៅមិនល្អ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ពួកគេ ហើយមិនយូរប៉ុន្មានសុខភាព និងរាងកាយបានចុះទ្រុឌទ្រោម រហូតធ្លាក់ខ្លួនឈឺ និងស្លាប់ទាំងវ័យក្មេងក៏មាន។

ដោយមើលឃើញទម្លាប់អាក្រក់ខ្លះធ្វើឱ្យសុខភាពយុវជនខ្មែរយើង​មានបញ្ហា និងឈឺច្រើន ថ្ងៃនេះ Healthy Cambodia នឹងលើកយកទម្លាប់ល្អទាំង៣ចំណុច ដែលយុវជនត្រូវអនុវត្ត ដើម្បីមានសុខភាពល្អ និង​ខួរឆ្លាតវៃ មិនងាយធ្លាក់ខ្លួនឈឺផ្តេសផ្តាសឡើយ។

ចំណុចសំខាន់ទី១ គឺការជ្រើសរើសរបបញុំាឱ្យបានត្រឹមត្រូវ មិនថា​ប្រភេទអាហារ និង​ម៉ោងសម្រាប់ញុំាប្រចាំថ្ងៃ។ រៀនរៀបចំ​របបអាហារ​ឱ្យបានត្រឹមត្រូវ ចៀសវាង​គ្រាន់តែញុំាដើម្បីឆ្អែត តែ​វាប៉ះពាល់ដល់សុខភាពនៅថ្ងៃអនាគត។ ហើយចៀសវាង អាហារណាដែលប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើន ងាយធ្វើឱ្យយើងមានជំងឺនានា ជាពិសេសជំងឺលើសជាតិខ្លាញ់ និងបេះដូង។

អានលម្អិតអំពីរបបអាហារគួរញុំាប្រចាំថ្ងៃ ដោយវេជ្ជបណ្ឌិតគួច ម៉េងលី

វេជ្ជបណ្ឌិតគួច ម៉េងលី៖ ប្រភេទអាហារគួរញុំា និងមិនគួរញុំាប្រចាំថ្ងៃ

ចំណុចទី២កាន់តែសំខាន់ទៀតនោះ គឺការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ យ៉ាងតិច​៣០នាទីក្នុងមួយថ្ងៃបើអ្នករវល់ការងារច្រើន។ ហើយមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពយើង វាអាចដុតជាតិពុលក្នុងខ្លួនយើង ការពារយើងមិនឱ្យធាត់លើសគីឡូ បេះដូងមានសុខភាពល្អ និងអាចការពារយើងពីជំងឺ​ធម្មតាបាន។ ហើយជាពិសេសបើយើងហាត់ប្រាណពេលព្រឹក កាន់តែជួយឱ្យខួរក្បាលយើងស្រស់ស្រាយ និងផ្តោតលើការងារបានល្អទៀតផង។

អត្ថបទលម្អិតទាក់ទងការហាត់ប្រាណ

ហាត់ប្រាណរាល់ថ្ងៃ ជួយអ្នកមិនឱ្យមានជំងឺលើសឈាម និងលើសជាតិខ្លាញ់

បុគ្គលវៃឆ្លាតសុខចិត្តចំណាយពេលហាត់ប្រាណ ប្រសើរជាងចំណាយលុយ និងពេលដេកឈឺលើគ្រែ

ហាត់ប្រាណរាល់ព្រឹក ជួយឱ្យអ្នកផ្តោតលើការងារបានខ្លាំង ប្រសិទ្ធភាពខ្ពស់

ចំណុចសំខាន់ទី៣៖ គឺការពិនិត្យសុខភាព និងចាក់វ៉ាក់សុំាងឱ្យបានត្រឹមត្រូវ តាម​ក្បួនពេទ្យដែលកំណត់ យើងអាចពិនិត្យសុខភាព៦ខែ ឬ១ឆ្នាំម្តង អ្នកដែលមានអាយុចាប់ពី​២០ជាងឆ្នាំឡើង ហើយស្ត្រីវិញអាចចាក់វ៉ាក់សុំាងការពារជំងឺសំខាន់នៅអាយុមុន២០ឆ្នាំ។ ហើយការចាក់វ៉ាក់សុំាង និងពិនិត្យជំងឺនេះ ជួយយើងបានច្រើនណាស់ ការពារពីជំងឺនានា និង​អាចព្យាបាលយើងទាន់ពេល មិន​ទុកខ្លួនឱ្យធ្លាក់ខ្លួនឈឺដំណាក់កាល់ធ្ងន់ធ្ងរពិបាកព្យាបាល ហើយអស់ទាំងលុយច្រើនថែមទៀត។

អានបន្ថែមអត្ថបទទាក់ទងពិនិត្យសុខភាព

វេជ្ជបណ្ឌិតគួច ម៉េងលី៖ ពលរដ្ឋខ្មែរគួរពិនិត្យសុខភាព រយៈពេល៦ខែឬ១ឆ្នាំឱ្យបានម្តង

វេជ្ជបណ្ឌិតគួច ម៉េងលី៖ ពលរដ្ឋខ្មែរគួរពិនិត្យសុខភាព រយៈពេល៦ខែ ឬ១ឆ្នាំឱ្យបានម្តង

ហេតុអ្វីអ្នកត្រូវពិនិត្យសុខភាព កំឡុងពេលមានសុខភាពល្អ មុននឹងធ្លាក់ខ្លួនឈឺធ្ងន់?

ជាសរុបរួម បើយុវជនចង់បានសុខភាពល្អ រឹងមាំ ទោះអាយុច្រើនក្តីត្រូវតែអនវុត្តចំណុចខាងលើឱ្យបាន ព្រោះសុខភាពសំខាន់ណាស់ បើអ្នកដេកឈឺនៅលើគ្រែហើយ មិនអាចបំពេញកិច្ចការងារនានាបានទេ។ ហើយបើឈឺធ្ងន់ទៀត អស់ទាំង​លុយច្រើន និង​លំបាកដល់ក្រុមគ្រួសារមិនខាន ដូច្នេះត្រូវតែការពារខ្លួនមុននឹងជំងឺ​មក​ដល់៕

អត្ថបទដោយ៖ម៉ន វុទ្ធា

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1463

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia