កីឡា
កុំមើលរំលង! ពេលព្រឹកឆ្លៀតលំហាត់ប្រាណ កុំឱ្យចិត្តនិងកាយកើតបញ្ហាទាំង ៥នេះ

អ្នកមានចំនួនពិបាកងើបមកធ្វើលំហាត់ប្រាណព្រោះគ្មានថាមពល និងខ្ចិលបញ្ចេញសកម្មភាពជាដើម។ មានរឿងមួយចំនួនអ្នកមិនដឹងពីការធ្វើលំហាត់ប្រាណពេលព្រឹកមានគុណតម្លៃណាស់ចំពោះសុខភាព។ នៅខាងក្រោមនេះ លំហាត់ប្រាណពេលព្រឹកពង្រឹងសុខភាពរបស់អ្នកលើរឿងទាំង ៥នេះ៖

១. ការធ្វើលំហាត់ប្រាណពេលព្រឹកជួយរាងកាយដុតរំលាយជាតិខ្លាញ់ចេញពីក្នុងខ្លួន ឱ្យអ្នកស្រកគីឡូ។ មានការសិក្សាមួយបានបង្ហាញថា អ្នកធ្វើលំហាត់ប្រាណពេលព្រឹកបានដុតខ្លាញ់ចំនួន ១៩០កាឡូរីបន្ថែមក្នុងរយៈពេល ១៤ ម៉ោងក្រោយមក។ បើអ្នកចង់មានរាងស្លឹមដាក់វិន័យលើខ្លួនហាត់ប្រាណពេលព្រឹក។

២. ហាត់ប្រាណពេលព្រឹកធ្វើឱ្យអារម្មណ៍រីករាយ មានក្តីសុខ។ អ្នកត្រូវដាក់វិន័យលើខ្លួនឯងក្នុងការលំហាត់ប្រាណពេលព្រឹកដើម្បីឱ្យស្មារតីរបស់អ្នកមានសមត្ថភាពផ្តោតលើការងារបានមុខស្រួច មានលទ្ធផលកើន។ តាមលោក Jim Rohn ជានិពន្ធដ៏ល្បីបានលើកឡើងថា“អ្នកឈ្នះកើតពីមានវិន័យប្រចាំថ្ងៃ” បើអ្នកសម្រេចចិត្តធ្វើលំហាត់ប្រាណពេលព្រឹក អ្នកកាន់តែអារម្មណ៍រីករាយជាមួយខ្លួនឯង។

៣.​ ការហាត់ប្រាណពេលព្រឹកដាស់ថាមពលផ្លូវចិត្តឱ្យរឹងមាំ។ ការហាត់ប្រាណពេលព្រឹកជាដាស់រាងកាយ ដាស់គំនិតឱ្យស្វាងពីងងុយគេង។ ចលនាធ្វើលំហាត់ប្រាណជួយពង្រឹងសមត្ថភាពចិត្តគំនិតរបស់អ្នកកាន់តែផ្តោតអារម្មណ៍ពេញមួយថ្ងៃ មិនងាយធ្លាក់ទឹកចិត្តនោះទេ។

៤.ការហាត់ប្រាណពេលព្រឹកជួយអ្នកឱ្យមានវិន័យរឹងមាំដោយខ្លួនឯង។ ទោះបីអ្នកចង់មានការភិវឌ្ឍផ្នែកណាមួយ នៃជីវិតនេះ អ្នកត្រូវតែមានវិន័យដើម្បីសមត្ថភាពលូតលាស់។ លោក Stephen R. Covey ជាអ្នកចិត្តសាស្រ្តបានលើកឡើងថា “អ្នកត្រូវដឹកនាំជីវិតរបស់អ្នកដោយគោលការណ៍ មិនមែនតាមអារម្មណ៍នោះទេ។” ពេលអ្នកបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹកជាប្រចាំ អ្នកនឹងមានថាមពលក្នុងខ្លួនខ្លាំងជាងមុន។

៥. ការលំហាត់ប្រាណពេលព្រឹក សល់ពេលចុងក្រោយប្រើជីវិតឱ្យមានន័យមានតម្លៃបំផុត។ ការហាត់ប្រាណពេលជួយឱ្យសុខភាពអ្នកល្អ គ្មានអ្នកមា្នក់ធ្វើការងារបានល្អទេ បើគេមានជំងឺនោះ។ មានសុភាសិតមួយបាននិយាយថា បើអ្នកមិនយកពេលខ្លះ ធ្វើលំហាត់ប្រាណទេ អ្នកនឹងមើលថែជំងឺ ពេលចុងក្រោយនៃជីវិតអ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia