ភ្នែកគឺជាសរីរាង្គមួយគូ មានអត្ថប្រយោជន៍សម្រាប់ជីវិតរបស់មនុស្សខ្លាំងមែនទែន ដូច្នេះហើយ សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ក្នុងការថែរក្សាភ្នែកឱ្យបានសុខភាពល្អ ព្រោះសរីរាង្គនេះបើខូចហើយយើងមិនងាយវះកាត់ផ្លាស់ប្ដូរវាបានទេ។ កុំទុករហូតព្យាបាលលែងកើតឱ្យសោះ។
តាមសេចក្តីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនឹងផ្តល់ជូន ការវះកាត់ជំងឺបាយភ្នែក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ លេខទូរស័ព្ទ : 092 986 532