ចិត្តសាស្ត្រ
៣ទម្លាប់ពេលព្រឹកទាញលោក Elrod ដើរចេញពីបញ្ហាបាក់ទឹកចិត្តឱ្យមានក្តីសុខនឹងខ្លួនឯង

មានមនុស្សខ្លះកើតស្រ្តេស និងបាក់ទឹកចិត្តជាខ្លាំង តែគួរឱ្យសោកស្តាយពួកគេមិនអាចងើបរួចចេញពីបញ្ហានេះ។ បើអ្នកមានបញ្ហាបែបនេះ អ្នកគួរធ្វើតាមក្បួនលោក Hal Elrod ទាញជីវិតមកវិញ។ លោក Hal Elrod នៅឆ្នាំ ២០០៨ បានជំពាក់លុយគេរាប់សែនដុល្លារ។ គាត់បាក់ទឹកចិត្តរហូតចង់សម្លាប់ខ្លួនថែមទៀត។ គាត់បានស្តានសម្តីលោក Jim Rohm មួយឃ្លានិយាយថា ជីវិតរីកចម្រើន ត្រូវការវិន័យដើម្បីទាញសមត្ថភាពឱ្យរីកចម្រើន”។ គាត់ លោក Hal ប្រើ ៣ទម្លាប់ពេលព្រឹកពង្រឹងផ្លូវចិត្តដើរចេញពីបញ្ហាផ្លូវចិត្តយ៉ាងអស្ចារ្យ៖

១. រស់ក្នុងភាពស្ងប់ស្ងាត់ ចិត្តកាន់តែមានថាមពល។ លោក Hal ប្រាប់ថា ភាពស្ងប់ស្ងាត់ជាវិធីព្យាបាលផ្លូវចិត្តល្អបំផុតរបស់គាត់។ គាត់បន្តថា ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវរក្សាភាពស្ងប់ស្ងាត់តែឯងរយៈពេល ៥ ទៅ ១០នាទី ដើម្បីសាកថ្មផ្លូវចិត្តរបស់អ្នកកាន់តែមានថាមពលនិងស្រូបក្តីសុខនៅម្នាក់ពេលព្រឹកហ្នឹង។ ការអង្គុយផ្តោតសមាធិពេលព្រឹកជាវិធីការពារបញ្ហាផ្លូវចិត្តបានល្អបំផុត។

២. ចាប់ផ្តើមធ្វើលំហាត់ប្រាណពេលព្រឹក គឺអ្នកចាប់ផ្តើមដើរចេញពីជំងឺបាក់ទឹកចិត្តដូចគ្នាដែរ។ ការធ្វើលំហាត់នេះ ជួយលោក Hal ឱ្យមានការផ្លាស់ប្តូរជីវិត និងសុខភាពល្អ ហើយវិធីនេះជួយឱ្យគាត់ដើរចេញពីបញ្ហាបាក់ចិត្តផងដែរ(ហាត់ប្រាណយូរ ជ្រុះស្រ្តេស អស់ជំងឺផ្លូវចិត្ត)។ ការហាត់ប្រាណនេះមានដូចជា រត់ ហែងទឹក ហាត់យូហ្គា និងទៅកន្លែងហាត់ប្រាណ ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លា និងខួរក្បាលកាន់តែមានថាមពលល្អ។

៣. ការអានសៀវភៅពេលព្រឹកដាស់ស្មារតីកុំឱ្យធ្លាក់ចូលជំងឺបាក់ទឹកចិត្ត។ ការអានជួយអ្នកមានវិធីគិតល្អ ដើម្បីជួយអ្នកឱ្យមានថាមពលក្នុងការធ្វើកិច្ចការជាប្រចាំថ្ងៃផងដែរ។ ការអាននេះ ជួយអ្នកលើកទឹកចិត្ត ហើយវិធីលឿនបំផុតដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន គឺយកគំរូតាមមនុស្សជោគជ័យ ដែលបានសម្រេចវារួចហើយ។ ការអាននេះ អ្នកគ្រាន់តែចំណាយពេលមួយថ្ងៃ ៣០នាទី ទៅ ១ម៉ោងបានហើយដើម្បីសំលៀងគំនិតកាន់តែមានសមត្ថភាពពូកែដោះបញ្ហាហើយមានរីករាយជាមួយខ្លួនឯងផងដែរ។ បើអ្នកព្យាយាមអភិវឌ្ឍខ្លួនតាមគោលការទាំងបីនេះ អ្នកនឹងឃើញខ្លួនអ្នកមានប្រសិទ្ធផលក្នុងការរស់នៅគ្មានជំងឺផ្លូវចិត្តនិងគ្មានជំងឺនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia