តាមលោក Shawn Stevenson ជាអ្នកវិទ្យាសាស្រ្តនៃការគេង និងជាអ្នកនិពន្ធសៀវភៅ Sleep Smart បានបញ្ជាក់ថា ការគេងអត់គ្រប់គ្រាន់ ៦ម៉ោងចុះក្រោម មានហានិភ័យដល់ខួរក្បាល និងបញ្ហាផ្លូវចិត្តកម្រិតខ្ពស់។ ព្រោះការគេងតិចនាំឱ្យបរិមាណជាតិគ្លុយកូសនៅក្នុងខួរក្បាលរបស់យើងមានការធ្លាក់ចុះខ្លាំង មកពីជាតិគ្លុយកូសជាថាមពលផ្តល់ឱ្យខួរក្បាលគិតបានលឿន ឬគិតរហ័សជាដើម។ ហើយវានាំប៉ះពាល់ដល់កើតទឹកនោមផ្អែម លើសឈាម និងខ្សោយបេះដូង មកពីកម្រិតជាតិអរម៉ូនអាំងស៊ូលីនគ្មានលំនឹងជាហេតុបង្កឱ្យកើតជំងឺទាំងអស់នេះ។ នេះជាមូលហេតុនៃគេងអត់គ្រប់គ្រាន់សម្រាប់រាងកាយ។
តើការគេងប៉ុន្មានម៉ោងបានសុខភាពល្អសម្រាប់ខួរក្បាល? តាមលោកវេជ្ជបណ្ឌិត Matthew Walker មកពីសាកលវិទ្យាល័យ California បានមានប្រសាសន៍ថា យើងបានដឹងថា ការគេងជួយរៀបចំខួរក្បាលរបស់អ្នកសម្រាប់បង្កើតការចងចាំបានលឿន។ វាជួយសន្សំ និងបញ្ចូលនូវព័ត៌មានថ្មីៗទៅក្នុងប្រព័ន្ធខួរក្បាល កុំឱ្យងាយភ្លេចភ្លាំងឡើយ។ គេងចន្លោះពី៧ទៅ៩ម៉ោងជួយបញ្ចៀសរាល់បញ្ហាខួរក្បាលនិងផ្លូវចិត្ត។
ការចូលគេងឱ្យបានល្អបំផុតនៅម៉ោង៩ ឬ១០យប់នេះឯង។ ព្រោះចាប់ពីចន្លោះម៉ោង ១០ដល់ម៉ោង ២យប់ជ្រៅនេះ ជាពេលរាងកាយជួសជុលឡើងវិញតាមធម្មជាតិល្អបំផុត។ ហើយនៅក្នុងចន្លោះម៉ោងនេះ រាងកាយក៏បញ្ចេញអរម៉ូន Human Growth Horme ដើម្បីសងរាងកាយឱ្យរឹងមាំបំផុត។ បើលើសម៉ោង ២យប់ទៅ រាងកាយរបស់យើងក៏បញ្ចេញអរម៉ូនមេឡាតូនីន ជាអរម៉ូនធ្វើឲ្យយើងគេងលក់បានស្កប់ស្កល់ជាទីបំផុត”។ នេះជាការបញ្ជាក់ពីលោក Shawn Stevenson។ អ្នកឃើញទេ! ពេលអ្នកបានគ្រប់គ្រាន់ជួយពង្រឹងខួរក្បាលនិងផ្លូវចិត្ត។
យោងតាមទិន្នន័យរបស់ CDC អាមេរិកបានបង្ហាញថា ចាប់ពីអាយុ១៨-៦០ឆ្នាំត្រូវការគេងយ៉ាងតិច៧ម៉ោង ឬលើសពីនេះ។ ចំពោះអ្នកអាយុចាប់ពី៦១-៦៤ឆ្នាំត្រូវការគេងឱ្យបានយ៉ាងតិច៧-៩ម៉ោង។ ហើយអ្នកមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅត្រូវគេងឱ្យបានយ៉ាងតិច៧-៨ម៉ោង៕ អត្ថបទដោយ៖ ទ្រ សុភាព