យោងតាម(FDA)អាជ្ញាធរសហរដ្ឋអាមេរិកបានអនុម័តជាផ្លូវការឱ្យប្រើប្រាស់ថ្នាំចាក់សម្រាប់ការពារមេរោគអេដស៍។ ជាពិសេស FDA បានអនុម័តក្រុមហ៊ុន Gilead Sciences ឱ្យចាក់ថ្នាំពីរដងក្នុងមួយឆ្នាំហើយមានឈ្មោះថា ថ្នាំ Yeztugo ចាក់បង្ការមុនការប៉ះពាល់ការរួមភេទ (PrEP) ដើម្បីការពារការចម្លងមេរោគអេដស៍។ ការអនុម័តនេះបង្ហាញពីភាពជឿនលឿនយ៉ាងសំខាន់ក្នុងការការពារមេរោគអេដស៍ ព្រោះវាផ្តល់ជម្រើសល្អកុំឱ្យមានការភ័យខ្លាច។
យោងតាមគេហទំព័រ yahoo បានចុះផ្សាយថា ថ្នាំការពារជំងឺអេដស៍ Yeztugo មានសមត្ថភាពការពារដល់ជាង ៩៩,៩%ឯណោះចំពោះមនុស្សពេញវ័យ និងមនុស្សវ័យជំទង់។ ហើយវាក៏មានផលរំខានបានរាយការណ៍ជារួមចាមានប្រតិកម្មនៅកន្លែងចាក់ថ្នាំរាងឈឺក្បាល និងចង្អោរ។ ចំពោះថ្នាំការពារការឆ្លងជំងឺអេដស៍ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញអស់ពេល ១០ឆ្នាំមកហើយ តែនាពេលកន្លងមកវាជាថ្នាំគ្រាប់តម្រូវឱ្យលេបជាប្រចាំថ្ងៃ ទើបថ្នាំហ្នឹងមានសមត្ថភាពបញ្ចេញប្រសិទ្ធភាពការពារជំងឺអេដស៍បានល្អ។
ហើយចាប់ពីពេលនេះ! អ្នកមិនទាន់មានផ្ទុកជំងឺអេដស៍ ហើយចង់ការពារជំងឺនេះ អាចទៅចាក់ថ្នាំ Yeztugo នៅតាមមន្ទីរពេទ្យនានានៅអាមេរិបានហើយចាក់ឱ្យបាន ២ដងក្នុងមួយឆ្នាំផងដែរ។ មិនយូរទេ! ថ្នាំនេះអាចមកដល់ប្រទេសខ្មែរយើងជាមិនខានទេ។ សូមបងប្អូនចាំរងដំណឹងបន្តទៀតថា ថ្ងៃណាថ្នាំនេះមកដល់ស្រុកខ្មែរ៕ អត្ថបទដោយ៖ ទ្រ សុភាព