អាហារ
លាហើយ! ៣អាហារនេះដុតខ្លាញ់ក្នុងសរសៃឈាម ហើយស្រកគីឡូលឿន
Tror Sopheap
June 20 2025
1.2 K views

កត្តាហានិភ័យធំក្នុងការឆក់ជីវិតមនុស្សលឿនបំផុតគឺការស្ទុះសរសៃឈាមហើយដាច់សរសៃឈាមនិងគាំងបេះដូងទៀត។ តាមលោកបណ្ឌិត Nguyen Anh Duy Tung មជ្ឈមណ្ឌលអាហារូបត្ថម្ភ Nutrihome បាននិយាយថា របបអាហារទាំង ៣នេះមានសមត្ថភាពដុតខ្លាញ់ចេញពីរាងកាយ៖

១. ត្រីដែលមានជាតិខ្លាញ់ល្អដូចជា ត្រីសាម៉ុង ត្រីងៀត និងត្រីម៉ាកែល មានផ្ទុកអូមេហ្គា៣ ដែលកាត់បន្ថយការរលាក ជួយរំលាយការកកឈាម និងកាត់បន្ថយហានិភ័យការស្ទះសរសៃឈាមឱ្យដំណើរឈាមដើរស្រួល។ មនុស្សគ្រប់រូបគួរតែបញ្ចូលត្រីដែលមានជាតិខ្លាញ់ល្អក្នុងរបបអាហាររបស់ខ្លួនយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍។

២. គ្រាប់ធុញ្ញជាតិដូចជា អាល់ម៉ុន គ្រាប់រីករាយ គ្រាប់កៅឡាក់ និងសណ្ដែកដីផ្តល់នូវប្រភពនៃខ្លាញ់ល្អជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមធ្វើឱ្យប្រសើរឡើងនៅសុខភាពសរសៃឈាម។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗគួរតែញ៉ាំក្នុងកម្រិតមធ្យម (ប្រហែល ៣០gក្នុងមួយថ្ងៃ) ដើម្បីមានអត្ថប្រយោជន៍បញ្ចុះគីឡូបានលឿន។

៣. ខ្ទឹម​ស​​​ជួយ​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះដូង​និង​​បន្ថយ​កូលេស្តេរ៉ូល​ថែម​ទៀត​​។ ចំពោះខ្ទឹមសឬខ្ទឹមបារាំងជួយធ្វើឱ្យលំហូរឈាមរត់ស្រួល កាត់បន្ថយបន្ទះ atherosclerotic នៅក្នុងសរសៃឈាម។ សារធាតុសកម្មនៅក្នុងខ្ទឹមសមានសារធាតុ allicin និង sulfur ជួយកាត់បន្ថយហានិភ័យនៃការកកឈាម និងដុតខ្លាញ់អាក្រក់បានលឿន។

អាហារទាំង ៣នេះជួយរក្សាគីឡូ បញ្ចុះគីឡូ ព្រោះមានសមត្ថភាពដុតខ្លាញ់ឱ្យលំហូរសរសៃឈាមដើរស្រួល។ ហើយអ្នកកុំជក់បារី និងបន្ថែមធ្វើលំហាត់ប្រាណជាប្រចាំដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម និងសម្ពាធឈាម។ ការបន្ថែមសារធាតុធម្មជាតិចេញពីផ្លែប័រ និងផ្លែប៉ោម... ជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ជួយការពារជំងឺសរសៃឈាមខួរក្បាល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2641

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia