ជំងឺ
វេជ្ជបណ្ឌិតរកឃើញថា អាហារ ៥ប្រភេទនេះធ្វើឱ្យបុរសអសមត្ថភាពផ្លូវភេ.ទបំផុត
Tror Sopheap
June 19 2025
1.1 K views

ការហូបអាហារខ្វះសារធាតុចិញ្ចឹមខ្វះជាតិប្រូតេអ៊ីនិងខ្វះវិតាមីនជាប្រចាំថ្ងៃពិតជាមានឥទ្ធិពលលើប្រព័ន្ធរាងកាយនាំឱ្យបុរសខ្វះសមត្ថភាពផ្លូវភេទផងដែរ។ តាមលោកវេជ្ជបណ្ឌិត Vu Duc Cong មានបទពិសោធន៍ជាង ៥ឆ្នាំក្នុងការព្យាបាល Urology និង Andrology ជាពិសេសផ្នែកបន្តពូជបុរស។ លោកបាននិយាយថា របបអាហារអ្នកហូបជារៀងរាល់ថ្ងៃមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពទូទៅ និងសុខភាពផ្លូវភេទរបស់បុរសដែរ។ បុរសហូបអាហារ ៥ប្រភភេទនាំឱ្យអសមត្ថភាពផ្លូវភេទលឿន៖

១. អាហារសម្បូរជាតិខ្លាញ់៖ អាហារចៀនមានខ្លាញ់កែច្នៃច្រើន នាំឱ្យបុរសធាត់លើសកម្រិត ធ្វើឱ្យដំណើរការអរម៉ូនតេស្តូស្តេរ៉ូនថយចុះ ហើយកាត់បន្ថយមុខងារប្រដាប់ភេទបុរសខ្សោយតាមហ្នឹងដែរ។ អាហារសម្បូរខ្លាញ់អាចបណ្តាលឱ្យមានបញ្ហាស្ទះលំហូរឈាមទៅកាន់លិង្គរបស់បុរសនាំឱ្យចុះខ្សោយម្តងបន្តិចៗមិនខាន។

២. ទម្លាប់ញ៉ាំប្រៃ៖ មានប្រជាជនខ្មែរមួយចំនួនក៏ចូលចិត្តហូបប្រៃច្រើនដែរ។ ការហូបប្រៃលើសកម្រិតនាំឱ្យខូចតម្រងនោមហើយជាពិសេសបុរសក៏ឆាប់ខ្សោយផ្លូវភេទដែរ។ តាមលោកវេជ្ជបណ្ឌិត Cong បានបញ្ជាក់ថា ការហូបអាហារមានជាតិប្រៃលើសកម្រិត ធ្វើឱ្យមានបញ្ហាប្រព័ន្ធសរសៃប្រសាទខួរក្បាលរាងខ្សោយ កើនសម្ពាធឈាមខ្ពស់ ហើយចរាចរឈាមមេជីវិតបុរសក៏គ្មានកម្លាំង។ ព្រោះជាតិប្រៃកាត់បន្ថយប្រព័ន្ធភាពសុំាសុខភាពចុះខ្សោយ ចំណង់ផ្លូវភេទបុរសក៏ចុះខ្សោយដែរ។ អ្នក​វិទ្យាសាស្ត្រ​ណែនាំ​ឱ្យ ទទួលទាន​អំបិល​ប្រហែល ​៦​ក្រាម​​ក្នុង​មួយថ្ងៃ​។

៣. ញ៉ាំផ្អែម៖ ការហូបអាហារផ្អែមច្រើនពេកអាចនាំឱ្យកើតជំងឺមេតាបូលីស ជំងឺទឹកនោមផ្អែម លើសឈាម ធាតនាំឱ្យសុខភាពមិនល្អ ក៏កាត់បន្ថយការផលិតអ័រម៉ូន Testosterone ធ្វើឱ្យសមត្ថភាពផ្លូវភេទបុរសខ្សោយ។

៤. ការផឹកស្រាច្រើនលើសកំណត់ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកខ្លាំងណាស់ដូចជាកើតជំងឺក្រិនថ្លើម មានបញ្ហាផ្លូវចិត្ត និងជាពិសេសអសមត្ថភាពផ្លូវភេទ ថែមកើតជំងឺមហារីកឈាមទៀត… នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលខ្មែរយើង។ បញ្ហាធំគឺបុរសស្រ្តីនឹងប្រឈមមានការថយចុះចំណង់ផ្លូវភេទខ្លាំងខុសពីធម្មតា​ គ្មានអារម្មណ៍រួមភេទបើចូលចិត្តផឹកស្រាជាប្រចាំថ្ងៃនោះ។

៥. ថ្នាំជក់បារីជាសារធាតុមួយក្នុងចំណោមសារធាតុបង្កគ្រោះថ្នាក់ដល់ប្រដាប់ភេទបុរសចុះខ្សោយ។ ព្រោះវាមានជាតិនីកូទីនក្នុងថ្នាំជក់អាចកាត់បន្ថយការរំជើបរំជួលរបស់បុរស។ ហើយវាកាត់បន្ថយគុណភាពមេជីវិតឈ្មោល និងបង្កើនអត្រានៃមេជីវិតឈ្មោលគ្មានគុណភាពផងដែរ។ វាមិនល្អទេពេលមានជាតិពុលចូលក្នុងខ្លួនច្រើន សមត្ថភាពផ្លូវភេទបុរសក៏ចុះខ្សោយតាមហ្នឹងដែរ។ វាគ្មានអ្វីចម្លែកនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

បើអ្នកចង់ស្រោមអនាម័យមានគុណភាព និងសុវត្តិភាពកុំឱ្យឆ្លងមេរោគគឺស្រោមអូកាម៉ូតុមានទំនុកចិត្តបំផុត ហើយវមានក្លិនស្រ្តូប៊ឺរី ជាផលិតផលស្តង់ដារគុណភាពខ្ពស់របស់ប្រទេសជប៉ុន ហើយជាក្លិនដ៏ពេញនិយមបំផុតសម្រាប់យុវវ័យ។ តាមផេក៖ Okamoto Cambodia តាមលេខទូរស័ព្ទបន្ថែម៖ 011702123 / 015888391 ហើយមានលក់នៅគ្រប់ផ្សារទំនើប មីនីម៉ាត និងឱសថស្ថាននានា ទូទាំង ប្រទេស

505529688 1306908324773657 8345113477590606823 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2641

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia