កីឡា
ហាត់ប្រាណរាល់ថ្ងៃ ជួយអ្នកមិនឱ្យមានជំងឺលើសឈាម និងលើសជាតិខ្លាញ់
Vuthea Morn
November 5 2020
1.6 K views

ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ​បានជួយយើងមិនឱ្យកើតជំងឺផ្សេងជាច្រើន ហើយធ្វើឱ្យមានសុខភាពល្អរឹងមាំ ព្រោះតែធ្វើលំហាត់ប្រាណ​ បានដុតជាតិពុលក្នុងខ្លួនយើង​ ជាពិសេសជាតិខ្លាញ់ ឱ្យបេះដូង និងចរន្តឈាមដើរស្រួល។ ហើយបើអ្នក​ការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថា ការហាត់ប្រាណជាប្រចាំ ជួយយើងមិនឱ្យកើតជំងឺលើសឈាម និងជំងឺលើសជាតិខ្លាញ។

បើយើងរវល់ការងារខ្លាំងមិនសូវមានពេលហាត់ប្រាណ យើងអាចចំណាយពេលត្រឹមតែ៣០នាទីក្នុង១ថ្ងៃ ដើម្បីធ្វើលំហាត់ប្រាណផ្សេងតាមចំណង់ចំណូលចិត្តខ្លួនឯង មិនថានៅកន្លែងហាត់ប្រាណ ឬនៅផ្ទះ។ ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

បើនិយាយអំពីជំងឺលើសជាតិខ្លាញ់វិញ វាបង្កឡើងពីការញុំាប្រចាំថ្ងៃរបស់យើងដែលចូលចិត្តញុំាផ្អែម ប្រៃ ខ្លាញ់ និងញុំាច្រើន ហើយ​យើងមិនបានបញ្ចេញញើសដើម្បីប្រើប្រាស់​ថាមពលដែលយើងញុំា វាក្លាយជាបញ្ហាដល់សុខភាពរបស់យើង ដូច្នេះហើយបានជាការហាត់ប្រាណ​ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់សុខភាព។

យោងតាមការលើកឡើងឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី​ មានប្រសាសន៍ថា «សសៃឈាមយើងនឹងមានបញ្ហាបើយើង មិនហាត់ប្រាណ ផឹកស្រាច្រើន ញុំាច្រើនពេក ឬញុំាសាច់មានជាតិខ្លាញ់ច្រើនពេក ហើយយើងអត់​ដុត​ជាតិខ្លាញ់តាមរយៈការហាត់ប្រាណ វានឹង​​​ស្តុកទុកក្នុងសសៃឈាមយើង ធ្វើឱ្យសសៃឈាមរួមតូច នោះវានឹងបង្កសម្ពាធឈាមឡើងខ្ពស់ មកពីខ្លាញ់ក្នុងសរសៃឈាមយើងច្រើន ធ្វើឱ្យឈាមមិនអាច​ធ្វើរត់ស្រួល»។

ហើយបញ្ហានេះវានឹង​បង្កឱ្យមានបញ្ហាឡើង​ជាតិខ្លាញ់ ឡើងសម្ពាធឈាម អាចធ្វើឱ្យយើងដាច់សសៃឈាម​ត្រង់កន្លែងណាមួយ អាចដាច់សសៃឈាមខួរក្បាល និងអាចគាំងបេះដូង ឬស្ទះសសៃឈាមបេះដូង និង​អាចស្លាប់មួយចំហៀងខ្លួន ដែលបង្ក​ខ្លាញ់ច្រើនក្នុងសសៃឈាម។ ហើយកើតឡើងចំពោះអ្នកចូលចិត្តញុំាជាតិផ្អែមខ្លាំង ប្រៃខ្លាំង ខ្លាញ់ច្រើន មិនធ្វើលំហាត់ប្រាណ។

គួរកត់ស្គាល់ថា ការលើសជាតិខ្លាញ់ (Cholesterol) ក្នុងសសៃឈាមជាមូលហេតុចម្បងមួយនៃជំងឺស្ទះសសៃឈាមបេះដូង (Coronary artery disease) និង ស្ទះសសៃឈាមខួរក្បាល (Ischemic stroke) ដែលបណ្តាលឲ្យបាត់បង់ជីវិតបានយ៉ាងងាយ។

សម្រាប់មូលហេតុដែលបង្កឱ្យកើតមានជំងឺខាងលើនេះរួមមាន៖ កត្តាតំណពូជ, ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម ឫលើសសំពាធឈាម, ជំងឺខ្វះអ័រម៉ូនទីរូអីត និង ថ្នាំមួយចំនួនដែលបង្កឲ្យលើស Cholesterol។

ចំពោះការព្យាបាលវិញ បើអ្នកមានកើតជំងឺខាងលើ ត្រូវទៅពិនិត្យជាមួយពេទ្យជំនាញច្បាស់លាស់ ដើម្បីតាមដាន វិនិច្ឆ័យជំងឺ។ ជួបគ្រូពេទ្យដើម្បីពន្យល់ពីរបបអាហារ និងប្រភេទអាហារសំរាប់ការរក្សាសុខភាពយូរអង្វែង ពិសេសប្រភេទអាហារការពារសរសៃឈាមបេះដូង, ធ្វើលំហាត់ប្រាណទៀងទាត់ និងការព្យាបាលដោយថ្នាំ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវ។

ហើយចំណុចដែលសំខាន់ ត្រូវតែយកពេលហាត់ប្រាណដើម្បីសុខភាពយើងល្អ ចៀសវាងកើតជំងឺនានា ជាពិសេសជំងឺកាចសាហាវទាំង២ខាងលើ ព្រោះវាអាចសម្លាប់អ្នកភ្លាមៗបើ អ្នកមិនចេះថែរក្សាខ្លួនប្រាណឱ្យបានល្អនោះ៕

អត្ថបទដោយ៖ម៉ន វុទ្ធា

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1482

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia