កីឡា
តិចជំងឺចូលខ្លួន! ហាត់ប្រាណពេលល្ងាចៗ ការពារជំងឺ ១នេះ សល់លុយកាន់តែច្រើន

បើអ្នករវល់នឹងកិច្ចការជាច្រើន អ្នកត្រូវការបង្កើតទម្លាប់សាមញ្ញគឺការធ្វើលំហាត់ប្រាណដើម្បីដេញជំងឺមហារីក។ អ្នកខំរកស៊ីមានលុយច្រើនណាស់ ភ្លេចថែសុខភាពរហូរដល់ថ្ងៃមួយ ស្រាប់តែកើតជំងឺមហារីក លុយដែលអ្នកខំរកគ្រាន់តែមើលជំងឺមហារីកគឺមិនគ្រប់ទេ ថែមទាំងបាត់អាយុជីវិតទៀត។ ព្រោះនៅលើពិភពលោកនេះមិនទាន់មានគ្រូពេទ្យណាម្នាក់អាចព្យាបាលជំងឺមហារីកឱ្យជា ១០០%នោះទេ។

តាមការសិក្សាស្រាវជ្រាវពីជនជាតិជប៉ុននៅកោះ Okinawa កម្រមានជំងឺមហារីក ហើយមានសុខ ព្រោះពួកគាត់មានទម្លាប់ធ្វើលំហាត់ប្រាណ។ សូម្បីអ្នកជំនួញជនជាតិជប៉ុនភាគច្រើន អាចទប់បញ្ហាស្រ្តេស បាក់ទឹកចិត្ត និងកម្រឈឺ ឬកម្រមានជំងឺមហារីក មានកត្តាធំមួយជួយការពារគឺពួកគេមានទម្លាប់ធ្វើលំហាត់ប្រាណពេលព្រឹក ឬពេលល្ងាច។ ពួកគាត់មិនចំណាយពេលច្រើនទេ គ្រាន់តែ ១ថ្ងៃហាត់ប្រាណ ១៥ទៅ៣០នាទីគឺបានហើយ។

សូម្បីលោក Donald Trump មានសុខភាពល្អគ្មានជំងឺមហារីកហើយអាចដឹកនាំប្រទេសអាមេរិក ព្រោះគាត់ធ្វើលំហាត់ប្រាណបែបធ្វើឱ្យរាងកាយរវល់គឺគាត់ចូលចិត្តដើរចុះដើរឡើងរហូត កុំឱ្យខ្លួនទំនេរ។ បើគាត់ទំនេរនាំឱ្យខួរក្បាលគាត់ស្ពិកតាមដែរ។ យើងហៅថា គាត់ជាអ្នកដឹកនាំដែលមានភាពសកម្មនឹងកាងារជាប់ជាប្រចាំ។

មានអ្នករកស៊ីជោគជ័យ ជោគជ័យទាំងសុខភាពទាំងមានលុយ ទើបជារឿងល្អក្នុងជីវិត។ តាមលោក Travis Johnson សហស្ថាបនិកនៃ Food Junky បាននិយាយថា “ ការធ្វើលំហាត់ប្រាណមិនចាំបាច់ធ្វើតាមកាលវិភាគរបស់អ្នកនោះទេ។” ទោះបីលោករវល់ការងារ​ តែលោកតែងឆ្លៀតពេលហាត់ប្រាណពេលទំនេរដើម្បីសុខភាពរឹងមាំ កុំឱ្យកើតជំងឺលើសឈាម និងមហារីក។ តាមការចេញផ្សាយរបស់ CDC អាមេរិក បានឱ្យដឹងថាការហាត់ប្រាណជួយកាត់បន្ថយហានិភ័យនៃជំងឹមហារីក ជាពិសេស មហារីកសុដន់ មហារីកស្បូន និងមហារីកពោះវៀនធំ។ ហេតុនេះបើអ្នកមិនហាត់ប្រាណ ប្រៀបដូចជាដករបាំងការពារជំងឺចេញ ហើយបើកផ្លូវឱ្យជំងឺសម្រុកចូលខ្លួនឯងដូច្នោះដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2641

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia