កីឡា
ហាត់ប្រាណរាល់ព្រឹក ជួយឱ្យអ្នកផ្តោតលើការងារបានខ្លាំង ប្រសិទ្ធភាពខ្ពស់
Vuthea Morn
October 23 2020
1.1 K views


ការហាត់ប្រាណមានអត្ថប្រយោជនច្រើនណាស់ដល់សុខភាពយើង ការពារ​កុំឱ្យកើតជំងឺផ្សេងៗ ធ្វើឱ្យរាងកាយរឹងមាំ និងមានភាពរហ័សរហួន ធ្វើការងារអ្វីក៏មានប្រសិទ្ធភាព។ មានអ្នកជំងឺច្រើនណាស់ ដែលបណ្តោយខ្លួនឯងឱ្យមានជំងឺ ព្រោះតែមិនឆ្លៀតហាត់ប្រាណប្រចាំថ្ងៃ ធ្វើឱ្យខ្លួនប្រាណគេ​ប្រមូលផ្តុំដោយសារជំងឺ។

ការហាត់ប្រាណជួយឱ្យយើងមានសុខភាពរឹងមាំ ហើយ​អាចឱ្យយើងផ្តោតលើការងារបានល្អ និងធ្វើការងារមានប្រសិទ្ធភាពខ្ពស់ជាងអ្នកខ្ជិលហាត់ប្រាណ។ ការធ្វើលំហាត់ប្រាណមានច្រើនប្រភេទ អាស្រ័យលើស្ថានភាពយើងរៀងៗខ្លួន អ្នកខ្លះហាត់នៅផ្ទះដោយមិនចាំបាច់ប្រាស់ឧបរកណ៍ច្រើន ឯអ្នកខ្លះទៀតចូលចិត្តទៅ Gym មានភាពងាយស្រួលហាត់ ដោយសារមានគ្រូ និង​ឧបករណ៍ច្រើន។

ការហាត់ប្រាណរាល់ព្រឹក ធ្វើឱ្យយើង​មានអារម្មណ៍ស្រស់ស្រាយល្អ ពេលព្រឹកឡើងបន្ទាប់ពីហាត់ ដូច្នេះយើងមានថាមពលខ្លាំង អាច​ធ្វើការងារផ្តោតបានល្អ មិនសូវមានអារម្មណ៍​ស្មុគស្មាញ ឬខួរក្បាលយើងស្ពឺកៗនោះទេ។

អត្ថប្រយោជន៍ច្រើនណាស់ ប្រសិនបើយើងបង្កើនទម្លាប់ហាត់ប្រាណជាប្រចាំ ព្រោះយើងនឹងមិនចំណាយពេលដេកលើគ្រែនៅថ្ងៃអនាគតដ៏ខ្លីនោះទេ។ ណាមួយការប្រាណធ្វើឱ្យយើង​មានរាងកាយរឹងមាំ សុខភាព អាចធ្វើការងារសំខាន់ប្រចាំថ្ងៃបានល្អ មិនសូវឈឺច្រើន ហើយ​ក្មេងជាងវ័យផងដែរ៕

អត្ថបទដោយ៖ម៉ន វុទ្ធា

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1467

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia