ចិត្តសាស្ត្រ
កំណត់សម្គាល់ អត្តចរិតប្រភេទតារានិករទាំង១២ បែបវិទ្យាសាស្ត្រ
Pheakdey Pao
September 14 2021
763 views

រឿងរ៉ាវទាក់ទិននឹងតារានិករបែបវិទ្យាសាស្ត្រសម័យទំនើប មានលក្ខណៈខុសពីក្បួនបុរាណខ្មែរ ដែលទស្សទាយតាមខែថ្ងៃតាមបែបក្បួនហោរាសាស្ត្រ។ ហើយថ្ងៃនេះផងដែរ Healthy Cambodia នឹងពាំនាំនូវការកំណត់សម្គាល់អត្តចរិក ពិសេសនៃតារានិករទាំង១២បែបវិទ្យាសាស្ត្រ ដោយយោងតាមប្រភព ostarastrology.com

១. Capricorn (ធ្នូ ទី២២ - មករា ទី១៩)៖ តារានិករមានធាតុដី តំណាងពណ៌ត្នោត និងខ្មៅនៃភព Saturn។ Capricorns ជាតារានិករស្លូតបូតជាងគេក្នុងចំណោមតារានិករទាំង១២ ចូលចិត្តការផ្តោតខ្ពស់ និងប៉ិនប្រសព្វលើកិច្ចការដែលខ្លួនកំពុងធ្វើ មិនចូលចិត្តរញ៉េរញ៉ៃច្រើន ធ្វើខ្លួនបែបសាមញ្ញ តែតាំងចិត្តប្រកួតប្រជែងខ្ពស់។ តារានិករនេះធ្វើអ្វីប្រាកដប្រជាណាស់ ហើយក៏រឹងរូសណាស់ដែរ មិនដល់គោលដៅគឺមិនព្រមឈប់ទេ។ ភាពអំណត់របស់ពួកគេទូលំទូលាយ ជាមួយគ្នានេះដែរថែមទាំងឧស្សហ៍ ព្យាយាម ពោរពេញដោយទំនួលខុសត្រូវ ប៉ុន្តែគ្មានអារម្មណ៍សុវត្ថិភាព មិនងាយជឿជាក់លើអ្នកដទៃ។

២. Aquarius (មករា ទី២០ - កុម្ភៈ ទី១៨)៖ តារានិករធាតុខ្យល់ តំណាងពណ៌ខៀវខ្ជី និង ប្រាក់នៃភព Uranus និង Saturn។ តារានិករនេះ ឈ្លាសវៃ លក្ខណៈពិសេសនោះគឺ ការច្នៃប្រឌិត ស្វែងរកនូវអ្វីដែលមានតែមួយគ្មានពីរ ចិត្តល្អ និងគោរពអាថ៌កំបាំងរបស់មិត្តភក្តិ ចូលចិត្តរាប់អានមិត្ត ប៉ុន្តែពិបាកនឹងយល់ចិត្ត ត្រូវការពេលវេលាច្រើន។ ជាមនុស្សឯករាជ្យ មានការរីកចំរើនលឿន និង ចេះយកអាសារគេ។

៣. Pisces (កុម្ភៈ ទី១៩ - មីនា ទី២០)៖ តារានិករធាតុទឹក តំណាងពណ៌ស្វាយនៃភព Neptune និង Jupiter។ Pisces ជាតារានិករឈរនៅចំណុចកណ្តាល រស់នៅដោយមានទំនាក់ទំនងល្អជាមួយអ្នកដទៃ មិនមានអារម្មណ៍ឯការ មានក្តីអាណិតអាសូរច្រើន ស្រឡាញ់សិល្បៈ មានវិចារណញ្ញណ ទន់ភ្លន់ និង គួរឲ្យស្រឡាញ់។ អាកប្បកិរិយាប្រែប្រួលគួរឱ្យកត់សម្គាល់អាស្រ័យលើអ្នកដែលពួកគេនៅក្បែរ។ ចំណុចខ្សោយរបស់តារានិករនេះ គឺមានការភ័យខ្លាចច្រើន ជឿទុកចិត្តគេពេក ដែលធ្វើឲ្យក្លាយជាជនរងគ្រោះ។

៤. Aries (មីនា ទី២១ - មេសា ទី១៩)៖ តារានិករធាតុភ្លើង តំណាងពណ៌ក្រហម នៃភព Mars។ Aries តែងធ្វើអ្វីដែលពួកគេចង់បាន មិនដែលខ្លាចការប្រកួតប្រជែង ស្មោះត្រង់ មិនចូលចិត្តគិតរឿងតូចតាច ស៊ូក្តោបការឈឺចាប់ទុក្ខព្រួយជាប់ខ្លួនក៏មិនឱ្យអ្នកដទៃផ្ចាញ់ខ្លួនបានដែរ។ ធម្មជាតិរបស់តារានិករនេះ ឆេវឆាវបន្តិច មិនចូលចិត្តខ្ជះខ្ជាយពេលវេលា ស្រលាញ់ជីវិតបែបផ្សងព្រេង កាន់គោលជំហរខ្ពស់សម្រាប់ខ្លួនឯង។

៥. Taurus (មេសា ទី២០ - ឧសភា​ទី២០)៖ តារានិករធាតុដី តំណាងពណ៌បៃតងនិងផ្កាឈូកនៃភព Venus។ ជាតារានិករបែបស្ងប់ស្ងាត់ រួសរាយ ចូលចិត្តប្រើចិត្តសាស្ត្របែបលួងលោម គ្រប់គ្រងអារម្មណ៍ អត់ធ្មត់តែមានកម្រិត ប៉ិនខាងសម្របខ្លួនទៅតាមកាលៈទេសៈ។ ធម្មជាតិជាក់ស្តែងរបស់តារានេះ គឺចូលចិត្តភាពឡូយឆាយ មិនស៊ាំញ៉ាំច្រើន ជួនរឹងរូស ទោះមានគេរិះគន់ក៏នៅតែញញឹមបានធម្មតា។

៦. Gemini (ឧសភា ទី២១ - មិថុនា ទី២០)៖ តារានិករធាតុខ្យល់ តំណាងពណ៌បៃតងខ្ជី និងលឿងនៃភព Mercury។ Gemini ចូលចិត្តអ្វីដែលថ្មីហើយប្លែកៗ តែមិនសូវផ្ចិតផ្ចង់ប៉ុន្មានទេ ប្រើអារម្មណ៍ស្របតាមនុស្សជុំវិញខ្លួនច្រើន ជាមនុស្សសុភាព គួរឲ្យស្រឡាញ់ ចង់ដឹងចង់ឃើញ រៀនឆាប់ចេះ ហើយចេះចែករំលែកយោបល់។ ចំណុចខ្សោយគឺ ឆាប់ភ័យ និង មិនចេះសម្រេចចិត្ត រារែកខ្លាំង ចូលចិត្តចម្រៀង និង សៀវភៅ តែមិនចូលចិត្តនៅម្នាក់ឯង។

៧. Cancer (មិថុនា ទី២១ - កក្កដា ទី២២)៖ តារានិករធាតុទឹក តំណាងពណ៌សនៃភព Moon ។ Cancer បានគេចាត់ចូលជាតារានិករ តស៊ូ មានការស្រមើលស្រម៉ៃខ្ពស់ ស្មោះត្រង់ ជាពិសេសមានមនោសញ្ចេតនាអាណិតអាសូរខ្លាំង។ ចំណុចខ្សោយគឺអារម្មណ៍ឆាប់មួម៉ៅ ទុទិដ្ឋិនិយម សង្ស័យគ្រប់រឿង និងអសន្តិសុខ សំបកក្រៅមើលទៅរឹងរូសប៉ុន្តែមានចិត្តទន់។ តារានិករនេះមានចរិកមានះ មានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងគ្រួសារ បើសិនជាធ្វើអ្វីគឺតស៊ូដល់ទីបំផុត។

៨. Leo (កក្កដា ទី២៣ - សីហា ទី២២)៖ តារានិករធាតុភ្លើង តំណាងដោយពណ៌មាស លឿង និងទឹកក្រូចនៃភព Sun ។ Leo ចូលចិត្តប្រើជីវិតបែបភាពជាអ្នកដឹកនាំ។ ជាមនុស្សមានគំនិតច្នៃប្រឌិត មានភាពរួសរាយរាក់ទាក់ ចិត្តទូលាយ ពេលខ្លះស្រឡាញ់មុខមាត់ មានភាពជឿជាក់ ចូលចិត្តខ្វល់ខ្វាយច្រើននូវអ្វីដែលអ្នកដទៃមើលមកខ្លួន ក៏ព្រោះតែបែបនេះទើបធ្វើឲខ្លួនឯងមិនសូវសប្បាយចិត្ត។

៩. Virgo (សីហា ទី២៣ - កញ្ញា ទី២២)៖ តារានិករនេះមានធាតុដី តំណាងដោយពណ៌ប្រផេះ និងលឿងស្រាលនៃភព Mercury ។ Virgo តែងប្រើជីវិតចង់ធ្វើអ្វីៗឲ្យត្រូវជាមួយកាលៈទេសៈ ។ ចំណុចខ្លាំងរបស់តារានិករនេះ ស្មោះត្រង់ មិនក្បត់ ចិត្តល្អ ឧស្សាហ៍ព្យាយាម និង ជួយអាសារអ្នកដទៃ។ ប៉ុន្តែមានអារម្មណ៍បារម្ភជ្រុលទៅលើរឿងគ្រប់យ៉ាង ពេលធ្វើការមិនចូលចិត្តលេងសើចច្រើន តែកត្តាបែបនេះធ្វើឲ្យខ្លួនឯងមានសម្ពាធ ជាមួយគ្នានេះដែរពួកគេក៏ជាក្រុមមនុស្សមិនចេះធ្វើខ្លួនឱ្យទំនេរ ចូលចិត្តជួយគេដែរ។

១០. Libra (កញ្ញា ទី២៣ - តុលា ទី២៣)៖ តារានិករធាតុខ្យល់ តំណាងដោយពណ៌ផ្កាឈូក និងបៃតងនៃភព Venus ។ តារានិករនេះ មានទំនាក់ទំនងល្អជាមួយអ្នកដទៃ មិនលំអៀង និងចុះសម្រុងជាមួយគេច្រើន។ រីឯចំណុចខ្សោយវិញគឺ ស្ទាក់ស្ទើរ ចូលចិត្តមុខមាត់ មិនហ៊ានប្រឈមមុខនឹងបញ្ហា និងអាណិតខ្លួនឯងជ្រុល ។

១១. Scorpio (តុលា ទី២៤ - វិច្ឆិកា ទី២១)៖ តារានិករនេះមានធាតុទឹក តំណាងដោយពណ៌ក្រហមនៃភព Pluto និង Mars។ ជាតារានិករមានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់ជីវិតធូរធារ បើសិនជាបាត់បង់គោលដៅ ពួកគេពិបាកនឹងផ្តោតអារម្មណ៍ឡើងវិញណាស់។ តារានិករនេះមិនចេះគុំគួន គុណសម្បត្តិធំបំផុត គឺអ្វីដែលបានដៅទុក ដាច់ខាតត្រូវតែបានសម្រេច មិនបកក្រោយឡើយ។

១២. Sagittarius (វិច្ឆិកា ទី២២ - ធ្នូ ទី២១)៖ តារានិករធាតុភ្លើង តំណាងពណ៌ខៀវនៃភព Jupiter ។ តារានិករចូលចិត្តរស់បែបសន្តិភាព មានឧត្តមគតិខ្ពស់ ចូលចិត្តផ្សងគ្រោះថ្នាក់ ដើរកម្សាន្ត និង លេងសើចច្រើន ចូលចិត្តសេរីភាព ប៉ុន្តែចំណុចខ្សោយ ភាគច្រើនគឺសន្យាហើយធ្វើមិនបាន អន្ទះអន្ទែងខ្លាំង និងមិនសូវខ្វល់ពីអ្នកដទៃ៕

zodiac | Symbols, Dates, Facts, & Signs | Britannica

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
339 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
208 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
455 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
741 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
414 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
10.9 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
389 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
339 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia