អាហារ
Zhao Lusi រើសតែក្បួនថែសម្រស់៣ កុំថាឡើយមនុស្សប្រុស សូម្បីតែស្រីៗក៏លង់នឹងមុខនាងដែរ
Pheakdey Pao
August 15 2021
11.5 K views

វត្តមានរបស់តារាស្រី Zhao Lusi កំពូលក្រមិចក្រមើមក្នុងបេះដូងមហាជនគាំទ្រនៅតែបន្តកក្រើកបណ្ដាញសង្គមអ៊ីនធឺណិត ខណៈពេលដែលទេពកោសល្យសម្តែងរបស់នាងកាន់តែមានភាពទាក់ទាញពីមួយវគ្គទៅមួយស្ទើរតែគ្រប់សាច់រឿងទៅហើយ។ ចំណែកឯសម្រស់វិញ រឹតតែស្អាតជាងមុនទ្វេរដងទៅទៀតទៅតាមសាច់រឿងថ្មីៗចេញជាបន្តបន្ទាប់។

ហើយថ្ងៃនេះផងដែរ Healthy Cambodia នឹងសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអានគ្រប់រូបមកស្វែងយល់ពីតិចនិកធ្វើឱ្យសម្រស់មានភាពទាក់ទាញភ្នែកខ្លាំងរបស់ Zhao Lusi ដោយគ្រាន់តែអនុវត្តន៍រឿងសាមញ្ញៗ ៣ប៉ុណ្ណោះ៖

១. របៀបផាត់មុខ៖ យោងតាមប្រភព daydaynews.cc បានលើកឡើងថា Zhao Lusi ជាប់ឈ្មោះជាតារាស្រីចូលចិត្តផាត់មុខបែបសាមញ្ញបំផុត មើលទៅហាក់ដូចជាគ្មានគ្រឿងសម្អាងលើផ្ទៃមុខរបស់នាងអ៊ីចឹង។ ព្រោះថានាងមិនចូលចិត្តប្រើក្បួនផាត់មុខបែបរញ៉េរញ៉ៃច្រើនទេ គ្រាន់តែជ្រើសយកនូវផ្នែក៣សំខាន់នៅលើផ្ទែមុខ គឺភ្នែក ចិញ្ចើម និងបបូរមាត់ រៀបចំតុបតែបែបទម្រង់សាមញ្ញពណ៌ស្រាល តែទាក់ទាញខ្លាំងមិនធម្មតា មើលមុខនាងលើកណាក៏លង់ស្រលាញ់ពេញចិត្តដែរ៖

ក. ចិញ្ចើម៖ រោមចិញ្ចើមរបស់ Zhao Lusi ថែរក្សារាងចិញ្ចើមតាមបែបធម្មជាតិ ទាន់សម័យដូចចិញ្ចើមបែបកូរ៉េ។ ចំណែកឯកម្រិតនៃការគូសទម្រង់ចិញ្ចើមវិញ គឺបែបពណ៌ត្នោតស្រាលមើលទៅមិនមានភាពរញ៉េរញ៉ៃនៅច្រើនឡើយ។

Famous Menzejia: Zhao Lusi“s makeup effect is really versatile, and her round face can be salty or sweet

ខ. ត្របកភ្នែកពណ៌ស្រាល៖ ភាពស្រស់ស្អាតបន្ថែមទៀតរបស់តារាស្រីចិនរូបនេះ គឺទទួលបានពីការលេងពណ៌ត្របកភ្នែកបែបស្រាលស្រទន់។ ដោយលក្ខណៈរបស់វា មើលមិនមានសភាពក្រាស់ពេកភ្ជាប់ជាមួយនឹងការគូសទម្រង់កន្ទុយពណ៌ត្នោតស្ទើរតែមើកមិនដឹងឡើយ រីឯរោមភ្នែកទៀតសោត នាងគ្រាន់តែប្រដាប់ពត់រោមភ្នែកនិងលាប mascara ឱ្យឃើញភ្នែករាងធំមូលសមស្របនឹងកែវភ្នែកមូលក្រឡង់របស់នាង។

Famous Menzejia: Zhao Lusi“s makeup effect is really versatile, and her round face can be salty or sweet

គ. បបូរមាត់ក្រហមបែបធម្មជាតិ៖ ជាទូទៅមានតារាសម្តែងជាច្រើនតែងជ្រើសរើសពណ៌លាបបបូរបែបដិតៗ ព្រោះគេអាចបង្ហាញពីភាពសិចស៊ីគួរឱ្យចាប់អារម្មណ៍។ តែខុសគេអ្វីតែ Zhao Lusi ចូលចិត្តប្រើក្រែមពណ៌ស្រាលៗ ដូចជាពណ៌ផ្កាឈូក ទឹកក្រូច ក្រហមស្រាល ...មើលទៅដូចបបូរគាត់កូនក្មេង។ អ្វីតែកាន់ជាអាថ៌កំបាំងពិសេសទៀតនោះ គឺតួឯកស្រីរូបនេះ ក៏ស្រលាញ់ការថែរក្សាមាត់ធ្មេញខ្លាំងផងដែរ ដើម្បីចងភ្ជាប់ស្នាមញញឹមជាមួយបបូរមាត់គួរឱ្យស្រលាញ់ជាមួយនឹងធ្មេញសស្អាត។

Famous Menzejia: Zhao Lusi“s makeup effect is really versatile, and her round face can be salty or sweet

២. ប្រើផលិតផលដែលផ្តល់ជាតិទឹកដល់ស្បែក៖ Zhao Lusi មិនប្រើផលិតផលផ្តេសផ្តាសនោះទេ នាងជ្រើសតែផលិតណាដែលផ្តល់សំណើម និងមានជាតិប្រូតេអ៊ីនជំនួយស្បែកប៉ុណ្ណោះដែលមានដូចជា លេឡាប សារ៉ូមបំប៉ន...ជាដើម។ ព្រោះថាស្បែកមុខត្រូវការបំផុតគឺវីតាមីន ឬប្រូតេអ៊ីន និងសមាសធាតុទឹក ដើម្បីជ្រៀបចូលទៅជួយព្យាបាល ការពារស្រទាប់ស្បែកទាំងមូល បង្កាពីការរងគ្រោះសិករិចរឹលដោយសារបរិយាកាសខាងក្រៅ មិនមែនរបស់ធ្វើឱ្យកាត់ស្បែកនោះឡើយ។ ជាងនេះទៅទៀតនាងក៏មិនភ្លេចម៉ាស ប្រើទឹកToner និងលាងមុខជាប្រចាំផងដែរ។

៣. របបអាហារ៖ ដូចដែលបងប្អូនតាមដឹងរួចមកហើយថា Zhao Lusi មានទម្លាប់ឃុំគ្រងរបបអាហារជាប់លាប់ខ្លាំងណាស់ ដោយក្នុងចំណោមការញ៉ាំរបស់នាងបានធ្វើឱ្យមហាជនគាំទ្រសង្កេតឃើញថា នាងចូលចិត្តប្រភេទ ញ៉ាំកូនប៉េងប៉ោះឆឺរី ក្រូច និង បន្លែ។ លើសពីនេះទៅទៀត ការញ៉ាំទឹកឱ្យច្រើនក៏ជាផ្នែកមួយដែលនាងមិនអាចអត់បានដូចគ្នា។

ជារួមមកវិញ ការអនុវត្តន៍ វិធីងាយៗខាងលើនេះ​ មិនត្រឹមតែធ្វើឱ្យស្បែកមុខរបស់ Zhao Lusi ម៉ត់ស្អាតនោះទេ សូម្បីតែទម្ងន់ក៏មិនងាយឡើងផងដែរ។ ទាំងនេះជាភាពស្រស់ស្អាតបែបធម្មជាតិ ដែលយើងគួរតែសាកល្បងតាមនាង៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
1.4 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
907 views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia