ចិត្តសាស្ត្រ
បើអ្នកមានសញ្ញាទាំងអស់នេះ បញ្ជាក់ថា អ្នកមានអាយុវែង មានក្តីសុខពេញមួយជីវិត
Tror Sopheap
November 26 2025
3.9 K views

មនុស្សរស់នៅសុទ្ធតែចង់ឱ្យមានសុខភាពរឹងមាំហើយមានអាយុវែង។ នោះហើយជាក្ដីសុខរបស់អ្នកគ្រប់គ្នា។ លោក Valter Longo ជានាយកមន្ទីរពិសោធន៍អាយុវែង និងមហារីកបានធ្វើការស្រាវជ្រាវអំពីអ្វីដែលធ្វើឱ្យមនុស្សរស់នៅបានយូរ និងមានសុខភាពល្អ គឺមានទម្លាប់ ៣នេះ៖

១. អ្នកមានទម្លាប់ញុំាបន្លែផ្លែឈើជាប្រចាំថ្ងៃ ជាសញ្ញាល្អមួយបញ្ជាក់ថាអនាគតអ្នកមានអាយុវែង។ លោក Longo បានបង្កើតរបបអាហារអាយុវែង ដែលគាត់បានណែនាំឱ្យញុំាបន្លែឱ្យបានច្រើន និងផ្លែឈើមធ្យម ញុំាគ្រប់ធញ្ញធម្មជាតិ និងត្រី 3–4 ដងក្នុងមួយសប្តាហ៍។ ជៀសវាងសាច់ក្រហម និងសាច់ស ស៊ុត 2–3 ក្នុងមួយសប្តាហ៍ និងឈីសតិចតួចប៉ុណ្ណោះ របបអាហារមេឌីទែរ៉ាណេត្រូវបានបង្ហាញថាអាចបន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺបេះដូង។

២. ការអាននាំចិត្តរីករាយ។ តាមការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Yaleបានបង្ហាញថា ការអានសៀវភៅ ជារឿងទាក់ទងដោយផ្ទាល់ទៅនឹងការរស់នៅបានយូរ។ មានអ្នកអានសៀវភៅដែលមានអ្នកចូលរួម ៣.៥៣៦នាក់ មានអាយុលើសពី ៥០ឆ្នាំ បែងចែកជា ២ក្រុម៖ មានអ្នកអានសៀវភៅ ៣ម៉ោងក្នុង១សប្តាហ៍ និងក្រុមទី២ អានលើស ៣ម៉ោងក្នុង១សប្តាហ៍។ ការស្រាវជ្រាវនេះរយៈពេល ១២ឆ្នាំនេះ បញ្ជាក់ថា អ្នកអានសៀវភៅក្រុមទី២នេះ រស់នៅបានយូរជាងក្រុមទី១ ចំនួន ២៣ខែឯណោះ និងគ្មានជំងឺវង្វេងថែមទៀត។ ពេលអ្នកមានសញ្ញានៃទម្លាប់អានសៀវភៅ អ្នកនឹងអាយុវែងមិនខានឡើយ។

៣. កុំធ្វើតាមអារម្មណ៍មួយភ្លែត៖ តាមលោក Garcia បានប្រាប់ថា៖ ការធ្វើកិច្ចការអ្វីមួយដោយមានអារម្មណ៍ប្រញាប់ប្រញាល់ វាពិតជាអាចមានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃជីវិតរស់នៅ និងលទ្ធផលការងាររបស់អ្នកណាស់។ បើអ្នកចំណាយពេលរបស់អ្នកមើលពីគោលដៅផ្ទាល់ខ្លួនឱ្យបានល្អិតល្អន់ ហើយសម្រេចវាតាមរយៈជំហានតូចដោយតាមលំហូរចិត្តមួយៗ ផ្លូវចិត្តអ្នកនឹងសប្បាយ កុំចង់សម្រេចគគ្រប់រឿងក្នុងពេលមួយព្រពិចភ្នែកឱ្យសោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
187 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
293 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia