សម្រស់
មុខស ស្បែកស តែក្លៀកខ្មៅមិនសប្បាយចិត្តសោះ! សាកវិធីនេះទៅ ត្រឹម១០-១៥ថ្ងៃឃើញលទ្ធផល
MC LyHouy
November 21 2022
828 views

ស្បែកមុខ ស្បែកខ្លួន បើចង់ឱ្យ ស ប្រហែលជាមិនសូវពិបាកខ្លាំងដូចចង់ឱ្យក្លៀក ស ទេ។ ស្បែកមុខ ស្បែកខ្លួន ជាស្បែកដែលមាំ មិនសូវមានបញ្ហាងាយប្រតិកម្មដូចស្បែកក្លៀកឡើយ ហេតុនេះចង់ឱ្យស្បែកនិងមុខ ស ស្អាតមានជម្រើសច្រើនណាស់ មិនថាផលិតផល ឬសេវាកម្ម។ ដោយឡែកស្បែកក្លៀកវិញ បើខ្មៅហើយពិបាកណាស់ រើសផលិតផលមិនត្រូវ ប្រើមិនស្រួល បែកញើស មានក្លិន ឡើងខ្មៅអាក្រក់លើសដើមក៏មាន។ ដើម្បីឆ្លើយតបបញ្ហានេះ Healthline បានធ្វើការបកស្រាយនូវវិធី៣ជំហាន មិនងាយពេកតែក៏មិនពិបាកខ្លាំង អាចជួយឱ្យក្លៀក ស ស្អាត គ្មានក្លិនអាក្រក់។

មុនចូលដល់វិធីធ្វើឱ្យក្លៀក ស ខ្ញុំសូមរម្លឹកបន្តិចអំពីមូលហេតុដែលធ្វើឱ្យក្លៀកខ្មៅ មានក្លិន មិនស្អាត។ ប្រភពដដែលបានពន្យល់ថា មូលហេតុភាគច្រើនចាប់ពី៧ទៅ៧៤% មនុស្សប្រែពណ៌ស្បែកក្លៀកទៅជាខ្មៅដោយសារតែជំងឺស្បែកមួយប្រភេទឈ្មោះថាacanthosis nigricans (AN) ពោលគឺវាធ្វើឱ្យស្បែកក្លៀកឡើងក្រាស់ ហើយខ្មៅ។ ខណៈមូលហេតុខ្លះទៀត អាចជាសញ្ញានៃជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺធាត់ ផលរំខាននៃថ្នាំមួយចំនួន ឬអាចជាសញ្ញានៃជំងឺមហារីកផងដែរ។

ប្រសិនបើក្លៀកខ្មៅ ព្រោះតែកត្តាសុខភាពឬជំងឺ ប្រហែលជាមិនងាយធ្វើឱ្យ ស វិញទេ ប៉ុន្តែបើមិនមែនក្នុងលក្ខណ្ឌសុខភាព ក្លៀកខ្មៅដោយសារកោរោមច្រើនដងពេក,ដាច់ រលាត់ស្បែក ឬជាំស្បែកក្លៀកនោះ អ្នកអាចធ្វើឱ្យក្លៀក ស វិញតាមវិធីដូចខាងក្រោម៖

១. បញ្ឈប់ការកោរោមក្លៀក៖ ការកោរោម អាចបណ្តាលឱ្យមានការដាច់ រលាត់ស្បែក ដែលងាយធ្វើឱ្យស្បែកទៅជារលាក ឡើងខ្មៅ ជាំក្លៀកជាដើម។ ត្រលប់វិញ អ្នកគួរងាកទៅប្រើកាវបករោម ឬឡាស៊ែរជម្រុះរោមវិញ។ ចង់បានក្លៀក ស ជំហានដំបូងបំផុតគឺអ្នកត្រូវតែមិនមានរោមក្លៀក។

២. ប្រើប្រាស់ស្ក្រាប់ ឬផលិតផលជម្រុះកោសិកា៖ ក្លៀកក៏មិនខុសពីស្បែកមុខ ស្បែកខ្លួនដែរ វាមានកោសិកាថ្មី កោសិកាចាស់ដូចគ្នា ហេតុនេះអ្នកគប្បីជម្រុះកោសិកាចាស់ដោយប្រើផលិតផលធម្មជាតិ គ្មានជាតិកាត់យ៉ាងតិច២ទៅ៣ដងក្នុង១សប្តាហ៍ ដើម្បីឱ្យកោសិកាចាស់ៗចេញអស់ ដុះកោសិកាថ្មីមកស្អាតជាងមុន។ ហាមដាច់ខាត ប្រើផលិតផលជម្រុះកោសិកា ឬស្ក្រាប់ដែលមានជាតិកាត់ខ្លាំង ព្រោះស្បែកក្លៀកអ្នកស្តើងខ្លាំងណាស់។

៣. ប្រើផលិតផលជំនួយក្លៀក៖ ផលិតផលក្លៀកគឺជាអាវុធមុខ២ បើរើសខុស ក្លៀកខ្មៅលើសដើម បើរើសត្រូវក្លៀកនឹងស្អាត សជាងមុន។ អ្នកជំនាញលើកទឹកចិត្តឱ្យរើសប្រភេទផលិតផលដែលផ្សំពីធម្មជាតិ គ្មានជាតិកាត់ខ្លាំង គ្មានសារធាតុគីមីផ្សំដើម្បីឱ្យបានផលលឿនឡើយ។

អមជាមួយការលើកឡើងរបស់Healthline ផលិតផលជំនួយក្លៀកមួយដែលជាប្រ៊េនរបស់ដូនតាខ្មែរ គឺសាជូរដូនតា។ សាជូរដូនតា គឺជាផលិតផលថែរក្សាក្លៀកដែលជារូបមន្តចាស់បុរាណប្រើតាំងពីឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ន។ សាជូរដូនតា គឺជារូបមន្តធម្មជាតិ១០០% ផ្តោតសំខាន់លើការជួយឱ្យស្បែកក្លៀកស្អាត បំបាត់ក្លិន បំបាត់បញ្ហាបែកញើស និងជួយឱ្យស្បែកក្លៀកប្រែជា ស បន្តិចម្តងៗតាមធម្មជាតិ។

១ក្លងតម្លៃ២ម៉ឺនរៀលខ្មែរ ប្រើបាន២ទៅ៣ខែ ប្រើត្រឹម១០ទៅ១៥ថ្ងៃនឹងឃើញលទ្ធផលថាប្លែក ហើយអ្វីដែលសំខាន់ ទោះបីជាឈប់ប្រើក៏មិនប៉ះពាល់ មិនត្រលប់មកអាក្រក់លើសដើមដូចផលិតផលគីមីមួយចំនួននោះទេ។ ងាយស្រួលខ្លាំង ទាំងការដាក់តាមខ្លួន និងការប្រើប្រាស់ដោយសារម្សៅសាជូរដូនតាជាប្រភេទសាជូរដែលច្នៃរួចតាមក្បួនធម្មជាតិ។ ងូតទឹករួច ចាក់លើដៃបន្តិចលាបលើក្លៀក ដូចលាបម្សៅលើមុខអ៊ីចឹង គឺងាយស្រួលខ្លាំង។ មួយថ្ងៃ ត្រឹមតែ១ដង ២ដង ឬ៣ដងក៏បាន មិនប្រកាន់ពេលវេលា ប្រកាន់តិចច្រើននោះឡើយ។

ចុងក្រោយ Healthline ក៏បានណែនាំបន្ថែម ការបញ្ឈប់ការជក់បារីប្រសិនបើអាច, ស្លៀកពាក់ខោអាវរលុងៗកុំរឹបតឹងនៅក្លៀកខ្លាំងពេក និងសម្អាតអនាម័យក្លៀកឱ្យបានជាប្រចាំ។ តោះអ៊ីចឹងសាកអនុវត្តទាំងអស់គ្នាណា! ក្លៀកស្អាត ជឿជាក់ មិនមានផលរំខាន អាចសាកបានតាមវិធីងាយៗខាងលើនេះ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.9 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.6 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
74 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia