អាហារ
ក្បួនសម្រកគីឡូតាមចិត្ត! ចង់ស្រកប៉ុន្មានបានប៉ុណ្ណឹង ឱ្យតែអនុវត្តតាមការណែនាំត្រឹមត្រូវ
Thida Pet
March 5 2023
6.7 K views

មិនថ្វីនោះទេ ដែលមានគីឡូលើស ពីអ្វីដែលយើងចង់បាន កុំបាក់ទឹកចិត្ត ឱ្យតែមានការតាំងចិត្ត សម្រក ចង់សម្រកប៉ុន្មានគីឡូក៏បានដែរ គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ។ សម័យថ្មីនេះ​វិធីសាស្រ្តសម្រកគីឡូ គឺមានច្រើបរបៀប ហើយមនុស្សម្នាក់ៗ​ក៏មានវិធីសម្រកគីឡូ មិនដូចគ្នាដែរ ។ដូច្នេះហើយ បើចង់សម្រកគីឡូបានដូចចិត្តដឹងរឿងទាំងអស់នេះសិន។

១.ការធ្វើលំហាត់ប្រាណឱ្យត្រូវក្បួន៖

តាមលោកគ្រូ វិរៈ យុទ្ធ បាននិយាយថា “ការហាត់ប្រាណឱ្យបានល្អ យើងត្រូវហាត់សមខ្លួនជាមុនប្រហែល ១០នាទី ដើម្បីសម្រួលចលនារាងកាយ និងដុតជាតិខ្លាញ់ ដូចជា ដើរ រត់តិចៗ ពត់ខ្លួន... ។ ការហាត់នៅផ្ទះ យើងអាចខ្វះឧបករណ៍ តែយើងអាចយកទម្ងន់ខ្លួន ធ្វើជាលំហាត់ និងមានឧបករណ៍តិចតួច ហើយមានលំហាត់ប្រាណមួយទៀត គឺហាត់យូរហ្គា ដើម្បីសម្រកគីឡួ និងការពារឡើងគីឡូផងដែរ។” ហើយតាមលោកវេជ្ជបណ្ឌិត Eric Berg បាននិយាយថា “បើអ្នកមិនទាន់មានរាងកាយរឹងមាំទេ សូមអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណយឺតៗ និងតមអាហារ ដើម្បីសម្រកគីឡូរបស់អ្នកមានប្រសិទ្ធភាព។

២.ក្បូនទី២គឺរៀបចំរបបអាហារ រៀបចំពេលវេលាក្នុងការញ៉ាំអាហារ។ ការញ៉ាំអាហារដែលមានជាតិស្ករ និងជាតិម្សៅ នឹងធ្វើឱ្យបងប្អូនឡើងគីឡូ លើសខ្លាញ់លឿនបំផុត។ អាហារមានជាតិស្ករ មិនមែនមានតែនំផ្អែម បង្អែម ភេសជ្ជៈផ្អែម អាហាររសជាតិផ្អែម ប៉ុណ្ណោះទេ ប៉ុន្តែមានអាហារជុំវិញខ្លួនយើងជាច្រើន ដែលសម្បូរទៅដោយជាតិស្ករនិងម្សៅ។ អាហារទាំងនោះសម្បូរជាតិម្សៅនិងស្ករ ដូចជាបាយ គុយទាវ មី បាញ់សុង បាញ់ហយ លោតឆា មីឆា នំបុ័ង នំប៉ាវ នំកញ្ចប់ អាហារកែច្នៃជាដើម ទទួលទានច្រើនបូកគីឡូស្រឺតៗមិនដឹងខ្លួន បង្កើតខ្លាញ់អាក្រក់ ដុះក្បាលពោះ។

៣.របបអាហារ(IF)៖ នេះបើយោងតាមរយៈគេហទំព័រ healthline.com គឺជាក្បូនសម្រកគីឡូ ល្បីមួយនៅទូទាំងពិភពលោក ដែលធ្វើការតមអាហារអាហារ១៦ម៉ោង ឬ២៤ម៉ោងរយៈពេល២ដងក្នុង១សប្ដាហ៍។ វិធីក្នុងរបបអាហារនេះមាន2ដូចជា៖

-ក្បូន១៦/៨៖ ក្បូននេះគេអនុវិត្តន៍ដោយកំណត់ម៉ោង ក្នុងការញុំាអាហារប្រចាំថ្ងៃរ 8 ម៉ោង ដូចជាម៉ោង 1-9 យប់។ បន្ទាប់មកអ្នកតមអាហាររយៈពេល 16 ម៉ោងនៅចន្លោះនោះ។ ជាឧទាហរណ៍ប្រសិនបើអ្នកញុំាអាហារម៉ោង៥ល្ងាច ត្រូវតមអាហាររយៈពេល១៦ក្រោយចាំញុំាវិញ តែប្រភេទជាទឹកធម្មតា​អាចញុំាបាន។

-ក្បូន៥:២៖ វិធីនេះមានន័យថា១សប្ដាហ៍មាន៧ថ្ងៃ ៥ថ្ងៃអ្នកអាចញុំាអាហារជាធម្មតា តាមចិត្ត តែ រយៈពេល២ថ្ងៃទៀត អ្នកត្រូវកំណត់ របបអាហារត្រឹមតែ៥០០-៦០០កាឡូរីប៉ុណ្ណោះ គឺ(៥ថ្ងៃញុំា ២ថ្ងៃតម)។

ជារួមមក បញ្ហាឡើងគីឡូ ហើយចង់សម្រកគ្មានអ្វីពិបាកសោះឡើយ ឱ្យតែអ្នកចង់ពិតមែន គ្មានអ្វីដែលមិនអាចធ្វើបានទេ តែត្រូវរកវិធីសម្រកណា ដែលត្រឹមត្រូវ សម្រកតាមរាងកាយនិងទម្ងន់របស់ខ្លួន កុំព្យាយាមធ្វើតាមគេ ព្រោះ រាងកាយម្នាក់ៗផ្សេងៗគ្នា៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.1 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
865 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
509 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
202 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
63 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia