ជំងឺ
បើរាងកាយអ្នកខ្វះវីតាមីនមួយប្រភេទនេះ នឹងអាចប្រឈមជំងឺតូចធំច្រើនប្រភេទ
Phoak Mary
April 19 2022
293 views

វីតាមីន C គឺជាវីតាមីនរលាយក្នុងទឹក និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកែលម្អស្បែករបស់អ្នក និងរក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យមានសុខភាពល្អ ថែមទាំងអាចជួយបង្ការជំងឺកាចៗមួយចំនួនបានផងដែរ។ វីតាមីនមួយប្រភេទនេះក៏ត្រូវបានគេបង្ហាញថាមានអត្ថប្រយោជន៍សម្រាប់កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃដូចជាមហារីក atherosclerosis ជំងឺទឹកនោមផ្អែម ជំងឺសរសៃប្រសាទ បានផងដែរ។យោងទៅតាម​ ប្រសាសន៍របស់វេជ្ជបណ្ឌិត Mareiniss ក្នុងគេហទំព័រ eatthisបានឱ្យដឹងថាវីតាមីនស៊ីអាចជួយ៖

១. អាចជួយឱ្យរាងកាយរបស់អ្នកជាសះស្បើយ ៖ "វីតាមីន C គឺជាសមាសធាតុសំខាន់អាចជួសជុលនិងធ្វើឱ្យជាលិកាភ្ជាប់គ្នាបានល្អវិញ ជាពិសេសអាចជួយក្នុងការព្យាបាលមុខរបួស" ។

២. មានថាមពលប្រឆាំងអុកស៊ីតកម្ម ៖ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម មានន័យថា ពួកគេអាចជួយការពារការបំផ្លាញកោសិកាដែលបណ្ដាលមកពីមូលហេតុផ្សេងៗដែលអ្នកមានទម្លាប់ខុសរាល់ថ្ងៃ។

៣.វីតាមីន C អាចជំរុញការផលិតខូឡាជេនរបស់អ្នក ៖ វីតាមីន C "ត្រូវបានទាមទារសម្រាប់ការសំយោគកូឡាជែន"។ នេះ​ជា​មូលហេតុ​ដែល​វា​ជា​សារធាតុ​ផ្សំ​សំខាន់​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ជាច្រើន​មុខ។

៤.អាចជួយការពារការកើតជំងឺមហារីក ៖ វីតាមីន C អាចជួយការពារជំងឺមហារីកបាន។ ពួកគេបានបង្ហាញឱ្យដឹងថា "ការសិក្សាលើករណីភាគច្រើនបានរកឃើញ​ទំនាក់ទំនង រវាងការទទួលទានវីតាមីន C ដែលមានក្នុងរបបអាហារ អាចបង្ការជំងឺហារីកសួត សុដន់ ពោះវៀនធំ ក្រពះ មាត់​ ឬបំពង់ក និងបំពង់អាហារ"។

៥.​អាចជួយពង្រឹងសុខភាពបេះដូង ៖ ការសិក្សាដ៏ធំបំផុតមួយ ដែលពាក់ព័ន្ធនឹងស្ត្រីជាង ៨៥ ០០០នាក់ បានរកឃើញថា ការទទួលទានវីតាមីន C ទាំងក្នុងទម្រង់របបអាហារ និងអាហារបំប៉នបានកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងល្អ

៦.ជួយការពារភ្នែកពីការបាត់បង់គំហើញ ៖ វីតាមីន C អាចព្យាបាលជំងឺភ្នែកឡើងបាយដែលទាក់ទងនឹងអាយុ និងជំងឺភ្នែកឡើងបាយ ដែលបណ្ដាលមកពី ការបាត់បង់ការមើលឃើញនៅពេលវ័យកាន់តែចាស់។

៧.​ការពារជំងឺក្រិនសរសៃឈាម ៖ សញ្ញានៃ scurvy​អាចលេចឡើងក្នុងរយៈពេលមួយខែនៃកង្វះវីតាមីន C ។ មានរោគសញ្ញាដំបូងមានដូចជា អស់កម្លាំង ល្ហិតល្ហៃ និងការរលាកពិសេសចំពោះអ្នកហាត់ប្រាណនិងមានសញ្ញានៃការបាក់ទឹកចិត្ត និងហើមអញ្ចាញធ្មេញ ។

រាល់វីតាមីនគឺសំខាន់ណាស់សម្រាប់រាងកាយ និងសារធាតុចិញ្ចឹមផ្សេងៗដែលមានក្នុងអាហារ ហេតុនេះបងប្អូនត្រូវមានទម្លាប់ញុំាបន្លែផ្លែឈើត្រីសាច់ ស្រស់ៗល្អ ហើយសម្បូរជីវជាតិនោះទើបអាចការពារនិងទ្រទ្រង់រាងកាយយើងបានល្អ។បន្ថែមពីនេះបងប្អូនក៏ត្រូវទទួលយកនូវវីតាមីនឬសារធាតុចិញ្ចឹមនីមួយៗក្នុងបរិមាណសមល្មមផងដែរបើច្រើនពេកក៏មិនល្អដល់សរីរាង្គផងដែរ។

អត្ថបទដោយ៖ ជុជ ណាឃីម

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia