ជំងឺ
ប្រញាប់ពិនិត្យ! រោគសញ្ញា៦ នៃស្ត្រីមានស្បូនញែកជា២ ធ្វើឱ្យពិបាកក្នុងការមានកូន ឬសម្រាលកូនមិនគ្រប់ខែ
Pheakdey Pao
August 26 2022
428 views

មនុស្សស្រីមានស្បូន២ (Double uterus/ Uterine Didelphys) គឺជាភាពមិនប្រក្រតីពីកំណើតដ៏កម្រមួយរបស់ស្ត្រី ដែលមានទម្រង់ស្បូនញែកចេញជា២។ លក្ខណៈស្បូនញែកចេញជា២នេះមានច្រើនករណីដោយមានករណីខ្លះញែកតិច ញែកខ្លាំង និងញែកដាច់ចេញពីគ្នាតែម្តង។ ជាឧទាហរណ៍៖ ករណីជញ្ជាំងស្តើងនៃជាលិកាញែកនោះរត់ចុះតាមប្រវែងទ្វារមាស បែងចែកឱ្យស្បូនមានជារន្ធពីរដាច់ដោយឡែកពីគ្នា និងករណីស្បូនទាំង២អាចមានមាត់ស្បូន១បើក និងមួយទៀតបិទ។ (នេះបើយោងទៅតាមប្រភពចេញផ្សាយ mayclinic)

ចំពោះរោគសញ្ញាស្ត្រីដែលមានស្បូនញែកចេញជា២ នេះ ភាគច្រើនមិនបង្ករោគអាការធ្វើទុក្ខអ្វីដល់សុខភាពទេ ក៏ប៉ុន្តែគេអាចពិនិត្យដឹងថាមានបញ្ហាស្បូនញែកចេញជា២ ក្នុងអំឡុងពេលពិនិត្យអាងត្រគាកជាទៀងទាត់ អំឡុងពេលពិនិត្យសុខភាពផ្លូវពេទ្យ និងពេលពិនិត្យសុខភាព ដើម្បីកំណត់ពីមូលហេតុនៃការរលូតកូនម្តងហើយម្តងទៀត។ ដោយឡែក ចំពោះករណីទម្រង់ស្បូនញែកចេញជា២ខ្លះ អាចបង្កជាអាការគួរឱ្យកត់សម្គាល់រួមមាន៖

១. ឈឺចាប់អំឡុងពេលរួមភេទ

២. ចុករមួល ឈឺចាប់មុន និងអំឡុងពេលមករដូវ

៣. ការហូរឈាមខ្លាំងអំឡុងពេលមានរដូវ

៤. នៅតែមានឈាមរដូវហូរប្រលាក់ឈាមនៅពេលប្រើ tampon (Tampon សំឡីអនាម័យដែលគេផលិតឡើងសម្រាប់ដាក់ចូលទ្វារមាសស្រូបឈាមរដូវ) ដោយសារតែបានប្រើដាក់ចូលទៅក្នុងស្បូនតែមួយចំហៀង មិនបានដាក់ចូលមួយចំហៀង

៥. ការរលូតកូនញឹកញាប់ (ពិបាកនៅក្នុងការមានផ្ទៃពោះ)

៦. សម្រាលកូនមិនគ្រប់ខែ...។

គូសបញ្ជាក់បន្ថែមផងដែរថា សម្រាប់ស្ត្រីមានស្បូនញែកជា២អាចមានលទ្ធភាពក្នុងការពពោះ និងសម្រាលបានដូចស្ត្រីទូទៅ ក៏ប៉ុន្តែស្ថានភាពស្បូនបែបនេះ គឺបង្កើនហានិភ័យខ្ពស់នៃការរលូតកូន និងបញ្ហាសម្រាលកូនមិនគ្រប់ខែ។ បន្ថែមជាមួយគ្នានេះទៀតសោត អ្នកដែលមានបញ្ហាស្បូនញែកជា២ខ្លះអាចនឹងត្រូវប្រឈមមុខនឹងការគ្មានកូន និងមានបញ្ហាតម្រងនោម។

តើបញ្ហាស្បូនញែកជា២អាចព្យាបាលបានដែរទេ? ចំពោះអ្នកផ្តល់សេវាថែទាំសុខភាពភាគច្រើន គេមិនណែនាំឱ្យព្យាបាលស្បូនពីរដងទេ ព្រោះវាជាករណីមានពីធម្មជាតិមក។ លុះត្រាតែអ្នកមានបញ្ហានេះ ជួបប្រទះរោគសញ្ញាដូចជាការបាត់បង់គភ៌ម្តងហើយម្តងទៀត ពីព្រោះថាប្រសិនណាបើធ្វើការ​វះកាត់​ ​ស្បូនមួយផ្នែក ​អាច​ធ្វើ​ឱ្យ​ស្បូន​នៅ​សល់​​ចុះខ្សោយ។

ក្នុងលក្ខខណ្ឌថែរក្សាសុខភាពចំពោះអ្នកមានបញ្ហាស្បូន២នេះត្រូវ៖

- ទៅពិនិត្យសុខភាពស្បូនឱ្យបានទៀងទាត់ ជាពិសេសអំឡុងពេលមានផ្ទៃពោះ

- ទទួលទាននូវរបបអាហារដែលសម្បូរទៅដោយសារចិញ្ចឹម និងវីតាមីនផ្សេងៗរួមមាន បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និងគ្រាប់ធញ្ញចាតិ...។

- លាងសម្អាត និងអនាម័យប្រដាប់បន្តពូជឱ្យបានល្អ ចៀសវាងការបង្ករោគបាក់តេរី

- ប្រសិនជួបបញ្ហាសុខភាពណាមួយមិនប្រក្រតីទាក់ទងទៅនឹងបញ្ហាស្បូនត្រូវតែប្រញាប់ទៅពិនិត្យជាមួយពេទ្យជំនាញជាបន្ទាន់...៕

Uterine Didelphys in a Pregnant Mother

Congenital uterine anomalies: MedlinePlus Medical Encyclopedia Image

path - uterus Flashcards | Quizlet

ប្រភពបន្ថែម៖ clevelandclinic

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
17.6 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
12.3 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
10.1 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
10 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
9.2 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
7.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានDecember 18 2025
សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
#ជំងឺDecember 18 2025
ប្រយ័ត្នផង! អ្នកចូលចិត្តលេងទូរស័ព្ទយប់ៗជ្រៅ អាចប្រឈមនឹងជំងឺកាចសាហាវទាំងនេះ
#ព័ត៌មានDecember 18 2025
បងប្អួនមានសាច់ញាតិនៅក្រៅប្រទេស សូមធ្វើដំណើររំលងប្រទេសថៃ កុំឱ្យជួបបញ្ហាធំទាំង ៤នេះ
#ជំងឺDecember 18 2025
កុំបណ្ដោយខ្លួន! គេងមិនលក់ជាប្រចាំអាចធ្វើឱ្យអ្នកមានជំងឺ ៤ នេះ
#ព័ត៌មានDecember 17 2025
អាជ្ញាធរភ្នំពេញដាក់បម្រាមមិនឱ្យប្រើប្រាស់ដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្រ្ត ១នេះដាច់ខាត
#គំនិតរកស៊ីDecember 17 2025
មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia