ជំងឺ
កុំបណ្ដោយខ្លួន! គេងមិនលក់ជាប្រចាំអាចធ្វើឱ្យអ្នកមានជំងឺ ៤ នេះ
Pov Saru
December 18 2025
273 views

ការគេងមិនលក់ ជាបញ្ហាមួយដែលមនុស្សជាច្រើនបានជួបប្រទះតែពួកគេមិនសូវជាយកចិត្តដាក់ទេព្រោះគិតថាជារឿងធម្មតា តែការពិតបញ្ហានេះអាចបំផ្លាញសុខភាពរបស់អ្នកយ៉ាងស្ងៀមស្ងាត់បន្តិចម្ដងៗបើមិនរកដំណោះស្រាយ។ យោងតាមគេហរទំព័រ The Health Site មានបញ្ហាជាច្រើនដែលអ្នកអាចនឹងប្រឈមបើនៅបន្តគេងមិនលក់ហើយមិនយកចិត្តទុកដាក់៖ 

១. អស់កម្លាំង គ្មានថាមពល៖ អាការៈបែបនេះខ្ញុំជឿថាមានមនុស្សច្រើនហើយដែលបានជួបប្រទះនៅពេលយប់មិនបានគេង ឬគេងភ្ញាក់ៗគេងមិនស្ងប់ ព្រឹកឡើងប្រាកដណាស់ថាអ្នកនឹងគ្មានកម្លាំងកំហែង ល្ហិតល្ហៃ ហើយជៀសមិនផុតអ្នកនឹងរករបស់ជំនួយគឺកាហ្វេ។ សម្រាប់អ្នកផឹកសមល្មមមិនជាបញ្ហាអ្វីទេ តែបើផឹកច្រើនអាចបង្កើនហានិភ័យដូចជា ឈឺក្បាលប្រកាំង ចង់ក្អួត ចង្វាក់បេះដូងលោតញាប់ ហើយអាចបន្ថែមបន្ទុកធ្វើឱ្យអ្នកកាន់តែគេងលែងលក់នៅពេលយប់។ 

២. ពិបាកផ្ចង់អារម្មណ៍ និងការចងចាំមិនល្អ៖ ការគេងបានរួមចំណែកខ្លាំងណាស់ដល់មុខងារខួរក្បាល ជាពិសេសការចងចាំ និងការផ្តោតអារម្មណ៍។ ការគេងមិនលក់អាចរំខានដល់ដំណើរការនៃការរក្សាទុកព័ត៌មាននៅក្នុងខួរក្បាល។ ចំពោះអ្នកដែលមានបញ្ហាក្នុងការគេង នឹងបាត់បង់អារម្មណ៍ក្នុងការធ្វើកិច្ចការផ្សេងៗ ការចងចាំរបស់ពួកគេនឹងចុះខ្សោយ ហើយមានការឆ្លើយតបយឺត។ បើបញ្ហានេះនៅតែបន្តពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេលវែងវាអាចមានផលប៉ះពាល់ដល់ការអនុវត្តការងារ សមត្ថភាពរៀនសូត្រ និងការសម្រេចចិត្តលើការងារសំខាន់ៗជាច្រើនទៀត។ 

៣. ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ការគេងត្រូវបានគេដឹងថាបានរួមចំណែកខ្លាំងជួយដល់ប្រព័ន្ធភាពសុំាក្នុងរាងកាយក្នុងការប្រយុទ្ធប្រឆាំងពីការឆ្លងមេរោគ និងរក្សារាងកាយឱ្យមានសុខភាពល្អ។ ការគេងមិនគ្រប់គ្រាន់លុបបំបាត់ការបង្កើតកោសិកាភាពស៊ាំ និងអង្គបដិប្រាណ។ នេះបង្ហាញថាអ្នកមានទម្លាប់គេងមិនលក់នឹងឈឺញឹកញាប់ជាងមុន ធ្វើឱ្យពួកគេមិនស្រួលខ្លួនជាប្រចាំ ហើយអស់កម្លាំងជារឿយៗ។ យូរៗទៅ ភាពស៊ាំចុះខ្សោយអាចធ្វើឱ្យងាយឆ្លងមេរោគ មានបញ្ហាសុខភាពរយៈពេលវែង។ 

៤. ការប្រែប្រួលអារម្មណ៍ និងបញ្ហាសុខភាពផ្លូវចិត្ត៖ ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែជាបញ្ហាមួយទាក់ទងនឹងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់អារម្មណ៍ផងដែរ។ បើអ្នកគេងមិនលក់ជាប្រចាំអាចបណ្តាលឱ្យមានអារម្មណ៍ឆាប់ខឹង  ថប់បារម្ភ និងខ្វះការលើកទឹកចិត្ត។ យូរៗទៅ រំខានដល់ដំណេកជាទម្លាប់ អាចក្លាយជាកត្តាហានិភ័យនៃជំងឺបាក់ទឹកចិត្ត និងជំងឺទាក់ទងនឹងភាពតានតឹង៕

អត្ថបទដោយ៖ សារួ

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 169

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
17.2 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.6 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
10 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9.9 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
7.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានDecember 18 2025
សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
#ជំងឺDecember 18 2025
ប្រយ័ត្នផង! អ្នកចូលចិត្តលេងទូរស័ព្ទយប់ៗជ្រៅ អាចប្រឈមនឹងជំងឺកាចសាហាវទាំងនេះ
#ព័ត៌មានDecember 18 2025
បងប្អួនមានសាច់ញាតិនៅក្រៅប្រទេស សូមធ្វើដំណើររំលងប្រទេសថៃ កុំឱ្យជួបបញ្ហាធំទាំង ៤នេះ
#ជំងឺDecember 18 2025
កុំបណ្ដោយខ្លួន! គេងមិនលក់ជាប្រចាំអាចធ្វើឱ្យអ្នកមានជំងឺ ៤ នេះ
#ព័ត៌មានDecember 17 2025
អាជ្ញាធរភ្នំពេញដាក់បម្រាមមិនឱ្យប្រើប្រាស់ដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្រ្ត ១នេះដាច់ខាត
#គំនិតរកស៊ីDecember 17 2025
មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia