នៅមន្ទីរពេទ្យចក្រភពអង្គគ្លេសមានគម្រាងធ្វើការសាកល្បងនូវថ្នាំថ្មីចំនួន ៥ ប្រភេទ ដែលនៅក្នុងមន្ទីរពេទ្យចំនួន ៣០ កន្លែងទូទទាំងប្រទេសដើម្បីស្វែងយល់ពីការព្យាយាបាលសម្រាប់វីវុរស Covid 19 នេះ។ ហើយអ្នកវិទ្យាសាស្រ្តអង្គគ្លេស កំពុងស្វែងរកអ្នកជំងឺរាប់រាយនាក់សម្រាប់ធ្វើការពិសោធន៍ថ្នាំនេះដោយការស្មាក់ចិត្ត។
លោក Tom Wilkinson សាស្រ្តាចារ្យថ្នាំផ្លូវដង្ហើម និងជាអ្នកពិគ្រោះយោបល់ នៅមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្រ្ត NIHR លោកបាននិយាយថា មានអ្នកជំងឺមួយចំនួនតូចដែលបានចុះឈ្មោះចូររួមការពិសោធន៍ថ្នាំនេះ ហើយអ្នកឆ្លងវីរុសនេះមានការថយចុះនៅប្រទេសអង្គគ្លេស។ ទាំងនេះជាការសិក្សាតូច តែវាផ្តល់ជូននូវលទ្ធផលយ៉ាងរហ័ស។
តាមសែត The Guardian បានរាយរណ៍នៅថ្ងៃនេះថា ក្នុងចំណោមថ្នាំដែលគេត្រូវធ្វើការពិចារណា គឺថ្នាំ Heparin ដែលធ្វើឲ្យឈាមកកដូចជាថ្នាំប្រឆាំងនឹងរលាក Medi3506 ។ ហើយវេជ្ជបណ្ឌិតជាច្រើន កំពុងតែធ្វើការសិក្សាថ្មីត្រូវបានដឹកកនាំដោយវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវសុខភាព (NIHR) និងការច្នៃប្រឌិតចក្រភពអង្គគ្លេសនឹងធ្វើឡើងនៅទីក្រុងឡុង ក្នុងមន្ទីរពេទ្យ Manchester និង Leeds ។
បើការសាកល្បងនេះមានភាពជោគជ័យ ក្រុមវេជ្ជបណ្ឌិតនឹងឈានទៅរកកម្មវិធីសា្រវជ្រាវនៅដំណាក់កាលក្រោយដែលត្រូវគ្រប់គ្រងដោយសាកលវិទ្យាល័យ Oxford៕
ប្រភពៈ The sun
ប្រែសម្រួលដោយ៖ ទ្រ សុភាព