១.មន្ទីរពេទ្យ BNH
មន្តីរពេទ្យ BNH Hospital ជាមន្ទីរពេទ្យលំដាក់ទីមួយក្នុងប្រទេសថៃក្នុងការព្យាបាលជំងឺ ហើយត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យឯកជនមានស្តងដារអន្តរជាតិដំបូងគេ។ ជាមន្ទីរពេទ្យមានគុណភាពក្នុងការផ្តល់សេវាកម្ម ដែលធ្វើឱ្យអ្នកជំងឺមានព្យាបាលទីនេះ មានភាព់ក្តៅ ដូចជាផ្ទះទី ២ របស់ខ្លួនចឹង។ ហើយមន្ទីរពេទ្យនេះបានផ្តល់សេវាកម្មផ្នែកវេជ្ជសាស្រ្តល្អបំផុតអស់រយៈពេល ១២០ ឆ្នាំមកហើយ។
មន្ទីរពេទ្យនេះមានមានការប្រឹងប្រែងប្រកបដោយមនុស្សធម៍ និងកិច្ចកការសហគមន៍។ ឧទាហរណ៍ដូចជាព្រឹត្តិការណ៍សប្បុរសធម៌ Bed Push ជាព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ពេញនិយមមួយក្នុងចំណោមសហគមន៍ជនបរទេសនៅបាងកក។ ហើយមន្តីរពេទ្យ BNH Hospital មានជំនាញឯកទេសលើផ្នែកវេជ្ជសាស្រ្ត សុខភាពស្រ្តី ជាមួយការសំរាលកូន ឆ្អឹងខ្នង ការព្យាបាលតាមវេជ្ជសាស្ត្រ និងរំលាយអាហារ cardio ។ សម្រាប់ការសាកសួរសូមទាក់ទង ipc@bnh.co.th ។
២.មន្ទីរពេទ្យអន្តរជាតិ Bumrungrad
មន្ទីរពេទ្យនេះមានបុគ្គលិកច្រើនជាង ៤,៨០០ នាក់ រួមមានគ្រូពេទ្យ និងពេទ្យធ្មេញ ១២០០ នាក់ ហើតមានគិលានុបដ្ឋាយិកា ៩០០ នាក់។ មន្ទីរពេទ្យបំរុងរ៉ាត់ជាមន្ទីរពេទ្យដំបូងគេនៅអាស៊ីដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការចម្រុះអន្តរជាតិ (JCI) ដែលជាសមាជិកនៃគណៈកម្មការចម្រុះដែលជាអ្នកដឹកនាំក្នុងការទទួលស្គាល់សុខភាព។ ជាមន្ទីរពេទ្យមាននីតិវិធីវះកាត់អនាម័យបានល្អ និងការប្រើថ្នាំសន្លប់រហូតដល់មានជាអត្តសញ្ញាណប័ណ្ណរបស់បុគ្គលិកពេទ្យ និងមានគោលនយោបាយសុខភាពច្បាសល់។ ត្រូវបានទទួលស្គាល់ជាលើកដំបូងនៅឆ្នាំ ២០០២ ដោយ JCI, Bumrungrad ត្រូវបានទទួលស្គាល់ជាថ្មីចំនួន ៥ ដងជាប់ៗគ្នាចាប់តាំងពីពេលនោះមក។
មន្ទីរពេទ្យនេះមានគ្រែចំនួន ៥៨០ ហើយបានបន្ថែមចំនួន ៦៣ គ្រែទៀតនៅក្នុង IIC ។ Bumrungrad គ្រោងនឹងបន្ថែមគ្រែចំនួន ២៤ បន្ថែមទៀតនៅត្រឹមឆ្នាំ ២០២២ ខាងមុខ។ មជ្ឈមណ្ឌលជំនាញក្នុងមន្ទីរពេទ្យនេះ មានគ្លីនិចចំនួន ៤៧ និងមានវេជ្ជបណ្ធិតជាង ១.២០០ នាក់ជាអ្នកតំណាងឯកទេសស្ទើរតែទាំងអស់។ មានវេជ្ជសាស្ត្រពេទ្យធ្មេញទូទៅ អ្នកជំនាញការធ្វើរោគវិនិច្ឆ័យ និងវិធីព្យាបាលឱ្យជឿនលឿនជាសេវាកម្មវះកាត់ការយកចិត្តទុកដាក់ និងការស្តារនីតិសម្បទាមាន។
នៅក្នុងឆ្នាំ ២០១៨ មន្ទីរពេទ្យបានព្យាបាលអ្នកជំងឺជាង ១,១ លាននាក់ជារៀងរាល់ឆ្នាំ និងមានការកើនឡើងជាខ្លាំង និងមានអ្នកជំងងឺអន្តរជាតិជាង ៥២០.០០០ នាក់មកពីជាង ១៩០ ប្រទេសផ្សេងៗគ្នា។ គិតត្រឹមឆ្នាំ ២០១៩ ទីក្រុង Bumrungrad មានការិយាល័យបញ្ជូនចំនួន ២៣ នៅទូទាំងពិភពលោក។ នៅក្នុងមន្ទីរពេទ្យគ្រប់គ្រងព័ត៌មានអ្នកជំងឺដោយប្រើប្រាស់ប្រព័ន្ធព័ត៌មាន មន្ទីរពេទ្យរួមបញ្ចូលគ្នាដែលប្រើកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច និងប្រព័ន្ធវិទ្យុឌីជីថល។
៣. មន្ទីរពេទ្យ Samitivej Sukhumvit
មន្ទីរពេទ្យ Samitivej Sukhumvit គឺជាកន្លែងដែលទទួលបានពានរង្វាន់នៅក្នុងទីក្រុងបាងកកប្រទេសថៃដែលផ្តល់សេវាថែទាំសុខភាពស្តង់ដារអន្តរជាតិជាមួយនឹងការទទួលស្គាល់ JCI និងអង្គការសុខភាពពិភពលោក (WHO) ។ ក្នុងឆ្នាំ ១៩៩៩ វាជាមន្ទីរពេទ្យដំបូងគេនៅប្រទេសថៃដែលទទួលបានឋានៈជាមន្ទីរពេទ្យមិត្តភាព និងទារក។ នៅមន្ទីរពេទ្យ Samitivej Sukhumvit មានចក្ខុវិស័យថា ការផ្តល់នូវគុណភាពខ្ពស់បំផុតសំរាប់អតិថិជនរបស់យើង។ មន្ទីរពេទ្យនេះមានគ្រៃចំនួន ២៧០ និងមានបន្ទប់ពិនិត្យចំនួន ៨៧ ហើយមានអ្នកថែទាំជាង ១.២០០នាក់។
មានក្រុមអ្នកថែទាំ និងអ្នកជំនាញប្រើឧបករណ៍វេជ្ជសាស្ដ្រទំនើប ៗ ជាច្រើន បានរាប់ពីធ្វើការវះកាត់ដែលមានភាពស្មុគស្មាញ តាំងពីការវះកាត់បេះដូង រហូតដល់ការប្តូរថ្លើម។ មន្ទីរពេទ្យនេះផ្តល់ជូននូវបច្ចេកវិទ្យា និងកន្លែងទំនើបបំផុតនៃសិល្បៈ៕
ប្រភពៈ blog.lumahealth ,Wikipedia , samitivejhospitals
ប្រែសម្រួលដោយ៖ទ្រ សុភាព