ប្រធានាធិបតីរុស្ស៊ី លោក Vladimir putin ជាអ្នកមាននអំណាចធំម្នាក់របស់ពិភណលោក និងជាមានទ្រព្យសម្បត្តិច្រើនជាងបំផុត មានចំនួន ២០០ពាន់លានដុល្លារ នេះយាងតាមលោក Bill Browder ជាអ្នកនិពន្ធ និងជាអតីតអ្នកគ្រប់គ្រងមូលនិធិមួយនៅក្នុងប្រទេសរុស្ស៊ី។ ពេលនេះគាត់មានអាយុ ៦៨ ឆ្នាំ តែសុខភាពរបស់គាតនៅតែល្អ។ នៅខាងក្រោមនេះជាទម្លាប់របស់គាត់ធ្វើជាប្រចាំថ្ងៃ។
១. ប្រធានាធិបតីរុស្ស៊ី លោក Vladimir putin តែងក្រោកពីប្រលឹម តែញ្ញុំាំអាហារពេលព្រឹករបស់គាត់ នៅពេលថ្ងៃត្រង់។ តាមសារព័ត៌មាន Newsweek បានរាយការណ៍ថា គ្រឿងផ្សំធ្វើអាហារទាំងអស់ឲ្យ លោក ពូទីន ត្រូវបញ្ជូនមកពីកសិដ្ឋាន លោក Kirill ជាមេដឹកនាំសាសនារបស់ប្រទេសរុស្ស៊ីម្នាក់។ ទោះបីលោក ពូទីន ទៅប្រទេសណា តែងមានចុងភៅផ្ទាល់ខ្លួនទៅជាមួយ។ នៅពេលគាត់ហូបអាហាររួច គាត់នឹងផឹកការហ្វេ ពិសេសលោក ពូទីន ចូលចិត្តការ៉េម Pistachio និងលោក ពូទីន មិនពិសារគ្រឿងស្រវឹងទេ។
២. ពេលគាត់សម្រាក់រួចហើយ ដល់ពេលគាត់ធ្វើលំហាត់ប្រាណម្តង។ តាមសារព័ត៌មាន Newsweek បានរាយការណ៍ថា លោក ពូទីន ចំណាយពេលវេលាហែលទឹកប្រហែលជា ២ ម៉ោង។ ពេលគាត់ចំណាយពេលក្នុងទឹកនោះ ធ្វើឲ្យគាត់មានការពិចារណាបានច្រើនពីប្រទេសរុស្ស៊ី។ បន្ទាប់ពីគាត់បានហែលទឹករួច លោក ពូទីន ចាប់ផ្តើមលើកទម្ងន់នៅកន្លែងហាត់ប្រាណរបស់គាត់ និងហាត់តៃក្វាន់ដូ ហើយគាត់ជាម្ចាស់ខ្សែក្រវ៉ាតខ្មៅផងដែរ។ មានពេលខ្លះ លោក ពូទីន ចំណាយពេល ជិះសេះ និងបរបាញ់សត្វ។ រៀងរាល់ពីរ បីសប្តាហ៍ លោក ពូទីន តែងទៅលេង វាយកូនគោលលើទឹកកក។
៣. ចំពោះការងាររបស់លោក ពូទីន ពេលគាត់ទៅធ្វើការពេលរសៀល។ ពេលថ្ងៃលោក ពូទីន ធ្វើការរាងយឺត តែពេលយប់វិញ លោក ពូទីន ធ្វើការរបានច្រើន និងមានភាពមុតស្រួចបំផុត៕
ប្រភពៈ businessinsider
ប្រែសម្រួលដោយ៖ទ្រ សុភាព