ចិត្តសាស្ត្រ
គ្រាន់តែយល់ ២ចំណុចនេះ អ្នកប្រើជីវិតលែងឈឺចិត្ត លែងខ្លាចគេមើលងាយហើយ
Tror Sopheap
September 12 2024
161 views

ពេលអ្នករស់នៅក្នុងការភ័យខ្លាច ចិត្តគំនិតអ្នកគ្មានសេរីភាពនោះទេ។ ព្រោះតែវាជាប់ទ្រុងក្នុងការភ័យខ្លាចដោយសារការមើលងាយរបស់អ្នកដទៃ។ រឿងទីមួយអ្នកគួរធ្វើឱ្យចិត្តមានសេរីភាព កុំខ្វល់ច្រើនពីសម្តីគេមើលងាយអ្នក ពេលខ្លះគេនិយាយចោលសោះ ឬមួយវាគ្រាន់តែជាចេតនាឱ្យអ្នកឈឺចាប់ បើអ្នកឈឺចាប់តាមសម្តីគេមែននោះ គេនឹងសប្បាយ។ មិនត្រឹមតែប៉ុណ្ណោះទេ! គេនឹងលួចសើចអ្នកថែមទៀត។

ដូចនេះ អ្នកកុំខ្វល់ច្រើនពេកសម្តីបង្កការឈឺចាប់ដល់បេះដូងរបស់អ្នក។ ចូរអ្នកខ្វាយខ្វល់ពីខ្លួនឯងថា ថ្ងៃនេះខ្លួនបានរីកចម្រើនអ្វី? ចំណែកធ្វើការវិញ មានលទ្ធផលអ្វីខ្លះ? ហើយចូលអ្នកចំណាយពេលមួយថ្ងៃ ១០នាទី គិតពីចំណុចខ្វះខាតរបស់អ្នក រួចកក់ត្រាពីចំណុចដែលខ្លួនអ្នកកែលម្អែ។ ពេលអ្នកផ្តោតការគិតពង្រីកខ្លួន ពង្រឹងសមត្ថភាពបែបនេះ សម្តីអ្នកដទៃគ្រាន់តែជាផ្សែងគ្មានឥទ្ធិពលមកលើចិត្តអ្នកទេ។ គ្រាន់តែអ្នកគិតថា មនុស្សនៅក្នុងសង្គមនេះ ចូលនិយាយច្រើនជាងធ្វើ ហើយពេលខ្លះគេនិយាយមើលងាយអ្នក គ្រាន់តែគេឃើញមួយជ្រុងនៃជីវិតអ្នកតែប៉ុណ្ណោះ។

បើពួកគេធ្វើច្រើនមែន គេនឹងយល់ថា មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចខ្សោយ ឬមានកំហុស ពេលគេយល់ឃើញបែបនេះ សម្តីមើលងាយក្នុងចិត្តគេលែងមានទៀតហើយ គេមានគំនិតបែបស្ថាបនា បែបលើកទឹកចិត្ត និងជួយថែមទៀត។ ដូចនេះ អ្នកកុំខ្វល់សម្តីអ្នកដទៃច្រើន ចូរអ្នកខ្វល់ពីការងារ បន្តផ្តោតលើលទ្ធផល ដើម្បីផ្លាស់ប្តូរអនាគតឱ្យប្រសើរឡើងជានិច្ច។ ចិត្តរឹងមាំពេលអ្នកបន្តបណ្តុះសមត្ថភាព មិនបោះបង់ក្តីស្រមៃ មិនមែនអង្គុយពិបាកចិត្តជាមួយសម្តីអ្នកដទៃនោះទេ។ អនាគតនិងការខំប្រឹងរបស់អ្នក វាពិតជាមានតម្លៃជាងសម្តីមើលងាយគេឆ្ងាយណាស់។

២. មនុស្សមើលឃើញពីភាពជោគជ័យរបស់អ្នក តែពួកគេមិនងាយមើលមិនឃើញពីតម្លៃការប្រឹងប្រែរបស់អ្នកទេ។ ពេលអ្នកជោគជ័យមិនខ្វះទេមនុស្សរាប់អានអ្នក ប៉ុន្តែពេលអ្នកធ្លាក់ខ្លួន ជាពេលអ្នកស្គាល់ពីខ្លួនឯង និងមនុស្សជុំវិញខ្លួនច្បាស់ដូចជាពន្លឺថ្ងៃ។ មនុស្សភាគច្រើនមើលឃើញពីភាពជោគជ័យរបស់លោក Elon Musk ជាម្ចាស់ក្រុមហ៊ុនធំៗ និងមានលុយរាប់ពាន់លានដុល្លារ តើពីក្រោយខ្នងគាត់ហែងឆ្លងកាត់រឿងអ្វីខ្លះ? គាត់ត្រូវបានគេដកចេញពីក្រុមហ៊ុន Zip2 បរាជ័យផលិតគ្រាប់រ៉ុតកែតអស់លុយរាប់លានដុល្លារ ជិតស្លាប់ព្រោះតែជំងឺគ្រុនឈាម...អ្នកឃើញទេ! ការឈឺចាប់ ការប្តូរជីវិត ការប្រឹងប្រែង និងបញ្ហារាប់មិនអស់របស់គាត់...កម្រមនុស្សឃើញណាស់!

បើគេមើលមិនឃើញតម្លៃរបស់អ្នក វាជារឿងធម្មតាទេ នៅក្នុងសង្គមនេះ។ ព្រោះតែមនុស្សយើងមួយភាគធំ។ កម្រមនុស្សលើកអ្នកខ្ពស់ជាងខ្លួនគេណាស់។ គេតែងតែមើលតម្លៃមិនស្មើគេនោះទេ។ ហើយពេលខ្លះ គេជ្រិញជោគជ័យរបស់អ្នកក្នុងចិត្តថែមទៀត ប៉ុន្តែមាត់គេនិយាយថា សូមអបអរផង... ខ្ញុំនិយាយនេះ មិនមែនឱ្យអ្នកស្អប់មនុស្សទេ។ គ្រាន់តែមានន័យថា គេឱ្យតម្លៃអ្នក ឬមួយគេមិនឱ្យតម្លៃអ្នក កុំទាមទារតម្លៃពីគេ គ្រាន់តែអ្នកដឹងថា ខ្លួនមានតម្លៃសម្រាប់ខ្លួនឯងបានហើយ រួចបន្តខំប្រឹងទៅមុខទៀត។ ពេលអ្នកគិតបែបនេះ វាធ្វើឱ្យចិត្តស្ងប់ មានថាមពលរស់ជាមួយខ្លួនឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2157

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
Tror Sopheap
September 17 2024
37 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
98 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
48 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
26 views

#ចិត្តសាស្ត្រ

៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
Tror Sopheap
September 16 2024
92 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
105 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
526 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
485 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
403 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
353 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
258 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
223 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 17 2024
កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
#កីឡាSeptember 17 2024
មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
#ចិត្តសាស្ត្រSeptember 17 2024
ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
#ព័ត៌មានSeptember 17 2024
បងប្អូន មុនចេញទៅណាមកណា ប្រុងប្រយ័ត្ន ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 16 2024
ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
#ចិត្តសាស្ត្រSeptember 16 2024
មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia