ជំងឺ
មុនយកកូន គួរពិនិត្យមើលអរម៉ូន១នេះសិន ថាលើសឬក៏ខ្វះ ដើម្បីការពារកូនកើតមកខ្សោយខួរក្បាល​មានបញ្ហាបេះដូង
Thida Pet
July 16 2024
2.4 K views

យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ភុំ ចាន់ថុន ឯកទេសវេជ្ជសាស្រ្តទូទៅ បានបកស្រាយឱ្យដឹងថា អរម៉ូនទីរ៉ូអ៊ីតគឺជាអរម៉ូនមួយប្រភេទដែលមានសារសំខាន់ខ្លាំងក្នុងរាងកាយរបស់មនុស្ស។ ហើយអរម៉ូននេះវាផលិតចេញពីក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញតូចមួយនៅលើបំពង់កផ្នែកខាងមុន។ ការផលិតអរម៉ូននេះគឺជាមាននាទីសំខាន់ជាច្រើន ដូចជាចូលរួមក្នុងការធ្វើមេតាប៉ូលីស ឱ្យសរីរាង្គ ផ្សេងៗបំពេញការងារតាមមុខងាររបស់វាតាមធម្មជាតិ បើសិនអរម៉ូននេះវាបញ្ចេញមកធម្មតា។

ជាក់ស្ដែង បើសិនស្រ្តីមានផ្ទៃពោះគាត់មានបញ្ហាអរម៉ូនទីរ៉ូអ៊ីត តើគាត់អាចនឹងប្រឈមប៉ះពាល់សុខភាពអ្វីខ្លះទាំងម្ដាយ រួមទាំងកូននៅក្នុងផ្ទៃ? លោកវេជ្ជបណ្ឌិត ក៏បានបកស្រាយបញ្ជាក់ឱ្យដឹងថា តាមរយៈបទពិសោធន៍របស់គាត់​សម្រាប់ស្រ្តីដែលគាត់ចាប់ផ្ដើមពពោះ គាត់មានបញ្ហាខ្វះឬក៏លើសអរម៉ូនទីរ៉ូអ៊ីតគាត់មិនសូវចាប់អារម្មណ៌ប៉ុន្មាននោះទេ ហើយកាលពីមិនទាន់មានផ្ទៃពោះគាត់ធ្លាប់មានប្រវិត្តិ រលាក ឬក៏ខ្វះអរម៉ូននេះស្រាប់ ហើយបើគាត់មិនបានព្យាបាលឱ្យបានទាន់ពេលវេលានោះទេ គឺអាចនឹងធ្វើប៉ះពាល់ដល់កូនរបស់គាត់ គឺកើតមកងាយនឹងខ្សោយបញ្ញាមិនសូវឆ្លាត មួយទៀតអាចកើតមកមានបញ្ហាបេះដូងតាំងពីកំណើត។

ចំពោះផលប៉ះពាល់ដល់ម្ដាយវិញ គឺអាចនឹងធ្វើឱ្យគាត់ងាយមានបម្រុងក្រឡាភ្លើង និងងាចនឹងឡើងគីឡូខ្លាំង  ឬក៏អាចមានបញ្ហាបេះដូងដូចកូនផងដែរ។ មួយវិញទៀតសម្រាប់ម៉ាក់ៗដែលលើសអរម៉ូនទីរ៉ូអ៊ីតនៅអំឡុងពពោះវិញ គឺអាចប៉ះពាល់លើផ្នែកដូចជា ម្ដាយងាយនឹងមានបញ្ហារលូតកូនក្នុងផ្ទៃ សម្រាលមុនកំណត់ ឡើងសម្ពាធឈាម បម្រុងក្រឡាភ្លើង​ អាចនឹងវង្វេងស្មារតី ឬក៏ប្រកាច់ក៏មានដែរ។

សរុបមកគឺគ្រោះថ្នាក់ខ្លាំងមែនទែនដល់សុខភាពរបស់ម្ដាយ រួមនឹងកូនក្នុងផ្ទៃ។

អាស្រ័យហេតុនេះហើយ តើដើម្បីការពារបញ្ហានេះ យើងត្រូវធ្វើបែបណា ដើម្បីដឹងថាលើសអរម៉ូន ឬក៏ខ្វះ?

ដូច្នេះហើយលោកវេជ្ជបណ្ឌិត ភុំ ចាន់ថុន គាត់បានចែករំលែកសញ្ញាខ្លះៗដែលអាចបញ្ជាក់ថាអ្នកអាចមានបញ្ហាខ្វះអរម៉ូនអំឡុងពេលពពោះអាចនឹងមានចេញសញ្ញាខ្លះៗដូចជា​ស្រ្តីឡើងគីឡូខ្លាំង បាក់ទឹកចិត្ត សកម្មភាពរបស់គាត់យឺត ទល់លាមក។ បើសម្រាប់រោគសញ្ញាលើសអរម៉ូនទីរ៉ូអ៊ីតវិញគាត់អាចមានរោគសញ្ញាដូចជា បេះដូងលោតញាប់ ញ័រដៃ បត់ជើងធំញឹកញាប់ រាក ឆេវឆាវ ឆាប់ខឹង។​ក៏ប៉ុន្ដែស្រ្តីមួយចំនួនមិនមានរោគសញ្ញាចេញមកច្បាស់នោះទេ។

ដូច្នេះហើយដើម្បីដឹងថាយើងខ្វះអរម៉ូន ឬក៏លើស នឹងដើម្បីការពារទុកមុនស្ដ្រីគួរតែជួបពេទ្យដើម្បីពិនិត្យឈាម មើលឱ្យបានត្រឹមត្រូវ ថាអរម៉ូនរបស់យើងមិនមានបញ្ហាអ្វីទេចាំយកកូនតាមក្រោយទើបល្អសម្រាប់សុខភាពរបស់យើងម្ដាយផងនឹងកូនក្នុងផ្ទៃផង៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia