កីឡា
ទម្លាប់ទាំង ០៥ ចំណុចនេះ ជួយកសាងឱ្យសាច់ដុំ គ្មានជំងឺឈឺ និងសុខភាពរឹងមាំ
Tror Sopheap
December 18 2020
7 K views

ការធ្វើលំហាត់ប្រាណ ជួយឱ្យមនុស្សមានសុខភាពល្អ និងការពារជំងឺមួយចំនួនផងដែរ។ មានការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលចំណាយពេលហាត់ប្រាណ ៣០ នាទីជាប្រចាំថ្ងៃ ឱ្យអ្នករស់នៅបានយូរ។ តើមានកត្តាអ្វីខ្លះ ជួយឱ្យសុខភាពមនុស្សរឹងង និងរសើនៅស្រួល?

១. អត្ថប្រយោជន៍ការហាត់ប្រាណ

បើអ្នកមានបញ្ហាខ្សោយបេះដូង ការធ្វើលំហាត់ប្រាណជារឿងល្អបំផុតចំពោះសុខភាព។ តាមលោកគ្រូ សែត លីម ជាគ្រូបង្វឹកផ្នែកហាត់ប្រាណ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ បាននិយាយថា “អ្នកដែលធ្វើលំហាត់ប្រាណជាប្រចាំជួយដល់ចង្វាក់បេះដូងដំណើរការបានល្អ សម្រាប់អ្នកខ្សោយបេះដូង និងវាជួយផលិតឈាម កម្ចាត់ជាតិពុងក្នុងឈាម តែពេលអ្នកហាត់ប្រាណគួរសម្រួលការដង្ហើមមួយៗ​ ផងដែរ។ ហើយការហាត់ប្រាណនេះដល់ប្រព័ន្ធពេញរាងកាយ អ្វីដែលពិសេសជាងនេះ គឺវាកម្ចាត់ជាតិខ្លាញ់ក្នុងសរសៃឈាមផងដែរ។” អត្ថន័យរបស់លោកគ្រូ បានបញ្ជាក់ថា មនុស្សដែលធ្វើលំហាត់ប្រាណ មិនងាយមានអ្នកកើតជំងឺគាំងបេះដូងនោះទេ​ និងជូយឱ្យអ្នក រស់នៅបានយូរផងដែរ។​

តាមការចុះផ្សាយ Sanook បានិយាយថា “អត្ថប្រយោជន៍ការធ្វើលំហាត់ប្រាណជាប្រចាំជួយសម្រួលដល់ការដកដង្ហើម ប្រព័ន្ធឈាមដំណើរការល្អ និងបង្កើតអុកស៊ីសែនដល់ប្រព័ន្ធរាងកាយ និងខួរក្បាល។”​គ្រាន់តែចំណាយពេលវេលា ៣០ ទៅ៦០ នាទីក្នុងមួយថ្ងៃដើម្បីហាត់ប្រាណ អ្នកនឹងរស់នៅបានយូរ។

២. លំហាត់ប្រាណជួយរាងកាយ

តាមអ្នកស្រាវជ្រាវបានរកឃើញថា មនុស្សធ្វើលំហាត់ប្រាណត្រឹមតែ ១៥ទៅ ៣០ នាទីក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ដើម្បីឱ្យមានសុខភាពរឹងមាំ និងមានការរស់នៅស្រួលផងដែរ។ តាមលោកគ្រូ លីម បាននិយាយថា “អ្នកធ្វើលំហាត់ប្រាណធ្វើឱ្យកោសិការាងកាយមានភាពរឹងមាំ មិនងាយឈឺសន្លាក់ និងមានសម្ពាធសរសៃឈាមនោះទេ។​ ចំណែកអ្នកអត់ធ្វើលំហាត់ប្រាណ ពេលវ័យចាស់បន្តិច ធ្វើឱ្យគាត់មានបញ្ហានឹងជំងឺជាច្រើនដូចជាជំងឺធាត់ ជំងឺខ្សោយបេះដូង និងជំងឺស្រ្តេស...ផងដែរ។” ការធ្វើលំហាត់ប្រាណបង្កើតគុណតម្លៃឱ្យជីវិតបានល្អ។

តាមលោក ​ Stephep R. Covey បាននិយាយថា “ការធ្វើលំហាត់ប្រាណផ្នែករាងកាយ តែជួយឱ្យជួយដល់បេះដូង និងផ្នែកផ្សេងៗ ឱ្យមានភាពរឹងមាំ។” បើអ្នកចង់បានរាងមួយរឹងមាំ​ អ្នកត្រូវចំណាយពេលហាត់ប្រាណ ដើម្បីសុខភាពរឹងមាំ និងរស់នៅគ្មានជំងឺ។

៣.អាហារមានសុខភាពល្អ

អាហារសំខាន់ចំពោះសុខភាព ដូចជាសុភាសិតបុរាណមួយពោលថា “សុខភាពល្អ និងមិនល្អ មកពីចំណីអាហារចូលតាមម៉ាត់។” យោងតាម Medical News Today របបអាហារមួយចំនួនមានសារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា៖ ត្រី សាច់ ត្រីសាម៉ន គ្រាប់ធុញ្ញជាតិ​ បន្លែបៃតង ការ៉ុត ផ្លែឈើ និងទឹកដោះកូ...។ យើងគួរតែទទួលទានអាហារឱ្យច្រើនប្រភេទក្នុងមួយថ្ងៃៗ ការជ្រើសរើសក្រុមអាហារបំប៉នចំនួន ៥ ក្រុមដោយផ្តោតទៅលើប្រូតេអ៊ីន និងកាបូអ៊ីដ្រាត និងសារធាតុរ៉ែ។

៤. ការគេង

តាមអ្នកស្រាវជ្រាវជនជាតិអាមេរិកម្នាក់បាននិយាយថា បើមនុស្សគិតរឿងតែមួយ ក្នុងពេលចូលដំណេក ក៏អាចឱ្យគេគេងលក់បានដែរ តែបញ្ហាមកពីគេមានសម្ពាធផ្លូវអារម្មណ៍ច្រើន។ ការធ្វើសមាធិជាវិធីល្អបំផុត។ លោកបានបន្តថា “ការគេងជារឿងមួយធ្វើឱ្យសុខភាពខួរក្បាលល្អ និងរាងកាយរបស់អ្នកមានថាមពលឡើងវិញជារៀងរាល់ថ្ងៃ។”

៥. ជាតិទឹកមួយថ្ងៃ

អ្នកហាត់ប្រាណ លោកគ្រូលីម បាននិយាយថា ក្នុងមួយថ្ងៃ អ្នកហាត់ប្រាណគួរហូទឹកឱ្យច្រើន(៣លីត្រ ទៅ៥ លីត្រ) ដើម្បីជួយដល់សុខភាព បញ្ជុះទម្ងន់ និងប្រព័ន្ធឈាមក្នុងដំណើរការផងដែរ។ ពីព្រោះអ្នកហាត់ប្រាណ ត្រូវការជាតិច្រើន តែក្នុងអំឡុងពេលហាត់ប្រាណ អ្នកមិនគួរហូបទឹកច្រើននោះទេ វាធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការហាត់ប្រាណផងដែរ។

តាមកញ្ញាYang Soobin បាននិយាយថា “ការផឹកច្រើនជួយបញ្ជុះជាតិខ្លាញ និងធ្វើឱ្យនាងសម្រកគីឡូបានផងដែរ។” ទឹកផឹក គឺជាធាតុសំខាន់មួយនៃសុខភាពល្អ និងមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃ។

ការធ្វើលំហាត់ប្រាណជួយដល់សុខភាពជាខ្លាំង។ អ្នកដែលមានទម្លាប់ហាត់ប្រាណ​ ជួយដល់អារម្មណ៍កាត់ស្រ្តេស និងធ្វើឱ្យមានទំនុកចិត្តលើខ្លួនឯង។ ទាំង០៥ ខាងនេះពិតជាមានសារៈសំខាន់ឱ្យមនុស្សរស់នៅបានយូរ និងមានក្តីសុខក្នុងគ្រួសារផងដែរ៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុខភាព




Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia