ចិត្តសាស្ត្រ
បន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃ បូកផ្សំនឹងអារម្មណ៍មិនល្អ អាចសាកភេសជ្ជៈ៤នេះ
Phoak Mary
November 23 2022
198 views

ជាទូទៅតែ មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយដល់ការបន្ធូរអារម្មណ៍តានតឹង បញ្ហាថប់អារម្មណ៍ សម្រួលដល់ការគេងបានស្ងប់ និងជួយដល់ចរន្តឈាមរត់ ពេលខ្លះពពួកតែរុក្ខជាតិមួយចំនួនក៏ត្រូវបានគេផលិតយ៉ាងយកចិត្តទុកដាក់ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺផងដែរ។

ថ្ងៃនេះយើងមកដឹងប្រភេទតែមួយចំនួនដែលជួយដល់សរីរាង្គកាយឱ្យដំណើរការល្អ ពិសេសបន្ធូរបន្ថយបញ្ហាស្រ្តេសដែលកំពុងមានជាប់ក្នុងចិត្តរបស់អ្នក ក៏ដូចជាសម្រាលភាពនឿយហត់របស់អ្នកកន្លងមកផងដែរ៖

-តែខ្មៅ មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ហើយការសិក្សាមួយរបស់សាកលវិទ្យាល័យ University College London បានបង្ហាញថា ការផឹកតែខ្មៅជួយកាត់បន្ថយកម្រិតស្ត្រេសបានយ៉ាងល្អ។រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺចិត្តវិទូរូបវិទ្យាលោកអាលប៊ឺត អាញស្ដាញ( Albert Einstein)ក៏ជាបុគ្គលមួយរូបចូលចិត្តតែខ្មៅនេះផងដែរ។

-តែផ្កាឡាវេនឌ័រ គឺជាតែដ៏ល្អមួយក្នុងការធ្វើឱ្យអារម្មណ៍ស្ងប់ ព្រោះថាសារធាតុចម្រាញ់ពីផ្កាឡាវេនឌ័រមានប្រយោជន៍សម្រាប់ការព្យាបាលនៃជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត បញ្ហាថប់បារម្ភផងដែរ នេះបើយោងតាមការសិក្សាមួយដោយទស្សនាវដ្តី Natural Medicine ។

-តែផ្កាផាសិន កន្លងមកបងប្អូនប្រហែលជាធ្លាប់តែញុំាផ្លែផាសិនឬច្រោះយកទឹកមកញុំាជាភេសជ្ជៈ ប៉ុន្តែថ្ងៃនេះមកដឹងពីអត្ថប្រយោជន៍របស់ផ្ការបស់ផាសិនវិញម្ដង។តាមកាឱ្យដឹងពី គេហទំព័រសុខភាពHealthline បានបង្ហាញឱ្យដឹងថាប្រភេទតែផ្កាផាសិន ជំនួយខ្លាំងដល់ ការគេងលក់ស្រួល និងបញ្ហាថប់បារម្ភ និងជួយសម្រួលដល់បញ្ហាក្រពះពោះវៀនបានល្អទៀតផង។

-តែម៉ាឆា (Matcha) ជាប្រភេទម្សៅម្យ៉ាងដែលមានការនិយមទទួលទានផងដែរនៅប្រទេសជប៉ុន វាមានផ្ទុកសារធាតុ L-theanine ខ្ពស់។ L-theanine ជាប្រភេទអាមីណូអាស៊ីតម្យ៉ាងមានឥទ្ធិលពលដល់អរម៉ូននៃស្រ្តេស និងអរម៉ូនរីករាយ រួមទាំងការគេង បង្កើនប្រសិទ្ធភាពនៃការយល់ដឹង ការរក្សាទម្ងន់រាងកាយ សម្រួលសម្ពាធឈាមកុំឱ្យឡើងផងដែរ។សារធាតុដ៏ពិសេសមួយនេះក៏មាននៅក្នុងតែខ្មៅ តែបៃតងផងដែរ។នេះបើតាមការលើកឡើងពីMedical News Today។

គួររំលឹកដែរថាប្រសិនបើបងប្អូនមានជំងឺប្រចាំខ្លួនហើយត្រូវលេបថ្នាំជាប្រចាំសូមពិភាក្សាជាមួយគ្រូពេទ្យផ្ទាល់ខ្លួនបន្ថែមមុននឹងទទួលទាននូវភេសជ្ជៈឬអាហារផ្សេងៗ ដើម្បីសុវត្ថិភាពរាងកាយរបស់បងប្អូន។

"ពេលពិបាកចិត្តសូមញុំាតែសម្រួលអារម្មណ៍ កុំកាន់កែវស្រាដែលបង្កបញ្ហាធំដល់សុខភាពទៅថ្ងៃមុខ"

អត្ថបទដោយ៖ ភោគ ម៉ារី

 

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
187 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
693 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
177 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
294 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
686 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia