ជំងឺ
តើជំងឺពុកឆ្អឹងមានរោគសញ្ញាសំខាន់អ្វីខ្លះ?
Vuthea Morn
December 7 2020
1.5 K views

រចនាសម្ព័ន្ធរបស់ឆ្អឹងគឺជាឃ្លាំងមួយដ៏សំខាន់ដែលផ្ទុកនូវសារជាតិកាល់ស្យូម និងសារធាតុរ៉ែផ្សេងៗ ទៀតសម្រាប់តម្រូវរបស់រាងកាយ។ ជំងឺពុកឆ្អឹងគឺជាប្រភេទនៃជំងឺមួយដែលគួរមនុស្សគ្រប់រូបត្រូវតែ មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ដោយសារតែជំងឺប្រភេទនេះអាច នឹងមិនបង្ហាញ ឬកម្រនឹង លេចចេញនូវរោគសញ្ញាណាមួយគួរឱ្យគត់សម្គាល់នោះទេ។ នៅពេលដែលមានការបាត់បង់នូវកំហាប់ របស់ឆ្អឹងដែលអាចបង្កទៅជាបញ្ហានៃការផ្លាស់ប្តូរស្ថានភាពឆ្អឹងដែលធ្វើឱ្យលេចចេញនូវអាការៈនៃការឈឺចាប់។

សញ្ញាសំគាល់មួយ ឬច្រើនសម្រាប់ករណីលើជំងឺពុកឆ្អឹង ត្រូវបានចង្អុលបង្ហាញនៅក្នុងលទ្ធផលនៃការ ធ្វើតេស្តឈាម ដូចជាការថយចុះនៃកម្រិតនៃវិតាមីនឌី។ ដោយសាតែរោគសញ្ញានៃជំងឺពុកឆ្អឹងអាច មានការវិវត្តយឺតដែលជាមូលហេតុធ្វើឱ្យបុគ្គលជាច្រើន តែមើលរំលង និងមានការប្រងើយកន្តើយនឹង សញ្ញាព្រមាន។ការមានអាការៈចុករោយនៅតាមម្រាមដៃ និងការបង្កជាបញ្ហាលើសកម្មភាពផ្សេងៗ រោគសញ្ញានៃជំងឺពុកឆ្អឹងក៏បានស្តែងឡើងដូចជា៖

- បាត់បង់កម្ពស់ ដោយសារតែភាពចុះខ្សោយនៃខួរឆ្អឹងខ្នង

- មានអាការៈឈឺខ្នងដោយសារតែស្រុត ឬបាក់នៃឆ្អឹងកងខ្នង

-  ស្ថានភាពលំនឹងជំហរនៃដងខ្លួនមានសភាពខ្សោយ

-  មានស្ថានភាពលំបាកក្នុងការធ្វើសកម្មភាពសាមញ្ញៗ ដូចជាករណីក្រោកឈរជាដើម

ជំងឺពុកឆ្អឹងអាចកើតមានឡើងទាំងបុរស និងស្រ្តី ប៉ុន្តែសម្រាប់ស្រ្តីគឺងាយប្រឈមនឹងជំងឺនេះណាស់​ដោយសារតែមកពីការផ្លាស់ប្តូរអ័រម៉ូននៅពេលវ័យចំណាស់។ រោគសញ្ញានៃជំងឺពុកឆ្អឹងអាចបណ្តាល ឱ្យមានអាការៈឈឺចាប់ពិសេសនៅត្រង់ខ្នង ក ត្រគាក និងកដៃជាដើម។ ការជួបពិភាក្សា ឬធ្វើការ ព្យាបាលជាមួយគ្រូពេទ្យជំនាញគឺជាតម្រូវការមួយដ៏ជាក់លាក់បំផុតក្នុងការវាយតម្លៃពីសា្ថនភាពជំងឺ៕

អត្ថបទដោយ៖ សែម សុធារី

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia