ជំងឺ
រោគសញ្ញាបង្ហាញថា កូនៗអ្នកកំពុងស្រ្តេសបាក់ទឹកចិត្ត ឪពុកម្ដាយគួរដឹង
Thida Pet
June 6 2024
20.1 K views

បាក់ទឹកចិត្ត ស្រ្តេស មិនមែនកើតតែលើមនុស្សធំនោះទេ ក្មេងតូចៗក៏ប្រឈមជំងឺបាក់ទឹកចិត្តដូចគ្នាបើសិនជាឪពុកម្ដាយមិនចាប់អារម្មណ៍នឹងយកចិត្តទុកដាក់ពីកូន។ ​​ជាធម្មតា ក្មេងបាក់ទឹកចិត្ត ស្រ្តេស អារម្មណ៍មិនល្អគឺជារឿងធម្មតាគ្រប់គ្នាតែងមាន តែបើអាការទាំង​នេះរុំារ៉ៃមិនបាត់​គឺគេរាប់ជាបញ្ហា ដែលឪពុកម្ដាយ គួរដោះស្រាយ និងជួយកូនៗរបស់អ្នកបើមិនចង់ស្ដាយក្រោយ។

នេះបើយោងតាមរយៈប្រភព kidshealth គេបានប្រាប់ពីរោគសញ្ញា ដែលបង្ហាញថាកូនរបស់អ្នកស្ត្រេស បាក់ទឹកចិត្ត និងវិធីជួយកូនអ្នកឱ្យប្រសើរឡើងវិញដែលឪពុកម្ដាយគ្រប់គ្នាគួរតែដឹង។

-ក្មេងចេះតែសោកសៅអារម្មណ៍មិនល្អ៖ បើសិនជាកូនអ្នកមើលទៅគេ​សោកសៅ ឯកា មិនសប្បាយចិត្ត មួម៉ៅខុសធម្មតា មានរយៈពេលច្រើនសប្ដាហ៍ឬក៏ច្រើនខែ។ នេះសបញ្ជាក់ថាពួកគេកំពុងមានបញ្ហាស្ត្រេស​បាក់ទឹកចិត្តហើយ ឪពុកម្ដាយគួរដឹង កុំគិតថាក្មេងសោះចេះស្រ្តេស ចេះបាក់ទឹកចិត្តដែរ បើឪពុកម្ដាយគិតបែបនេះគឺខុសទាំងស្រុង។ មានន័យថាអ្នកបានទុកអារម្មណ៍របស់កូនអ្នកចោល ដោយយកពាក្យថាក្មេងសោះដាក់មុខ អ្នកអាចនឹងស្ដាយក្រោយ ដែលអ្នកមិនបានជួយពួកគេឱ្យចេញពីអារម្មណ៍ស្រ្តេស បាក់ទឹកចិត្ត​ហើយអារម្មណ៍ទាំងនេះ នឹងអាចបន្ដរហូតដល់គេធំក៏មាន ហើយគ្រោះថ្នាក់ខ្លាំងណាស់ស្រ្តេស បាក់ទឹកចិត្តនេះគឺអាចសម្លាប់មនុស្សបាន។

-រិះគន់ខ្លួន​ឯង៖ សម្រាប់ក្មេងដែលប្រឈមជំងឺស្រ្តេស បាក់ទឹកចិត្ត គឺពួកគេត្អួញត្អែរច្រើន ពួកគេតែងបញ្ចេញសកម្មភាពរិះគន់ខ្លួន​ឯងថា ខ្ញុំធ្វើរឿងនេះមិនកើតទេ ខ្ញុំគ្មានមិត្តទេ រឿងនេះខ្ញុំគ្មានសមត្ថភាពធ្វើកើតទេ ខ្ញុំអន់ណាស់ជាដើម។ បើសិនកូនអ្នកតែងមានអាការទាំងនេះហើយត្អួញត្អែរជាប្រចាំ សូមឪពុកម្ដាយប្រយ័ត្ន និងគួរដឹងថាកូនអ្នកកំពុងបាក់ទឹកចិត្ត កំពុងស្ត្រេសហើយ។​

-មិនលែងច្រើនដូចមុន៖ ជាធម្មតាក្មេងចូលចិត្តលេងច្រើន តែបើកូនអ្នកលែងសូវសប្បាយចិត្ត​ មិនលែងច្រើនដូចមុន របស់ដែលគេចូលចិត្តលេង ក៏ប្រែមកលែងចង់ចាប់អារម្មណ៍ដូចមុន។ មានន័យថាពួកគេគ្មានអារម្មណ៍រីករាយជាមួយរឿងដែលគេធ្លាប់រីករាយពីមុនមក។

-ផ្លាស់ប្ដូរដំណេក អាហារ និងឈឺច្រើន៖ បើសិនកូនរបស់អ្នក គេងមិនលក់ស្រួល គេងច្រើនតែមានអារម្មណ៍ថាគេងមិនស្ងប់សោះ ល្វើយ មិនសូវឃ្លានអាហារ ញុំាមិនសូវបាន ឬក៏ក្មេងខ្លះញុំាច្រើនខុសធម្មតា ហើយងាយនឹងឈឺច្រើន ដូចជាឈឺក្រពះ គ្មានកម្លាំងកំហែង ហត់នឿយច្រើនជាដើម។ អាការទាំងនេះឪពុកម្ដាយគ្រប់រូបគួរតែដឹង និងសង្កេតកូនខ្លួនឯងឱ្យបានល្អព្រោះនេះជារោគសញ្ញាបង្ហាញថាពួកគេស្រ្តេស បាក់ទឹកចិត្ត។

ខាងក្រោមនេះគឺជាវិធីជួយកូនរបស់អ្នកពេលពួកគេធ្លាក់ទឹកចិត្ត ស្រ្តេសឪពុកម្ដាយគួរដឹង៖

-និយាយជាមួយកូនៗរបស់អ្នកពីបញ្ហាដែលគេកំពុងជួប ព្រោះក្មេងគាត់មិនដឹងច្បាស់ថាហេតុអ្វីគាត់ធ្លាក់ទឹកចិត្ត និងស្រ្តេសនោះទេ។ ដូច្នេះយើងជាឪពុកម្ដាយគួរនិយាយសួរនាំពួកគេ ស្ដាប់ពីទុក្ខលំបាករបស់គេ ហើយបង្ហាញអារម្មណ៍ប្រាប់ពួកគេថា មិនថាកូនធ្លាក់ទឹកចិត្ត ស្រ្តេស ឆ្លងកាត់ទុកលំបាកអ្វីខ្លះដែលប៉ានិងម៉ាក់មិនដឹង តែកូនត្រូវចាំថា ប៉ាម៉ាក់ នៅក្បែរកូន ចាំជួយកូនជានិច្ច កូនកុំបារម្ភ កុំគិតច្រើនអី។

-ចំណាយពេលជាមួយកូនៗរបស់អ្នកគឺជារឿងដែលឪពុកម្ដាយគួរធ្វើ ដូចជា ធ្វើដំណើរកម្សាន្តជុំគ្រួសារ ធ្វើម្ហូបជុំគ្នា អានសៀវភៅឱ្យកូនស្ដាប់​ ញុំាអាហារជាមួយគ្នា លេងកីឡាជាមួយគ្នា។ នៅពេលអ្នកចំណាយពេលជាមួយកូនរបស់អ្នកគឺជួយបង្កើនភាពស្និតស្នាលកាន់តែខ្លាំង អាចធ្វើឱ្យកូនៗរបស់អ្នកហ៊ាននិយាយប្រាប់អ្នកពីទុក្ខលំបាកដែលគេកំពុងជួប ធ្វើឱ្យអារម្មណ៍របស់គេល្អ ធ្វើឱ្យគេមានអារម្មណ៍ថាគេមិនឯកា គេមានម៉ាក់ មានប៉ានៅក្បែរ ចាំលើកទឹកចិត្ត ចាំជួយគេ ចាំស្ដាប់ពីបញ្ហារបស់គេជានិច្ច។

ជាចុងក្រោយសង្ឃឹមថាអត្ថបទនេះ នឹងក្លាយជាជំនួយមួយផ្នែកតូច ដាស់អារម្មណ៍ឪពុកម្ដាយ ឱ្យដឹងពីស្ថានភាពកូនរបស់អ្នក បើសិនជាពួកគេមានសញ្ញាទាំងនេះចេញមកមានន័យថាគេកំពុងស្រ្តេស បាក់ទឹកចិត្តហើយ កុំទុកពួកគេចោល កុំគិតថាក្មេងចេះខូចចិត្តបាក់ទឹកចិត្តដែរ បន្ថែមលើសពីនេះបើសិនអារម្មណ៍របស់ពួកគេមិនបាត់គួរនាំពួកគេជួបពេទ្យជំនាញកុមារដើម្បីព្យាបាលត្រឹមត្រូវបានស្ថានភាពកុមារជួបប្រទះ៕


 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia