សម្រស់
ធូរថ្លៃប្រយោជន៍ច្រើន! អ្នកជំនាញប្រាប់ក្បួនប្រើទឹកអំពៅ ថែស្បែកសថ្លាពីខាងក្នុង ជួយឱ្យសក់ស្អាតរលាស់រលោង

ទឹកអំពៅជាភេសជ្ជៈដែលមានជាតិផ្អែមពីធម្មជាតិ ជាភេសជ្ជៈដ៏ពេញនិយមមួយផងដែរនៅកម្ពុជា។ មិនត្រឹមតែញ៉ាំបានច្រើនរបៀប តម្លៃសមរម្យ ងាយស្រួលរកទិញប៉ុណ្ណោះទេ ទឹកអំពៅក៏មានគុណប្រយោជន៍មហាសាលផងដែរដល់សុខភាពនិងសម្រស់។

ផ្អែកតាមប្រភពHealthshots បានឱ្យដឹងថាទឹកអំពៅមានសារធាតុប្រឆាំងនឹងបាក់តេរី ដែលធ្វើឱ្យកើតមុន។ វេជ្ជបណ្ឌិត Rashmi Aderao ទីប្រឹក្សាផ្នែកសើស្បែក នៃ Ruby Hall Clinic មានប្រសាសន៍ថា “អំពៅមានផ្ទុកអាស៊ីត alpha hydroxy ដែលកាត់បន្ថយការប្រមូលផ្តុំបាក់តេរី កម្ចាត់ជាតិខ្លាញ់ និងកាត់បន្ថយស្នាមជាំផងដែរ”។ អាស៊ីតធម្មជាតិរបស់វាជួយបិទរន្ធញើស កាត់បន្ថយការផលិតប្រេងលើស និងការពារការកកើតមុនក្បាលខ្មៅ និងមុនក្បាលស។ ការប្រើប្រាស់ជាប្រចាំ ក៏អាច បំបាត់ស្នាមមុន និងស្នាមជាំបានដែរ ជួយធ្វើឱ្យមុខកាន់តែភ្លឺថ្លា។

ក្រៅពីនោះ ទឹកអំពៅសម្បូរទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ ជាតិដែក ស័ង្កសី ប៉ូតាស្យូម។ វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids និងការពារការបំផ្លាញរ៉ាឌីកាល់សេរី។ ទឹកអំពៅមានវីតាមីន A និង C ដែលជួយការពារភាពតានតឹងអុកស៊ីតកម្ម។ វាជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅ ធ្វើឱ្យស្បែកមុខក្មេងជាងវ័យ និងភ្លឺថ្លាផងដែរ។

មិនតែប៉ុណ្ណោះ វេជ្ជបណ្ឌិតបានឱ្យដឹងថា ទឹកអំពៅអាចផ្តល់សំណើម និងធ្វើឱ្យសក់មានសភាពល្អ ជួយកម្ចាត់អង្គែ និងអាចជម្រុញការលូតលាស់សក់ផងដែរ។ សារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកអំពៅដូចជា វីតាមីន សារធាតុរ៉ែ និងអាស៊ីតអាមីណូ ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់ឫសសក់ ជំរុញការលូតលាស់សក់មានសុខភាពល្អ។ វាដើរតួជាក្រែមបន្ទន់សក់ធម្មជាតិ បន្ថែមពន្លឺចែងចាំង និងទន់ដល់សរសៃសក់។ អាស៊ីតធម្មជាតិនៅក្នុងទឹកអំពៅជួយរក្សាតុល្យភាពកម្រិត pH នៃស្បែកក្បាល កាត់បន្ថយអង្គែ និងបញ្ហាស្បែកក្បាលផ្សេងៗទៀត។

សម្រាប់វិធីប្រើឱ្យមានប្រសិទ្ធភាព សម្រាប់ស្បែកនិងសក់ អាចអនុវត្តដូចខាងក្រោមនេះ៖

១. Skin Toner៖យកសំឡីត្រាំក្នុងទឹកអំពៅ ជូតសម្អាតលើមុខប្រើវាជាToner ធម្មជាតិ រួមលាងទឹកធម្មតាចេញ។ វាជួយបង្រួមរន្ធញើស ធ្វើឱ្យមានតុល្យភាពកម្រិត pH របស់ស្បែក និងជម្រុញឱ្យស្បែកស្រស់ថ្លា និងភ្លឺថ្លា។

២. ម៉ាសបិតមុខ៖ លាយទឹកអំពៅជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាបាយ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ដើម្បីបង្កើតជារបាំងការពារស្បែកមុខ។ លាបលើមុខរបស់អ្នកឱ្យស្មើៗគ្នា ទុកចោល ១៥-២០ នាទី រួចលាងទឹកចេញជាមួយទឹកក្តៅឧណ្ហៗ។ ម៉ាសនេះអាចជួយខាត់ស្បែក ធ្វើអោយស្បែកភ្លឺថ្លា និងផ្តល់សំណើម។

៣. លាងសក់៖ បន្ទាប់ពីកក់សក់រួច ប្រើទឹកអំពៅជាទឹកលាងសក់ចុងក្រោយ។ ម៉ាស្សាវាចូលទៅក្នុងស្បែកក្បាលរបស់អ្នក ទុកចោលពីរបីនាទី រួចលាងទឹកចេញ។ វា​នឹង​ជួយ​ធ្វើ​ឱ្យ​សក់​របស់​អ្នក​មាន​សភាព​ភ្លឺ​រលោង និង​រក្សា​ស្បែក​ក្បាល​ឱ្យ​មាន​សុខភាព​ល្អ ។

៤. ម៉ាស្សាស្បែកក្បាល៖ លាយទឹកអំពៅជាមួយនឹង ប្រេងដូង ឬប្រេងអាល់ម៉ុន ពីរបីដំណក់។ ម៉ាស្សាល្បាយនេះទៅក្នុងស្បែកក្បាលរបស់អ្នកថ្មមៗរយៈពេលពីរបីនាទី ដើម្បីជំរុញឈាមរត់ស្រួល ជួយដល់គល់សក់របស់អ្នកផងដែរ។

គួរបញ្ជាក់ផងដែរ វេជ្ជបណ្ឌិតAderao បានផ្តល់ដំបូន្មានថា ការប្រើប្រាស់ទឹកអំពៅអាចបណ្តាលឱ្យរលាកស្បែក និងអាឡែស៊ីចំពោះមនុស្សមួយចំនួន ដូច្នេះមុននឹងប្រើប្រាស់វា សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែក ឬធ្វើតេស្តលើស្បែករបស់អ្នកជាមុន៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
1.5 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
907 views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia