នរណាខ្លះចូលចិត្តផឹកទឹកអំពៅ? ឥឡូវមកដឹងពីសារប្រយោជន៍និង ប្រភេទជំងឺដែលគួរតែប្រយ័ត្ន ក្នុងការផឹកជាប្រចាំ ព្រោះអាចប៉ះពាល់ដល់សុខភាព ជាងអ្នកដែលមិនមានបញ្ហា។ ទឹកអំពៅត្រូវបានគេទទួលស្គាល់ថា ជំនួយដល់សុខភាពជាច្រើន តែទោះជាយ៉ាងក្ដីវាក៏មានជាផលអាក្រក់១សម្រាប់អ្នកមានជំងឺប្រចាំកាយ1នេះ។
បើយោងតាមរយៈគេហទំព័រ healthline បានបញ្ជាក់ឱ្យដឹងថា ទឹកអំពៅ២៤0ml មានជាតិកាឡូរី១៨៣ ជាតិស្ករ៥០ក្រាម ជាតិសរសៃ១៣ក្រាមផងដែរ អ្នកមានសុខភាពធម្មតាក៏មិនគួរផឹកច្រើនឡើយ ត្រឹម២៤០mlឬក៏២៥០-៣០០ml លើសនិងតិចតួចល្អចំពោះសុខភាព។ មួយវិញទៀត បើយើងនិយាយពី អត្ថប្រយោជន៍ជួយសុខភាពរបស់ទឹកអំពៅវិញគឺ តាមរយៈអ្នកឯកទេសអាហារូបត្ថម្ភដ៏ល្បីល្បាញឈ្មោះ Rujuta Diwekar ទឹកអំពៅ អត្ថប្រយោជន៍សុខភាពជាច្រើនដូចជា៖ ជួយការពារជំងឺមហារីក ជំងឺថ្លើម តម្រងនោម ជួយឱ្យធ្មេញរឹងមាំ ថែមទាំងជួយដល់សុខភាពសម្រស់ទៀតផង ធ្វើឱ្យស្បែកមានសំណើម កាត់បន្ថយភាពស្ងួត ដែលនាំឱ្យស្បែកជ្រីវជ្រួញឡើងមក ព្យាបាលនិងកាត់បន្ថយការឡើងមុនលើមុខខ្លួន។
ជំងឺ១ប្រភេទដែលគួរប្រយ័ត្នក្នុងការផឹក៖
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែចៀសវាងឬព្យាយាមកាត់បន្ថយបរិមាណក្នុងផឹកទឹកអំពៅ ព្រោះវាប៉ះពាល់ច្រើនជាងជួយសុខភាព ប្រសិនណាអ្នកផឹកច្រើន។ តាមរយៈការសិក្សាមួយបានបង្ហាញថា ក្នុងទឹកអំពៅមានសារធាតុ ផេណុល ដែលសារធាតុនេះជួយជម្រុញឱ្យលំពែងផលិត ជាតិអាំងស៊ុយលីនមកច្រើន ដែលជាតិនេះជាអរម៉ូនជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម កាលណាវាមានចំនួនច្រើន នាំឱ្យជាតិស្ករកាន់តែឡើងខ្ពស់ខ្លាំងមិនខាន ដូច្នេះអ្នកមានជំងឺទឹកនោមផ្អែមគួរប្រយ័ត្ន។
គូសបញ្ជាក់ឱ្យដឹងផងដែរថា មិនមែន អ្នកមានជំងឺទឹកនោមផ្អែមដាច់ខាតមិនអាចផឹកទឹកអំពៅបាននោះទេ ព្រោះអ្នកជំងឺទឹកនោមផ្អែម ក៏ត្រូវការជាតិស្ករដើម្បីទ្រទ្រង់រាងកាយដូចគ្នា។ គ្រាន់តែត្រូវយកចិត្តទុកដាក់ជាមួយអាហារផ្អែមៗព្រោះអាចបណ្ដាលឱ្យងាយលើសជាតិស្ករលឿន ងាយប៉ះពាល់ជាងអ្នកធម្មតា៕
អត្ថបទដោយ៖ ប៉ែត ធីតា