តាមលោកវេជ្ជបណ្ឌិត Jay Winner ជាអ្នកនិពន្ធកសៀវភៅ Take the Stress Out of Your Life និងជានាយកកម្មវិធីគ្រប់គ្រងបញ្ហាផ្លូវចិត្តបានមានប្រសាសន៍ថា អ្នកស្រ្តេសច្រើនជាប្រចាំថ្ងៃនោះ ជាសញ្ញាអារម្មណ៍មិនល្អចំពោះសុខភាពផ្លូវចិត្តនិងផ្លូវកាយនោះទេ។ តាមការសិក្សាបានបញ្ជាក់ថា អ្នកមានបញ្ហាស្រ្តេសច្រើនងាយបំផ្លាញប្រព័ន្ធភាពសុំាក្នុងរាងកាយនាំឱ្យមានហានិភ័យកើតជំងឺធាត់ ជំងឺភ្លេចភ្លាំង ជំងឺបេះដូង ជំងឺទឹកនោផ្អែម បញ្ហាផ្លូវចិត្តកាន់តែធ្ងន់ បញ្ហាឈឺក្រពះ និងជំងឺហឺត” ។ តាមវេជ្ជបណ្ឌិត Jay Winner បញ្ជាក់ថា អ្នកស្រ្តេសអាចកើតបញ្ហាជំងឺ ៤មុខនេះ។
១. ជំងឺបេះដូង៖ អ្នកស្រាវជ្រាវបានសង្ស័យជាយូរមកហើយថា បុគ្គលិកដែលស្ត្រេសច្រើន មានហានិភ័យខ្ពស់នៃជំងឺលើសឈាម និងបញ្ហាបេះដូងជាងគេ។ ស្ត្រេសអាចបង្កើនអត្រាបេះដូង អាចបណ្តាលឱ្យបញ្ចេញកូលេស្តេរ៉ុល និងទ្រីគ្លីសេរីតទៅក្នុងចរន្តឈាម។ ជាពិសេសអ្នកមានបញ្ហាបេះដូង មកពីស្រ្តេសហើយគេក៏មានអារម្មណ៍ចង់ជក់បារី និងហូបអាហារមានរសជាតិផ្អែមនិងខ្លាញ់។ ការចៀសបញ្ហាបេះដូងនេះ អ្នកគួរតែហាត់ប្រាណដើម្បីកាត់ស្រ្តេស។
២. ភាពធាត់៖ ខ្លាញ់លើសនៅក្នុងក្បាលពោះហាក់ដូចជាបង្កមានគ្រោះថ្នាក់ដល់សុខភាពច្រើនជាងខ្លាញ់ត្រង់ត្រគាក។ តាមវេជ្ជបណ្ឌិត Winner និយាយថា ស្រ្តេសនាំឱ្យកម្រិតអរម៉ូន cortisol ខ្ពស់ ហើយវាបង្កើនបរិមាណខ្លាញ់ច្រើននៅត្រង់ក្បាលពោះ។ ព្រោះពេលអ្នកស្រ្តេសចាប់ផ្តើមមានអារម្មណ៍ឃ្លាន ហើយចង់ហូបអាហារមានថាមពលមានជាតិស្ករ។
៣. ឈឺក្បាលខ្លាំង៖ តាមលោកវេជ្ជបណ្ឌិត Lee Kim En ជាគ្រូពេទ្យសរសៃប្រសាទថា តើអ្នកមានការឈឺចាប់នៅត្រង់ក្បាល ឬករបស់អ្នកប្រៀបដូចជាការគៀបជុំវិញលលាដ៍ក្បាលដែរឬទេ? នេះជាសញ្ញាឈឺក្បាលនៃស្រ្តេស។ ការឈឺក្បាលម្តងម្កាលជារឿងធម្មតាទេ។ ប៉ុន្តែបើឈឺក្បាលច្រើនដងពេក ឬឈឺក្បាលរ៉ាំរ៉ៃនោះ វាជាកត្តាស្ត្រេសដ៏ធំមួយ។ ហើយវាក៏អាចធ្វើឱ្យអារម្មណ៍តានតឹងអារម្មណ៍ជាប្រចាំថ្ងៃ ហើយកាន់តែអាក្រក់ទៅៗ ផងដែរ។
៤. អារម្មណ៍ស្រ្តេសក៏ជ្រុះសក់ដែរ៖ យោងតាមគេហទំព័រ healthline.com បានចុះផ្សាយថា អ្នកស្រ្តេសច្រើនធ្វើឱ្យស្បែកក្បាលស្ងួត់ងាយជ្រះសក់ណាស់។ ដើម្បីកាត់បន្ថយការជ្រុះសក់ អ្នកគួរតែប្រើប្រេង ដើម្បីបណ្ដុះសក់ និងការពារសក់ជ្រុះ ។ ការធ្វើបែននេះអាចទទួលបានប្រសិទ្ធភាពខ្លះដែរ ។ ប៉ុន្តែមុនសម្រេចចិត្តប្រើប្រាស់ លោកអ្នកគួរប្រឹក្សា ជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន ហើយត្រូវតេស្តសាកល្បង ក្នុងកម្រិតតិចតួចសិន ដើម្បីធានាថា វាមិនបង្កឲ្យមានផលរំខាន ឬប្រតិកម្មដល់ស្បែក៕ អត្ថបទដោយ៖ ទ្រ សុភាព