ជំងឺ
ស្ត្រេសតានតឹងច្រើន អ្នកងាយប្រឈមមុខជាមួយជំងឺធំទាំង ៣មុខនេះ
Tror Sopheap
August 28 2024
258 views

មនុស្សសព្វថ្ងៃនេះ មានការងារច្រើនជាហេតុនាំឱ្យរវល់ពេក នាំឱ្យកើនស្រ្តេស អារម្មណ៍តានតឹង និងរងសម្ពាធផ្លូវចិត្ត។ ជាពិសេសកត្តាបញ្ហាស្រ្តេសជាប្រចាំថ្ងៃ ធ្វើឱ្យរាងកាយអ្នកកើតជំងឺអត់ដឹងខ្លួនទេ។ បើយោងតាមគេហទំព័រ mayoclinic បានលើកឡើងថា ស្រ្តេសនិងតានតឹងច្រើន ងាយកើតជំងឺទាំង ៣នេះណាស់៖

១. កើនសម្ពាធឈាម៖ អ្នកធ្លាប់ដឹងទេថា បញ្ហាស្ត្រេសភាពតានតឹងនេះ បើវាចេះតែកើនឡើងនៅក្នុងអារម្មណ៍ខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ នាំឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់។ នៅពេលអ្នកស្ត្រេសនោះ រាងកាយនឹងបង្កើនការផលិតអ័រម៉ូនមួយចំនួនដែលជះឥទ្ធិពលលើកម្រិតនៃសម្ពាធឈាមនាំឱ្យដំណើរការខុសប្រក្រតីដែលបង្កទៅជាបញ្ហាដល់ចង្វាក់បេះដូងលោតញាប់ ហើយសម្ពាធសរសៃឈាមរួមតូច ហើយបើអ្នកមានអារម្មណ៍ខឹងខ្លាំងទៀត អ្នកងាយដាច់សរសៃឈាម ហើយពិកាផ្នែករាងកាយផងដែរ។

២. ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភវាមិនមែនជារឿងអ្វីដែលថ្មីនោះទេ ពីព្រោះថាកត្តាស្ត្រេសតានតឹងរុំារ៉ៃ ត្រូវបានគេលើកឡើងជាច្រើនរួចមកហើយថា មានអត្រាខ្ពស់នៃការកើតជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ ការស្ទង់មតិមួយនៃការសិក្សាថ្មីៗបានរកឃើញថា មនុស្សដែលមានភាពតានតឹងខ្ពស់ទាក់ទងនឹងការងារ និងជីវិតរស់នៅប្រចាំថ្ងៃ អាចមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្ត 80% ក្នុងរយៈពេល2-3ឆ្នាំបន្ទាប់ បើធៀបទៅនឹងមនុស្សដែលមានភាពតានតឹងទាប។

៣. ជំងឺបេះដូងបង្កឡើងដោយសារស្ត្រេស៖ ពេលអ្នកខំធ្វើការលើសពីសមត្ថភាពទៅការប្រកួតប្រជែង និងតម្រូវ​ការ​កាន់​តែ​ខ្ពស់ ឬ​ចង់​បាន​លទ្ធផលលឿននោះ វាធ្វើឱ្យបុគ្គលម្នាក់ៗ កាន់​តែ​គិត​ច្រើន កាន់​តែខំ​ប្រឹងឡើង។ ពេលអ្នកគ្មានពេលសម្រាកឱ្យខ្លួនឯង កើតបញ្ហា​ស្រ្តេសស្ទើរ​រាល់ថ្ងៃបែបនេះ វាជះ​ឥទ្ធិពល​អាក្រក់​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។ តាមការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​ហ្វាំងឡង់ បានបញ្ជាក់ដែរថា ចំនួន​អត្រា​អ្នក​ស្លាប់ដោយ​សារជំងឺ​បេះដូងមានការកើន​ឡើង​ដល់​ទៅ​ ២​ដង​ ចំពោះអ្នកធ្វើ​ការ​ក្រោម​សម្ពាធខ្លាំងលើសពីសមត្ថភាពខ្លួនពេក បើ​ប្រៀប​ធៀប​ទៅនឹង​អ្នក​ធ្វើ​ការ​ធម្មតា។ ​អត្រា​ការ​កើន​កាន់​តែ​ខ្ពស់រហូត​ដល់ ​២,៤​ដង​ ចំពោះ​អ្នកមាន​តួនាទី​កាន់​តែ​ធំ ឬ​ប្រាក់​ខែ​កាន់​តែ​ច្រើន ដើម្បីខំធ្វើការឱ្យតាមគោលដៅរបស់ក្រុមហ៊ុន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2151

អត្ថបទទាក់ទង

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
205 views

#ជំងឺ

ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
114 views

#ជំងឺ

ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
171 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
203 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
478 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
252 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
522 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
478 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
400 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
252 views

#ព័ត៌មាន

បង្កើនការប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ទាំង៣នេះ
Senghong Kong
September 13 2024
218 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
215 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 15 2024
ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
#ចិត្តសាស្ត្រSeptember 15 2024
មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
#ជំងឺSeptember 13 2024
មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
#ជំងឺSeptember 13 2024
ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រSeptember 13 2024
ខ្លាចច្រើននាំឱ្យចិត្តទន់ខ្សោយ! មកធ្វើបែបនេះ ពង្រឹងចិត្តឱ្យមានភាពក្លាហាន
#កុមារSeptember 13 2024
នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia