ចិត្តសាស្ត្រ
ខ្លាចច្រើននាំឱ្យចិត្តទន់ខ្សោយ! មកធ្វើបែបនេះ ពង្រឹងចិត្តឱ្យមានភាពក្លាហាន
Tror Sopheap
September 13 2024
116 views

ការយកឈ្នះការភ័យខ្លាចជាដំបូងអ្នកត្រូវតែមានភាពក្លាហាន និងមានឆន្ទៈក្នុងការប្រឈមមុខនឹងការភ័យខ្លាចនេះ។ ការភ័យខ្លាចនឹងមិនគួរឱ្យខ្លាចទេ បើអ្នកព្យាយាមពិនិត្យឱ្យដល់ធាតុពិតរបស់វានោះ។ អ្នកត្រូវតែអនុវត្តវិធីគិតសាមញ្ញនេះ ចាក់ទម្លុះឱ្យចំធាតុពិតយកឈ្នះការភ័យខ្លាចគឺការធ្វើរឿងភ័យខ្លាចហ្នឹង ដើម្បីជម្រុញចិត្តរឹងមាំ។ តាមលោកស្រី ឈិន និញ​ ឈូ បានលើកពីបទពិសោធន៍ខ្លួនឯងថា ជាមនុស្សខ្លាចការហែលទឹកជ្រៅណាស់។

ពេលគាត់ហែលទឹកទៅចំកន្លែងដែលមានទឹកជ្រៅក្នុងអាងហែលទឹក គាត់ចាប់ផ្តើមមានអារម្មណ៍ខ្លាចផុសចេញពីក្នុងចិត្តឡើងមកតែម្តង។ ពេលគាត់ជ្រមុជខ្លួនទម្លាក់ទៅដល់បាតអាងហើយងើបឡើងមកវិញ គាត់មានអារម្មណ៍ថានេះជាពេលវេលាយូរណាស់។ តាមគតិបណ្ឌិត albert einstein បានលើកឡើងថា ពេលអ្នកអង្គុយក្បែរចង្រ្គានភ្លើង២នាទីស្នើ ២ម៉ោង។ ពេលអ្នកអង្គុយជិតរស្រីស្អាត ២នាទីស្មើ ២ម៉ោង។ នេះក៏ព្រោះអារម្មណ៍ខ្លាចនិងស្រឡាញ់។

កាលពី ១៥ ឆ្នាំមុនលោកស្រី ឈូ បានធ្វើដំណើរកម្សាន្តតាមកប៉ាល់ទៅលេងសមុទ្រខារីបៀន។ ហើយក៏ពេលគាត់បានរៀនមុជទឹកជ្រៅ។ គាត់សម្រេចចិត្តថា ការមើលឱ្យដឹងច្បាស់ថា បើខ្ញុំមុជទឹកឱ្យជ្រៅដល់បាតសមុទ្រ តើនឹងមានអ្វីកើតឡើង? មានគាត់ និងសិស្ស ១០នាក់ទៀតបានបង្ហាត់ឱ្យដើរចុះទៅក្នុងទឹកសមុទ្រជាមួយបំពង់អុកស៊ីហ្សែននៅលើខ្នង។ គ្រាន់តែគាត់ចុះដល់ទឹកជ្រៅភ្លាម គាត់មានអារម្មណ៍ខ្លាចភ្លាម រួចហើយគាត់និយាយមកកាន់ខ្លួនឯងថា ខ្ញុំជាផ្នែកមួយរបស់ទឹកសមុទ្រ ខ្ញុំជាផ្នែកមួយនៃភាវៈមានជីវិតក្នុងសមុទ្រ ខ្ញុំជាបុត្ររបស់ព្រះជាម្ចាស់ ទោះបីខ្ញុំ ទៅដល់ទីណាក៏ដោយជាកន្លែងរបស់ខ្ញុំ ខ្ញុំក៏មានសិទ្ធិដូចជាត្រីដែរ។ គាត់យកសមុទ្រធ្វើជាផ្ទះខ្លួនឯង

គ្រាន់តែគាត់គិតបែបនេះ ធ្វើឱ្យគាត់អស់អារម្មណ៍ភ័យខ្លាច វាបានបណ្តុះចិត្តគាត់កាន់តែក្លាហានជាងមុន។ ហើយលោកស្រីបានសរសេរនៅក្នុងសៀវភៅមួយរបស់គាត់មានចំណហជើងថា Thick Face Black Heart ថា ការខ្លាចជាផ្នែកសំខាន់មួយនៃជីវិតរបស់ខ្ញុំ។ ខ្ញុំរកឃើញថា គ្រាន់តែអ្នកពិនិត្យឱ្យដល់ធាតុពិតខាងក្នុងខ្លួនតែប៉ុណ្ណោះ អ្នកភាពភ័យខ្លាចក៏រលាយបាត់ដែរ។ ជាញឹកញាប់អ្នកចម្បាំងដ៏ក្លាហានបំផុត តែងតែជាមនុស្សកំសាកបំផុតម្នាក់មកពីមុន។ បើគេកាន់តែប្រឈមនិងយកឈ្នះការភ័យខ្លាចច្រើនប៉ុនណា នោះគេក៏កាន់តែមានភាពក្លាហានខ្លាំងឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2157

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
Tror Sopheap
September 17 2024
63 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
99 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
49 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
26 views

#ចិត្តសាស្ត្រ

៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
Tror Sopheap
September 16 2024
92 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
105 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
526 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
485 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
404 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
353 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
259 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
225 views
អត្ថបទថ្មីៗ
#ព័ត៌មានSeptember 18 2024
ទើបចប់ព្យុះទី១៣ ឥឡូវព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan)មកទៀតហើយ បងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្ន
#ចិត្តសាស្ត្រSeptember 17 2024
កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
#កីឡាSeptember 17 2024
មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
#ចិត្តសាស្ត្រSeptember 17 2024
ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
#ព័ត៌មានSeptember 17 2024
បងប្អូន មុនចេញទៅណាមកណា ប្រុងប្រយ័ត្ន ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 16 2024
ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia