ជំងឺ
ក្រលៀន និងស្បូនសុទ្ធតែសំខាន់ ឈប់បានឈប់ទៅទម្លាប់អាក្រក់4នេះ បើមិនចង់ខូចទាំងស្បូន ខូចទាំងក្រលៀន
Thida Pet
February 15 2024
121.1 K views

 

ក្រលៀននឹងស្បូនសុទ្ធតែសំខាន់ ឈប់បានឈប់ទៅទម្លាប់អាក្រក់4នេះ បើមិនចង់ខូចទាំងស្បូន ខូចទាំងក្រលៀន

បងប្អូនគ្រប់គ្នាច្បាស់ជាដឹងហើយ ពីសារសំខាន់របស់ក្រលៀន និងស្បូន។​អាស្រ័យហេតុនេះហើយ ឈប់បានឈប់ទៅទម្លាប់អាក្រក់៥នេះ បើមិនចង់ខូចទាំងស្បូន ខូចទាំងក្រលៀន។ពីព្រោះថាជំងឺ២នេះបើកើតមានឡើងហើយព្យាបាលក៏មិនងាយជា ហើយអស់លុយច្រើនទៀត។

អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតង​និងលើកយកទម្លាប់៤ប្រភេទដែលអ្នកដែលមានបញ្ហាខូចស្បូន ខូចក្រលៀនទៅហើយចូលចិត្តធ្វើបំផុត។

ទម្លាប់ទាំង4នោះមានដូចខាងក្រោមនេះ៖

1.ញុំាអាហារប្រៃ៖ មិនថាម្ហូបអាហារអ្វីៗនោះទេដែលមានរស់ជាតិដិតខ្លាំង ប្រៃខ្លាំង ផ្អែមខ្លាំងគឺងាយនឹងបង្កជាគ្រោះថ្នាក់ដល់សុខភាពតម្រងនោមខ្លាំងបំផុត។ តម្រងនោមមិនចូលចិត្តអាហារដែលមានជាតិប្រៃនោះទេ ព្រោះអាចធ្វើឱ្យគេស្លាប់ ខូចលែងដំណើរការបាន។ ដូច្នេះស្រីៗដែលចូលចិត្តអាហារប្រៃៗញុំារាល់ថ្ងៃ ឆ្ងាញ់ណាស់ៗនឹង។សូមប្រយ័ត្នឱ្យមែនទែន សូម្បីទ្វារមាសក៏ប៉ះពាល់ដែរ ចេញជារោគសញ្ញាដូចជារលាក រមាស់ ធ្លាក់សរុំារៃ ប្រឈមជំងឺគ្រោះថ្នាក់នៅពេលក្រោយ ដូចជាមហារីកមាត់ស្បូនជាដើម។

2.ទម្លាប់មិនខ្វាយខ្វាល់ជាមួយសុខភាពស្បូន៖ មានន័យថាទោះមានសញ្ញាបង្ហាញមកបែបណាក៏មិនខ្ចីខ្វល់ មិនយកចិត្តទុកដាក់ទាល់តែសោះ មានអ្នកខ្លះរដូវអត់មករាប់ខែក៏មិនខ្ចីអើពើដែរ។ ហើយបើនិយាយពីអនាម័យតំបន់ទ្វារមាសវិញ​គឺមិនដឹងទាល់តែសោះ។ មានន័យថាចូលចិត្តធ្វើអ្វីតាមគេផលិតផលមិនដឹងជាមានប្រភពមកពីណាទេ​ចេះតែប្រើដាក់ក្នុងទ្វារមាសមិនចេះខ្លាចមិនចេះញញើតថាមានគ្រោះថ្នាក់អ្វីនោះទេ។ ចំណុចទាំងអស់នេះសុទ្ធសឹងជាទម្លាប់ដែលអាក្រក់បំផុត ហើយវានឹងទៅបំផ្លាញស្បូនអ្នកឱ្យមានបញ្ហា ដូចជា​ គីសដៃស្បូន មហារីកស្បូន ធ្លាក់សធុំក្លិនឆ្អាបជាដើម សញ្ញាទាំងអស់នេះហើយគឺសុទ្ធសឹងតែមហាគ្រោះថ្នាក់ បើព្យាបាលមិនត្រឹមត្រូវទៀតអាចបាត់បង់ជីវិតបានទៀតផងមិនមែនជារឿងលែងសើចឡើយ។

3. មិនអើពើជាមួយជំងឺលើសឈាម៖ ជំងឺលើសឈាមគឺជាមូលហេតុចម្បងធំមួយធ្វើឱ្យអ្នកប្រឈមជាមួយជំងឺតម្រងនោម។ ព្រោះកាលណាសម្ពាធឈាមឡើងខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមក្នុងតម្រងនោម ធ្វើឱ្យតម្រងនោមខ្សោយមុខងារក្នុងការច្រោះជាតិពុល កាកសំណល់ចេញពីរាងកាយរបស់អ្នក។ ដូច្នេះត្រូវប្រយ័ត្នជាមួយជំងឺលើសឈាម ឧស្សាហ៍ពិនិត្យមើល ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង​។

៤.ការប្រើប្រាស់គ្រឿងស្រវឹងលើសកំណត់៖ ការផឹកគ្រឿងស្រវឹងលើសកំណត់គឺអាចប្រឈមប៉ះពាល់ដល់សុខភាពរបស់តម្រងនោ​ម ។ ស្រាគឺអាចធ្វើឱ្យអ្នកប្រឈមខះជាតិទឹកនិង គ្រោះថ្នាក់ធ្ងន់ធ្ងរដល់តម្រងនោម។ ដូច្នេះសូមពិសារស្រាដោយការប្រុងប្រយ័ត្ន និងទទួលខុសត្រូវ៕

ប្រភព៖ https://www.thehealthsite.com

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia